Monday, March 21, 2011

ប្រធានាធិបតី​ ​ហ្គេ​តេ​ម៉ា​ឡា​ ​លែង​លះ​ភរិយា​ ​ដើម្បី​ឈរ​ឈ្មោះ​បោះ​ឆ្នោត​



ថ្ងៃទី 22-03-2011 ម៉ោង 10:13:15

ប្រធានាធិបតី ​ ​ហ្គេ​តេ​ម៉ា​ឡា​ ​លោក​ ​អា​ល់​វ៉ា​រ៉ូ​ ​កូ​ឡុំ​ ​និង​ភរិយា​ ​លោក​ស្រី​ ​សេន​ដ្រា​ តូ​រ៉េ​ស​ ​បាន​ដាក់​លិខិត​លែង​លះ​គ្នា​ ​ដើម្បី​ឱ្យ​លោក​ស្រី​អាច​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ប​ន្ដ​តំណែង​ពី​លោ​ក​។

តាម ​រដ្ឋ​ធម្ម​នុ​ញ្ញ​ប្រទេស​ ​ហ្គេ​តេ​ម៉ា​ ​ឡា​ ​គឺ​ហាម​ប្រាម​សាច់​ញាតិ​ដែល​ជិត​ស្និទ្ធ​ជាមួយ​ប្រធានាធិបតី​ឈរ​ឈ្មោះ​បោះ​ ឆ្នោ​ត​។​ ​ដូច្នេះ​មាន​តែ​ការ​លែង​លះ​គ្នា​ប៉ុណ្ណោះ​ ​ទើប​អាច​ផ្ដាច់​សែ​ស្រ​ឡាយ​ ​ហើយ​ឱ្យ​ភរិយា​របស់​លោក​ឈរ​ឈ្មោះ​បោះ​ឆ្នោត​តំណែង​ប្រធានាធិបតី​បា​ន​។​ ​លោក​ ​ស្រី​សេន​ដ្រា​ តូ​រ៉េ​ស​ ​នឹង​ក្លាយ​ជា​បេ​ក្ខ​ភាព​ប្រធានាធិបតី​មក​ពី​គណ​បក្ស​កាន់​អំណាច​ក្នុង​ការ ​បោះ​ឆ្នោត​ប្រធានាធិបតី​នៅ​ខែ​កញ្ញា​ខាង​មុ​ខ​។

ម ​ន្ដ្រី​តុលាការ​បាន​ឱ្យ​ដឹង​ថា​ ​ពួក​គេ​ទទួល​បាន​លិខិត​លែង​លះ​របស់​ប្ដី​ប្រពន្ធ​ ​ប្រធានាធិបតី​កូ​ឡុំ​។​ ​អ្នក​នាំ​ពាក្យ​តុលាការ​ជាន់​ខ្ពស់​ ​លោក​ ​អេ​ត​វី​ន​ ​អ៊ី​ស្កូ​បា​បាន​ ​និយាយ​ថា​ ​“លិខិត​លែង​លះ​ដែល​មាន​ការ​ឯក​ភាព​ទាំង​ប្ដី​ប្រពន្ធ​របស់​ប្រធានាធិបតី​ បាន​ដាក់​ទៅ​កាន់​តុលាការ​កាល​ពី​ថ្ងៃ​ទី​១១ មី​នា​”។ បើ​ភា​គី​ទាំង​ពីរ​ឯក​ភាព​គ្នា​ ​លិខិត​ស្នាម​ពាក់​ព័ន្ធ​ការ​លែង​លះ​នឹង​ត្រូវ​សម្រេច​រ​យៈ​ពេល​មួយ​ខែ​។​ ​លោក​​ស្រី​ តូ​រ៉េ​ស​ ​និង​ប្រធានាធិបតី​កូ​ឡុំ​មិន​បាន​វិភាគ​អ្វី​ជុំ​វិញ​ការ​លែង​លះ​ឡើ​យ​។

ក្នុង ​ពេល​នោះ​ ​បេ​ក្ខ​ភាព​មក​ពី​គណ​បក្ស​ប្រឆាំង​ ​លោក​ ​អូ​តូ​ភឺ​រ៉េ​ស​ ​ម៉ូ​លី​ណា​ ​មក​ពី​គណ​បក្ស​ស្នេហា​ជាតិ​បាន​ចោទ​ប្រកាន់​ប្ដី​ប្រពន្ធ​ប្រធានាធិបតី​កូ​ ឡុំ​ ​បាន​ស្វែង​រក​វិធី​សា​ស្ដ្រ​ធ្វើ​ឱ្យ​ស្រប​ច្បា​ប់​។​ ​លោក​ ​ម៉ូ​លី​ណា​ ​ចាត់​ទុក​ថា​ ​ការ​លែង​លះ​មិន​ទាន់​គ្រប់​គ្រាន់​ ​ដើម្បី​គេច​ផុត​ពី​រដ្ឋ​ធម្ម​នុ​ញ្ញ​ឡើ​យ​។

ការ ​សម្រេច​ចិ​ត្ដ​ចុង​ក្រោយ​ ​ថា​តើ​លោក​ស្រី​ ​តូ​រ៉េ​ស​ ​អាច​ឈរ​ឈ្មោះ​ជា​បេ​ក្ខ​ភាព​ប្រធានាធិបតី​បាន​ដែរ​ឬ​ទេ​នោះ​ ​នឹង​សម្រេច​ដោយ​តុលាការ​ធម្ម​នុ​ញ្ញ​របស់​ ​ហ្គេ​តេ​ម៉ា​ឡា​។

លោក ​ស្រី​ ​សេន​ត្រា​ ​តូ​រ៉េ​ស​ ​ដើរតួ​នាទី​យ៉ាង​សំខាន់​ ​និង​លេច​ធ្លោ​បំផុត​នៅ​ក្នុង​ដំណាក់​កាល​កាន់​តំណែង​របស់​ស្វា​មី​។​ ​លោក​ស្រី​ដើរតួ​នាទី​ជា​អ្នក​ផ្ដល់​ជំនួយ​ ​ដល់​អ្នក​ក្រី​ក្រ​ពីរ​ដ្ឋា​ភិ​បា​ល​។​ ​លោក​ស្រី​ក៏​រង​ការ​ចោទ​ប្រកាន់​ថា​មាន​សិទ្ធិ​អំណាច​ជាង​ប្ដី​នៅ​ក្នុង​ ឆាក​ន​យោ​បា​យ​។

លោក ​ ​កូ​ឡុំ​ ​និង​លោក​ ​ស្រី​តូ​រ៉េ​ស​ ​បាន​រៀប​ការ​កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០០៣ ក្រោយ​ទំនាក់​ទំនង​ស្នេហា​រ​យៈ​ពេល​៦ខែ​។​ ​លោក​ ​កូ​ឡុំ​ ​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ​២០០៨ ហើយ​មាន​សិទ្ធិ​កាន់​អំណាច​តែ​មួយ​អា​ណ​ត្ដិ​៤ឆ្នាំ​ប៉ុណ្ណោះ​ ​តាម​រដ្ឋ​ធម្ម​នុ​ញ្ញ​របស់​ប្រទេស​ ​ហ្គេ​តេ​ ​ម៉ា​ឡា​៕

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | free samples without surveys