Sunday, March 20, 2011
ថ្ងៃទី 20-03-2011 ម៉ោង 08:21:27
ប៉ោយ ប៉ែត ៖ មន្ដ្រីគយម្នាក់ក្នុង ចំណោមមន្ដ្រីគយជាច្រើននាក់ដែល មានភារៈដាក់តុនៅក្រោយខ្លោងទ្វារ ប្រាសាទនៃមាត់ទ្វារអន្ដរជាតិប៉ោយប៉ែត ដើម្បីសំកុកចាំយកលុយពីអ្នករកស៊ីអូសរទេះ កាលពីវេលម៉ោង១៣និង១៥នាទី រសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១១ ត្រូវ បាននារី២នាក់ ជាបងប្អូនមានមុខរបរ ជាកម្មករស៊ីឈ្នួលអូសរទេះដឹកឥវ៉ាន់ចេញពីផ្សាររុងក្លឿ(ថៃ)មក ប៉ោយប៉ែតនៃទឹកដីកម្ពុជា បានយកស្បែកជើងវាយក្បាល គយបណ្ដាលឱ្យមហាជនផ្អើលមើលយ៉ាងកកកុញ ។
ជួប ជាមួយអ្នកយកព័ត៌មាននគរវត្ដ អ្នកស្រី សឹង លី អាយុ៤០ឆ្នាំ មានមុខ របរជាអ្នកអូសរទេះ រស់នៅភូមិក្បាល ស្ពាន សង្កាត់-ក្រុងប៉ោយប៉ែត បានរៀប រាប់ទាំងទឹកភ្នែកថា ចំនួន៤ថ្ងៃមកហើយ ដែលគាត់យំស្រែក ហួសចិត្ដនឹងការ ជំរិតទារប្រាក់ពីទំនិញនៅលើរទេះរបស់ គាត់ ដែលស៊ីឈ្នួលដឹកពីដីថៃមកកម្ពុជា តាមច្រកប៉ោយប៉ែត ។ គាត់បន្ដថា ទំនិញមួយរទេះដែលបានស៊ីឈ្នួលអូស នេះបានតែ៣០០បាតទៅ៤០០បាត ប៉ុណ្ណោះ ។ លុះអូសចូលមកដល់មាត់ ច្រកជាដំបូង គឺបង់ជូនលោកគយជាមុន សិន ហើយនៅមានជំនាញផ្សេងៗទៀត ដែលអង្គុយបណ្ដាក់គ្នាដូចខ្យងចាំយក លុយ ។
ក្នុង នោះគយនៅខាងមុខគេបាន កត់ក្រដាសដោយដាក់ពីចំនួនដែលត្រូវ បង់រួចស្រេចឱ្យម្ចាស់រទេះកាន់យកលុយ ទៅបង់នៅខាងក្នុងប៉ុស្ដិ៍ ដែលមានគយ ចាំយកលុយផ្សេងទៀត គឺថា បើពីខាង ក្រៅសរសេរដាក់ប៉ុណ្ណា គឺត្រូវបង់ប៉ុណ្ណឹង មិនអាចសុំចុះបានទេ ព្រោះខាត ។ រៀង រាល់ពេលដែលគាត់ចុះមកពីបង់លុយ វិញ គាត់តែងតែភ្ជាប់ជាមួយទឹកភ្នែក រួចពេលកូនៗសួរគាត់តែងតែថ្លែងពី ភាពគ្មានមេត្ដារបស់មន្ដ្រីគយមួយ ដំបស្វានោះ ។
ថ្ងៃ ដែលឈានដល់មានភាពភ្ញាក់ ផ្អើលនោះ គឺមកពីកូនស្រី២នាក់របស់ គាត់ទ្រាំលែងបាន ទើបថ្ងៃកើតហេតុ ដាច់ចិត្ដទាញស្បែកជើងមកវាយក្បាល និងមុខមន្ដ្រីគយដែលគ្មានមេត្ដាកម្មករ អូសរទេះ ។
នាង វត វណ្ណៈ និងនាង វត វណ្ណា ជា កូនរបស់អ្នកស្រី សឹង លី បានប្រាប់នគរ វត្ដ កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០១១ នេះថា ដោយទ្រាំនឹងការធ្វើបាប មើលងាយមើលថោកដល់ម្ដាយ ហើយ តែងតែឃើញគាត់ហូរទឹកភ្នែករៀងរាល់ ថ្ងៃ ជាពិសេស៤ថ្ងៃមកនេះ គាត់តែងទ្រ ហោយំឡើងហើមភ្នែក ។ ពេលនោះនាង មានភាពក្ដុកក្ដួលឈឺផ្សាក្នុងចិត្ដជាពន់ ពេក ហើយរាល់ដងពេលនាងសួរម្ដាយ មកពីមូលហេតុអ្វីដែលធ្វើឱ្យគាត់យំ សម្រក់ទឹកភ្នែក ក៏គាត់ពុំប្រាប់ គ្រាន់តែ ថា កូនអើយ! ទ្រាំទៅ ព្រោះយើងទាំងអស់ គ្នាបានយកជីវភាពមកផ្ញើតាមមាត់ ច្រកមួយនេះ ហើយពួកគេជាសមត្ថកិច្ច គឺគេមានសិទ្ធិទារលុយខ្លាំងៗអញ្ចឹងឯង ។
