Monday, March 21, 2011

ប្តី​រកស៊ី​ឈើ​គ្រញូងបាត់​ដំណឹង នាងតាមពី​កំពង់ចាម​ដល់​ស្ទឹងត្រែង ប្តី​មាន​ស្រី​ថ្មី​ នាង​ប៉ង​លោត​ទឹក

ដោយ ៖ អប្សរា

ថ្ងៃ អង្គារ ទី ២២ ខែ មិនា ឆ្នាំ ២០១១

ស្ត្រីដែលតូចចិត្តនឹងប្តី

មនុស្សម្នានាំគ្នាអើតមើលលើផ្ទៃទឹក

(រូបថត សេកុង)

ស្ត្រីដែលតូចចិត្តនឹងប្តី

ខេត្ត​ស្ទឹង​ត្រែង ៖ ស្ត្រីវ័យ​ក្មេង​​ម្នាក់​បាន​ប៉ុន​ប៉ង​មក​លោត​ទឹក​សម្លាប់​ខ្លួន​នៅ​​ម្តុំ​ ស្ថានីយ​បូម​ទឹក​ខេត្ត ស្ថិត​ក្នុង​ភូមិ​ព្រែក សង្កាត់​ស្ទឹង​​ត្រែង ​ក្រុង​ស្ទឹង​ត្រែង កាល​ពី​វេលា​ម៉ោង​៨​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២០ មីនា តែ​ការ​ប៉ុន​ប៉ង​​នេះ មិន​បាន​សម្រេច​ដូច​បំណង​ទេ ​ដោយ​សារ​សមត្ថ​កិច្ច​​​កង​រាជ​អាវុធ​ហត្ថ​ខេត្ត ​​ឃើញ​និង​ជួយ​សង្គ្រោះ​ទាន់​ពេល ។ មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បាន​ឱ្យ​ដឹង​ថា ស្ត្រី​រូប​នោះ​ឈ្មោះ​ស្រី​ទូច អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​គ្រញូង ឃុំ​គ្រញូង ស្រុក​ពញា​ក្រែក ខេត្ត​កំពង់​ចាម ។ ​មូល​ហេតុ​ដែល​នាង​មាន​បំណង​មក​លោត​ទឹក​សម្លាប់​ខ្លួន​នេះ គឺ​ដោយ​សារតែ​នាង​ប្រឹង​ធ្វើ​ដំណើរ​​មក​ពី​ស្រុក​កំណើត​​ឯ​ខេត្ត​កំពង់​ចាម តាម​រក​ប្តី​នៅ​ខេត្ត​ស្ទឹង​ត្រែង ​ស្រាប់​តែ​​ឃើញ​ប្តី​លួច​មាន​ស្រី​ថ្មី​បំភ្លេច​នាង​ជា​ប្រពន្ធ​នៅ​ឯ​ស្រុក ។ តាម​ប្រភព​ព័ត៌​មាន​​ថា ប្តី​របស់​នាង​​មក​រក​ស៊ី​ទិញ​ឈើ​គ្រញូង​ជា​ច្រើន​ខែ​មក​ហើយ ដែល​ខែ​ដំបូង​ប្តី​​នាង​តែង​តែ​ទាក់​ទង​ទៅ​ផ្ទះ​ជា​ញឹក​ញាប់​ ក្រោយ​មក​ក៏​មិន​សូវ​​ទាក់ទង​ទៅ​​រក​នាង​ទេ ទើប​នាង​​សម្រេច​​​ចិត្ត​តាម​មក​ដល់​ខេត្ត​ស្ទឹង​ត្រែង ដើម្បី​ស្វែង​រក​ប្តី​ លុះ​មក​ដល់​ខេត្ត​ស្ទឹង​ត្រែង​ បាន​៣​ថ្ងៃ ក៏​ឮ​ដំណឹង​ថា ប្តី​នាង​មាន​ស្រី​ថ្មី រហូត​ដល់​នាង​ជួប​ផ្ទាល់​​ភ្នែក​ទៀត​ ទើប​ធ្វើ​ឱ្យ​នាង​ឈឺ​ចាប់។

