យប់ថ្ងៃទី១៦ មិនា ដល់ថ្ងៃទី ១៨ មិនា ផ្ទាំងពពកវិទ្យុសកម្ម នឹងមានទឹសដៅសាយភាយពីដីគោកទៅកាន់សមុទ្រតាមទិសឦសាន្ត។ ប្រការនេះ នឹងកាត់បន្ថយឥទ្ធិពលនៃសារធាតុវិទ្យុសកម្ម ចំពោះសុខភាពមនុស្ស។ |
![]() ព្យាករណ៍តារាវិថីខ្យល់ពី Fukushima ពីម៉ោង ០១:00នាទី ថ្ងៃទី១៦ មិនា ២០១១ ដល់ ម៉ោង ៣:០០នាទី ថ្ងៃទី១៩ មិនា ២០១១ (ម៉ោងនៅកម្ពុជា) |
ស្របជាមួយទីសដៅសាយភាពនៃសារធាតុវិទ្យុសកម្មដូចពោលខាងលើ អ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា ផ្ទាំងពពកវិទ្យុសកម្ម នឹងមិនអាចមានឥទ្ធិពលដល់តំបន់ឥណ្ឌូចិនទេ។ |
ពិនិត្យលើទិន្នន័យព័ត៌មាន ឃើញថា ធុងសម្ពាធ និង ស្រទាប់ការពារបេតុងថែប ខាងក្រៅនៃវិទ្យុសកម្ម ជាមូលដ្ឋាននៅរក្សាបានសារធាតុវិទ្យុសកម្មខាងក្នុងឡប្រតិកម្ម។ ទោះបីយ៉ាងណា ការដោះស្រាយព្រឹត្តិការណ៍រោងចក្រអគ្គិសនីនុយក្លេអ៊ែរ នៅបន្តប្រព្រឹត្តទៅ និងពោរពេញដោយលំបាក។ |
![]() លទ្ធផលការពិនិត្យទិសដៅសាយភាយសារធាតុវិទ្យុសកម្មរបស់ស្ថាប័នឧត្តុនិយមជប៉ុន |
អ្នកវិទ្យាសាស្រ្តម្នាក់ នៃនាយកដ្ឋានសុវត្ថិភាពវិទ្យុសកម្មសន្និដ្ឋានថា មូលហេតុដែលបណ្តាល់ឲ្យរោងចក្រផ្ទុះឡប្រតិកម្មជាបន្តបន្ទាប់ អាចដោយសារជប៉ុនមិនទាន់ស្វែងរកឃើញទិសដៅដោះស្រាយពេញលេញមួយ បណ្តាលឲ្យវាកើតចេញជាបាតុភាពតៗគ្នាបែបនេះ។ ទោះយ៉ាងណា ក៏ព្រឹត្តការណ៍នេះ មិនងាយក្លាយជាមហន្តរាយ Chernobyl ទី២ ឆ្នាំ១៩៨៦ ឡើយ៕ |
0 comments:
Post a Comment