នាង ទាំង២បន្ដថា នាងពុំដែលតបត ម្ដងណាទេ តែងតែទ្រាំតាមពាក្យម្ដាយ ។ ប៉ុន្ដែនៅថ្ងៃកើតហេតុ ពួកនាងទ្រាំពុំបាន ដោយសារតែឈ្មោះ អេ លីត (គយ) បានរើទំនិញនាងចេញពីរទេះធ្វើឱ្យរហែក សាប៊ូ និងរហែករបស់ផ្សេងៗទៀត នៅ ក្នុងរទេះ ។ នាងបន្ដថា ម្ដាយនាងបាន បង់តាមចំនួនដែលឈ្មោះ អេលីត នោះ បានកត់ឱ្យបង់រួចហើយ គឺ៤ម៉ឺនរៀល សូម្បីតែសុំចុះ៣.៥០០០រៀលក៏ពុំអាច ចុះបានផង ។
ពេល អូសរទេះចេញ បន្ទាប់ពីបង់លុយ រួច អេលីត ឱ្យរើឥវ៉ាន់ចេញដោយមិន ឱ្យចេញទេ ថែមទាំងទាញរហែកសាប៊ូ គេ ដែលជួលឱ្យអូសផងនោះ នាងក៏ថា រហែករបស់គេ គឺខ្ញុំត្រូវសងគេ តើខ្ញុំ បានលុយឯណាសង បើឈ្នួលអូសបានតែ ៤០០បាត ហើយពូឯងយកអស់ហើយ នោះ ។ ពេលនោះឈ្មោះ អេលីត ក៏បាន ប្រើពាក្យមិនសមរម្យ ព្រមទាំងភាព អត់ធ្មត់របស់ពួកនាងវាដល់កពេកផង នោះ ក៏ដាច់ចិត្ដទាញស្បែកជើងទាំង២ នាក់បងប្អូន ដោយកូននៅនឹងដៃផងនោះ ស្ទុះទៅវាយលើ អេលីត ដែលជាមន្ដ្រី គយវ័យក្មេងត្រូវក្បាល និងមុខយ៉ាងដំណំ។
នៅ ក្នុងហេតុការណ៍នោះ គេឃើញ មានមនុស្សម្នា យ៉ាងកកកុញចោមរោម មើលរួមទាំងភ្ញៀវបរទេស ដែលធ្វើ ដំណើរឆ្លងកាត់តាមច្រកមួយនេះផង ដែរ ហើយគេពុំបានឃើញមានអន្ដរាគមន៍ពីសមត្ថកិច្ចណានោះទេ ។ ប៉ុន្ដែគេបានឃើញ និងឮសំឡេងស្រែកជ័យឃោ ពីសំណាក់កម្មករអូសរទេះ ដែលធ្លាប់ រងគ្រោះដូចគ្នា ស្រែកថា “វាយក្បាលវា នឹងស្បែកជើងឱ្យខ្លាំង ឱ្យវាងាប់ ទើប សមមុខវា” ។
តាម ប្រភពព័ត៌មានពីក្នុងហេតុការណ៍ បានឱ្យដឹងថា មន្ដ្រីគយស្ទើរភ្លើងរូបនេះ ទំនងជាមានក្រយៅទ្រស្បែកជើងកម្មករ អូសរទេះ ទើបបានជាត្រូវគេវាយបែប នេះ ហើយសរុបទាំងលើកនេះផងនោះ ឈ្មោះ អេលីត ត្រូវបានកម្មករវាយ៣ ដងហើយ ដោយ២លើកមុន បាត់មុខ អេលីត យ៉ាងយូរ ពេលវិលត្រឡប់មក ពុំបានប៉ុន្មានម្ដងទៀតដោយសរមារយាទ អន់របស់គេ ត្រូវក្លាយជាជនរងគ្រោះ ព្រោះតែជាតិម្ដងទៀត ។
កាសែត នគរវត្ដ បានព្យាយាមទំនាក់ ទំនងតាមទូរស័ព្ទជាច្រើនដងនាព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១១ ទៅលោក អេលីត ដើម្បីសុំការបំភ្លឺ តែលោកពុំទទួលទូរស័ព្ទឡើយ ។ ដោយឡែកលោក ជួប អេន ប្រធានទីស្នាក់ការគយ និងរដ្ឋាករប៉ោយប៉ែត ក៏លោកពុំទទួលទូរស័ព្ទដែរនៅកាលពីព្រឹកម្សិលមិញ ។
ទាក់ទិន នឹងលោក ជួប អេន ប្រភព បន្ដថា បើនិយាយពីលេខទូរស័ព្ទរបស់ លោកប្រធានទីស្នាក់ការរូបនេះ បើចង់ តេចូលគឺពិបាកណាស់ ព្រោះលេខដែល លោកពុំស្គាល់ គឺមិនទទួលដាច់ខាត ។
លោក ផូរ ផល្លា ប្រធានស្ដីទីសាខា គយ និងរដ្ឋាករខេត្ដបន្ទាយមានជ័យ បានប្រាប់ភ្នាក់ងារនគរវត្ដ នាព្រឹកថ្ងៃដដែលនេះចំពោះរឿងនេះលោកពុំបានដឹងទេ ៕
0 comments:
Post a Comment