Friday, March 18, 2011

វាយ​គេ​របួស​ពេលបុណ្យ​ដារលានត្រូវ​ប៉ូលិស​ឃាត់​ខ្លួន


ដោយ អប្សរា
ថ្ងៃសុក្រ ទី ១៨ខែ មិនា ឆ្នាំ២០១១
(​រូបថត គោកធ្លក)
ជនសង្ស័យត្រូវ​​ប៉ូលិសស្រុកគិរីវង់ឃាត់ខ្លួនបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត
 
ខេត្តតាកែវ ក្មេងទំនើងម្នាក់​​ត្រូវ​​ប៉ូលិសស្រុកគិរីវង់ឃាត់ខ្លួនបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមច្បាប់ខណៈ​​ដែល​​ជននេះបានយកដំបងប្ញស្សីវាយទៅលើជនរងគ្រោះឱ្យដេកដួលសន្លប់និងរងរបួសជា
ទំងន់ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៥មីនា វេលាម៉ោង១២កណ្តាលអធ្រាត្រស្ថិតនៅភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ ស្រុកគិរីវង់
តាមប្រភពព័ត៌មានពីមន្ត្រីប៉ូលិស​​ស្រុកគិរីវង់បានឱ្យដឹងថា ក្មេងទំនើងដែលវាយគេឱ្យរបួសពេលបុណ្យដារលាន​​នោះឈ្មោះវ៉ាតវួន ភេទប្រុសអាយុ១៦ឆ្នាំរស់នៅភូមិ​-ឃុំខាងលើបានយកដំបងប្ញស្សីប្រវែង១ម៉ែត្រកន្លះវាយទៅលើឈ្មោះសាញ់ វណ្ណាភេទប្រុស អាយុ៣៦ឆ្នាំរស់នៅភូមិជាមួយគ្នាចំកញ្ចឹង.​​និងកណ្តាលក្បាល បណ្តាលឱ្យដួលសន្លប់នៅលើដីរងរបួសធ្ងន់លុះព្រឹកឡើងថ្ងៃទី១៦មីនាប៉ូលិសបានទៅឃាត់​​ខ្លួនជនសង្ស័យ​​យកមកអធិការដ្ឋាននគរបាលស្រុក ដើម្បី​​សួរនាំ និងកសាងសំណុំរឿង
ប្រភព​​ដដែលបានបន្តថា មុនពេលកើតហេតុជនដៃដល់ និងជនរងគ្រោះរួមជាមួយអ្នកភូមិដទៃទៀតបាននាំគ្នាលេងពេលបុណ្យដារលានយ៉ាងសប្បាយតែជនសង្ស័យបានអង្គុយលេងបៀនៅក្នុងរោងបុណ្យពេលនោះមិត្តភក្តិបានហៅជនសង្ស័យមកផឹកស្រាតែត្រូវជនរងគ្រោះស្ទុះទៅវាយអ្នកដែលហៅជនសង្ស័យទើបមានការវាយតបគ្នាកើតឡើង
នៅចំពោះប៉ូលិសជនសង្ស័យបានសារភាពថារូបគេពិតជាបានយកដំបងប្ញស្សីវាយទៅលើជនរងគ្រោះប្រាកដមែនមូលហេតុដោយសារជនរងគ្រោះបានវាយរូបគេមុន លោកយ៉ុង ញីវនាយរងការិយាល័យព្រហ្មទណ្ឌ​​កំរិតស្រាលខេត្តបានឱ្យដឹងថាជនសង្ស័យជាមុខសញ្ញាចាស់ប៉ូលិសធ្លាប់ឃាត់ខ្លួនម្តងរួចមកហើយក្នុងករណីផឹកស៊ីវាយតបគេឱ្យរបួសហើយពេលនេះវាយគេឱ្យរបួសម្តងទៀតនៅ ព្រឹកថ្ងៃទី១៨ មីនាយើងបានសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | free samples without surveys