Friday, March 18, 2011

កម្ពុជា​ទទូច​អាមេរិក​ឲ្យ​លុប​បំណុល​ក្នុង​សម័យ​សាធារណ​រដ្ឋ​លន់ នល់

Friday, 18 March 2011 14:09
វង្ស សុខេង

ជំនួប ​រវាង​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា និង​មន្ត្រី​អាមេរិក នៅ​ក្រសួង​ការ​បរទេស​កម្ពុជា កាល​ពី​ថ្ងៃ​ម្សិល​មិញ​​។ រូបថត​ សុវណ្ណ ភីឡុង
ភ្នំពេញៈ ក្រុម​អ្នក​ជំនាញ​បញ្ជូន​


ភ្នំពេញៈ ក្រុមអ្នកជំនាញបញ្ជូនមកប្រទេសកម្ពុជាដោយលោកស្រី  ​ហ៊ីឡារីគ្លីនតុនដែលដឹកនាំដោយលោក ចូសេហ្វ យុន ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិកបានចូលជួបជាមួយលោករដ្ឋមន្ត្រីក្រសួងការបរទេស ហោ ណាំហុង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញដើម្បីពិភាក្សាអំពីការវិវត្តនៃសំណើសុំលុបចោលបំណុលដែលកម្ពុជាជំពាក់អាមេរិកក្នុងសម័យលោកសេនាប្រមុខ លន់ នល់។
លោក កុយ គួង មន្ត្រីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាបានថ្លែងប្រាប់អ្នកកាសែតក្រោយជំនួបនោះថា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានស្នើដល់ភាគីអាមេរិកឲ្យបន្ថយអត្រាការប្រាក់ពីបីភាគរយមកនៅត្រឹមមួយភាគរយវិញក្នុងមួយឆ្នាំ ហើយបំណុល ៧០ ភាគរយគួរបង្វែរទៅជាជំនួយសម្រាប់គម្រោងអភិវឌ្ឍន៍ ខណៈបំណុលនៅសល់ ៣០ ភាគរយនឹងត្រូវធ្វើការសងរំលស់។ មន្ត្រីអ្នកនាំពាក្យរូបនេះបានបន្តថា លោកចូសេហ្វគ្រោងនឹងចូលជួបជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចដើម្បីបញ្ជាក់លម្អិតអំពីបញ្ហាបំណុលនោះ។ លោកបានមានប្រសាសន៍ថា៖​«ឆន្ទៈនយោបាយរបស់យើងគឺតម្រូវឲ្យមានការលុបបំណុលចោល ហើយឥឡូវនេះ យើងត្រូវតែត្រួសត្រាយផ្លូវទៅកាន់ចំណុច ដែលអាចធ្វើការចរចា និងសម្រេចកិច្ចព្រមព្រៀងជាមួយគ្នាបាន ហើយនៅពេលយើងលើកឡើងអំពីចំណុចដែលសហរដ្ឋអាមេរិកមិនឯកភាព យើងមិនអាចដោះស្រាយបញ្ហាបានទេ ដូច្នេះយើងត្រូវតែបង្កើតផ្លូវទៅកាន់ចំណុចមួយដែលនឹងមានការឯកភាពពីគ្រប់ភាគី ហើយដំណើរការកំពុងវិវត្តឆ្ពោះកាន់តែកៀក ​[ទៅរកការព្រមព្រៀងគ្នា
នៅក្នុងប្រសាសន៍ធ្វើឡើងកាលពីខែកញ្ញាឆ្នាំទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់អាមេរិកឲ្យអនុគ្រោះដល់អ្វីដែលលោកបានហៅថាជា​ «បំណុលកខ្វក់»​ ដែលខ្ចីដោយរដ្ឋាភិបាលយោធារបស់លោកសេនាប្រមុខ លន់ នល់ ដែលបានឡើងកាន់អំណាក្រោយរដ្ឋប្រហារឆ្នាំ ១៩៧០ និងមូលនិធិសម្រាប់ប្រតិបត្តិការទម្លាក់គ្រាប់បែកដែលគាំទ្រដោយអាមេរិក។
រដ្ឋាភិបាលលោក លន់ នល់ ត្រូវបានផ្តួលរំលំកាលពីថ្ងៃ ១៧ មេសា ឆ្នាំ ១៩៧៥ ដោយរបបខ្មែរក្រហម ដែលក្នុងអំឡុងពេលមិនដល់បួនឆ្នាំនៃការ​​ឡើងកាន់អំណារបស់របបអាវខ្មៅនេះ ប្រជាជនប្រមា , លាននាក់ត្រូវបានសម្លាប់
បំណុលកម្ពុជាជំពាក់អាមេរិកបច្ចុប្បន្នមាន ៤៤៥ លានដុល្លាររួមនឹងការប្រាក់ ប៉ុន្តែលោក កុយ គួង បានថ្លែងថា បំណុលដែលត្រូវបានពិភាក្សាគ្នាកាលពីឆ្នាំ ២០០៥ មានត្រឹមតែ ១៦២ លានដុល្លារ ហើយរួមជាមួយការប្រាក់កើនឡើងដល់ជាង ៣០០ លានដុល្លារតែប៉ុណ្ណោះ
លោកចូសេហ្វពុំបានផ្តល់បទសម្ភាសជាមួយអ្នកកាសែតទេក្រោយជំនួបជាមួយលោក ហោ ណាំហុង ប៉ុន្តែមន្ត្រីអ្នកនាំពាក្យបានថ្លែងថា ក្រុមអ្នកជំនាញដែលត្រូវបានបញ្ជូនមកនេះបានសន្យាពាំនាំនូវសំណើរបស់ភាគីកម្ពុជាជូនដល់រដ្ឋការអាមេរិក។
លោក កុយ គួង បានថ្លែងថា៖​ «លោកចូសេហ្វបានយល់ព្រមថា ការបន្តចរចាគ្នារវាងកម្ពុជា និងអាមេរិកនឹងខិតទៅរកការព្រមព្រៀងគ្នាមួយ» CR

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | free samples without surveys