Sunday, March 20, 2011

បេក្ខ​ជន​ប្រធានាធិបតី​​អេហ្ស៊ីប​​ លោក​អែល បារ៉ា​ដេ រង​ការ​​វាយប្រហារ

(ប្រុសកោះ)

ថ្ងៃ អាទិត្យ ទី ២០ ខែ មិនា ឆ្នាំ ២០១១

ការបោះឆ្នោតនៅអេហ្ស៊ីប

រូបភាព បរទេស

ការបោះឆ្នោតនៅអេហ្ស៊ីប

ជ័យលាភី​​ពានរង្វាន់ណូបែល​​​ និងជា​​បេក្ខជន​​ប្រធានាធិបតី​​អេហ្ស៊ីប លោកមហាម៉េដអែលបារ៉ាដេ រងការវាយប្រហារ​​​​ពីមនុស្ស​​​ឥតសណ្តាប់ធ្នាប់​​​មួយក្រុម​​នៅស្ថានីយបោះឆ្នោតក្នុងទីក្រុង​​គែរប្រទេស​​អេហ្ស៊ីបកាលពីថ្ងៃទី​​១៩ មីនា កន្លងមក នេះបើតាមការឱ្យដឹង​​​ដោយប្អូនប្រុស​​​​របស់លោក លោកអែលបារ៉ាដេរងការវាយប្រហារ​​​នោះនៅក្នុង​​អំឡុងពេលបោះប្រជាមតិ​​​ធ្វើ​​វិសោធកម្ម​​រដ្ឋធម្មនុញ្ញ
ពលរដ្ឋ​​អេហ្ស៊ីប​​បានធ្វើដំណើរ​​​ទៅកាន់ស្ថានីយ​​​​បោះឆ្នោត​​​ កាលពីថ្ងៃទី​​១៩ មីនាកន្លង​​មក ​​ដើម្បីបោះឆ្នោត​​លើការ​​ធ្វើវិសោធនកម្ម​​រដ្ឋធម្មនុញ្ញ​​​ ដែលត្រូវស្នើឡើង​​​​​​ជាគំនិតផ្តួចផ្តើម​​ដំបូងគេ​​ ក្រោយពី​​ការដួលរលំរប​​របស់ប្រធានាធិបតី​​​ផ្តាច់ការ​​​លោកហូស្នី មូបារ៉ាក់
តាម​​ប្រភពព័ត៌មាន​​​ថា រថយន្ត​​​របស់លោក​​​អែល​​បារ៉ាដេរងការ​​​វាយប្រហារ​​ដោយមនុស្ស​​ឥតសណ្តាប់ធ្នាប់​​​​មួយក្រុម​​​ ដែល​​ការវាយប្រហារ​​​​នេះធ្វើឡើង​​​ដោយការគប់នឹងដុំថ្ម​​​ ដើម្បី​​រារាំង​​​លោកអែល​​បារ៉ាដេកុំឱ្យចូលក្នុង​​ស្ថានីយ​​បោះឆ្នោត ទោះបីជាបែបណា ​​លោកអែលបារ៉ាដេពុំមានរងរបួសអ្វីទេ

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | free samples without surveys