Monday, March 21, 2011

នាង​ក្អយ​ ​តារា​កំប្លែង​ត្រូវ​ឃាត់​ខ្លួន​នៅ​ក្រសួង​មហាផ្ទៃ​



ថ្ងៃទី 22-03-2011 ម៉ោង 11:24:03

ភ្នំពេញ​៖ តាម​ប្រភព​ព័ត៌មាន​ពី​ម​ន្ត្រី​នគរបាល​ក្រសួង​មហាផ្ទៃ​បាន​បញ្ជាក់​ក្នុង​ ក្រប​ខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ ​ប្រាប់​អ្នក​រាយ​ការណ៍​ព័ត៌មាន​ថា​ ​នាង​ក្អ​យ​តារា​កំប្លែង​ដ៏​មាន​ប្រជាប្រិយ​មួយ​រូប​ត្រូវ​បាន​សមត្ថ​កិច្ច​ ក្រសួង​មហាផ្ទៃ​ ​កោះ​ហៅ​ទៅ​សាកសួរ​បំភ្លឺ​ចំពោះ​ពាក្យ​បណ្ដឹង​ ​ពាក់​ព័ន្ធ​នឹង​ករណី​ឆ​បោក​ហើយ​ត្រូវ​បាន​ឃាត់ខ្លួន​ប​ណ្តោះ​អាសន្ន​ ​តាំង​ពី​ល្ងាច​ថ្ងៃ​ទី​២១ ខែ​មី​នា​ ​ឆ្នាំ​២០១១ ម្សិល​មិ​ញ​នេះ​ ​។

ប្រភព ​ព័ត៌មាន​ដដែល​នេះ​បាន​បន្ថែម​ថា​ ​នាង​ក្អ​យ​ដែល​មាន​ឈ្មោះ​ពិត​គឺ​ ​ជួន ចា​ន់​​រត​នា​ ​អាច​រង​នូវ​បណ្ដឹង​ចោទ​ប្រកាន់​ប្រហែល​ជា​៣ករណី​ ​ពាក់​ព័ន្ធ​នឹង​ប្រាក់​កម្ចី​, ការ​ឆបោក​ ​និង​ពាក់​ព័ន្ធ​នឹង​ការ​បញ្ចាំ​រថ​យន្ត​ផង​ដែរ​ ​។

រហូត ​មក​ទល់​វេលា​ថ្ងៃ​ត្រង់​ទី​២២ ខែ​មី​នា​ ​ឆ្នាំ​២០១១ នេះ​ព័ត៌មាន​ពិស្ដារ​ស្តី​អំពី​ការ​ឃាត់​ខ្លួន​តារា​កំប្លែង​ដ៏​មាន​ ប្រជាប្រិយ​រូប​នេះ​ ​នៅ​មិន​ទាន់​បាន​ទំ​លាយ​ចេញ​ជា​ទូទៅ​ទេ​ ​ចំណែក​ភា​គី​តារា​កំប្លែង​នាង​ក្អយ​ ​ក៏​មិន​ត្រូវ​បាន​ទំនាក់​ទំនង​ដើម្បី​សុំ​ការ​ពន្យល់​អំពី​មូល​ហេតុ​ពិត​ ប្រាកដ​នោះ​បាន​ដែរ​ ​។ ចំណែក​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ​ការ​ពី​ព្រឹក​មិ​ញ​នេះ​ ​ក៏​គេ​មិន​អនុញ្ញាត​ឲ្យ​អ្នក​យក​ព័ត៌មាន​ចូល​ទៅ​ជិត​អគារ​ដែរ​សង្ស័យ​ថា​ ​ជា​កន្លែង​ឃុំ​ខ្លួន​តារា​កំប្លែង​នាង​ក្អ​យ​នោះ​ទេ​ ៕

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | free samples without surveys