នាង​បាន​រៀប​រាប់​ថា នាង​រៀប​ការ​៣​ឆ្នាំ​មក​ហើយ ​តែ​មិន​ទាន់​មាន​កូន​នៅឡើយ​ទេ ហើយ​ជីវិត​ប្តី​-ប្រពន្ធ​នាង​​ក៏​​​ពុំ​ដែល​មាន​រកាំ​រកូស​នឹង​គ្នា​ដែរ ។ ក្រោយ​មក​ដោយ​​ប្តី​​នាង​ត្អួញ​ត្អែរ​ថា រក​ស៊ី​នៅ​ស្រុក​កំណើត​មិន​សូវ​កាក់​កប​​ ទើប​សម្រេច​ចិត្ត​ឱ្យ​មក​រក​ស៊ី​នៅ​ស្រុក​​ឆ្ងាយ​ដោយ​ដើរ​​​ទិញ​ឈើ​គ្រញូង​ ដូច​គេ​ឯង ក្រែង​ធូរ​ធា​រ​ជាង​មុន តែ​មិន​នឹក​ស្មាន​ថា ប្តី​​​បែក​ឆ្វេង​មាន​ស្រី​ថ្មី​ធ្វើ​ឱ្យ​នាង​ឈឺ​​ចិត្ត​រហួត​​លែង​ចង់​រស់​ ត​ទៅ​ទៀត ក៏​​​មក​លោត​​ទឹក​ប៉ង​សម្លាប់​​ខ្លួន​យ៉ាង​ដូច្នេះ ។ ​មន្ត្រី​ដដែល​បាន​បន្ត​ថា ស្រី​​ទូច មាន​សំណាង​​ណាស់ ព្រោះ ថា​នៅ​ចំណុច​ស្ថានីយ​បូម​ទឹក​នេះ​​​ទឹក​រាក់​ដែល​មិន​អាច​ឱ្យ​នាង​លង់​​បាន​ ទេ តែ​បើ​សិន​ជា​រដូវ​វស្សា​វិញ ប្រហែល​ជា​ពិបាក​ក្នុង​ការ​ជួយ​សង្គ្រោះ​​ ព្រោះ ទឹក​ជ្រៅ ហើយ​ហូរ​ថែម​ទៀត​ផង ។ ​បន្ទាប់​ពី​​​​ជួយ​សង្គ្រោះ​រួច សមត្ថ​កិច្ច​​បាន​ធ្វើ​ការ​​ណែ​នាំ​ និង​ប្រគល់​នាង​ឱ្យ​សាច់​ញាតិ​​យក​ទៅ​អប់រំ​បន្ត ដើម្បី​កុំ​ឱ្យ​នាង​គិត​ខ្លី​​បែប​នេះ ។

មនុស្ស​ម្នាក់​បាន​លោត​​ទឹកសម្លាប់​ខ្លួន​ពីលើ​ស្ពាន​ ព្រះ​មុនីវង្សចាស់​កាលវេលា​ម៉ោង​១ និង​៣០​នាទី​រសៀលថ្ងៃទី២១ មីនា ឆ្នាំ​២០១១ ហើយ​បានលិច​បាត់​​ដោយពុំ​មាន​អ្នកណា​ដឹងថា ជាមនុស្ស​ប្រុស​ ឬស្រី​ឡើយ ។ ទាក់​ទិន​នឹង​ហេតុការណ៍​​នេះ តាម​លោក​ស៊ុន សាវន ប្រធានផ្នែក​គោល​ដៅ​ការពារ​ស្ពានព្រះ​មុនី​វង្សឱ្យ​ដឹង​ថា ​លោកបានសួរក្រុម​អ្នក​នេសាទត្រី​ក្នុង​ដង​ទន្លេ​ជាច្រើន​នាក់​ ប៉ុន្តែពុំ​មាន​នរណា​ដឹង​ថា មនុស្ស​ដែល​លោត​ទឹក​សម្លាប់​ខ្លួនពីលើ​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់នោះ​ជា​ មនុស្ស​ប្រុស ឬ​ស្រី​ទេ ។ ទោះ​ជា​យ៉ាង​ណា​ក្តីមានប្រភព​​​ព័ត៌​មាន​២ផ្សេង​គ្នា​ដោយខ្លះអះ​អាង​ថា ​ជា​មនុស្ស​​ប្រុស ​ខ្លះអះ​អាង​ថា ជា​មនុស្ស​ស្រី។ សមត្ថកិច្ច​មូល​ដ្ឋាន​ និង​សមត្ថកិច្ច​ឈរ​ជើង​​នៅគោលដៅ​ការ​ពារស្ពាន​ព្រះ​មុនីវង្ស​​កំពុង​រង់​ចាំ ​មើល​សពអណ្តែត​ទើប​ដឹង​ថា ជា​មនុស្ស​ប្រុស ឬក៏​ស្រី ៕

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | free samples without surveys