Sunday, March 20, 2011

កម្លាំង​នគរបាល​​ព្រហ្មទណ្ឌ​​​​កម្រិត​ស្រាល​​​រាជធានី​ឃាត់ខ្លួន​​អ្នកលេង​​​ល្បែង​​ភ្នាល់​​​​កន្ទុយ​​លេខ​ធំ​មួយ

ដោយ អប្សរា

ថ្ងៃ អាទិត្យ ទី ២០ ខែ មិនា ឆ្នាំ ២០១១

ឃាត់ខ្លួន​​អ្នកលេង​​​ល្បែង​​ភ្នាល់​​​​កន្ទុយ​​លេខ​ធំ​មួយ​

(រូបថតប៊ុនណាក់)

ឃាត់ខ្លួន​​អ្នកលេង​​​ល្បែង​​ភ្នាល់​​​​កន្ទុយ​​លេខធំមួយ

រាជធានីភ្នំពេញ ប៉ូលិស​​ព្រហ្មទណ្ឌកម្រិត​​ស្រាលនៃស្នងការដ្ឋាននគរបាល​​​រាជធានីភ្នំពេញ ​​សហការជាមួយកម្លាំង​​សមត្ថកិច្ច​​​មូលដ្ឋាន​​ និងមន្ត្រីតុលាការចូលបង្ក្រាបផ្ទះ​​បើកលេងល្បែងស៊ីសង​​ប្រភេទន្ទុយលេខ​​ធំមួយកន្លែងឃាត់ខ្លួន​​មនុស្ស​​​​នាក់និងសម្ភារ​​​ប្រភេទគ្រឿងអេឡិចត្រូនិកជាច្រើន​​គ្រឿងកាលពី​​វេលាល្ងាចថ្ងៃទី​​​​១៩ មីនា ​​២០១១នៅផ្ទះ​​ដីឡូត៍​​មួយកន្លែង​​គ្មានលេខ ផ្លូវ​​​បណ្ឌិតឧកញ៉ា​​​ម៉ុង ឫទ្ធីស្ថិតក្នុង​​ភូមិទួលគោកសង្កាត់ទួលសង្កែ ខណ្ឌ​​​ឫស្សីកែវ

មនុស្ស​​​ដែលឃាត់ខ្លួនទាំង​​នាក់​​នេះរួមមាន -ឈ្មោះប៉េងចាន់សភេទស្រី អាយុ​​១៩ឆ្នាំ-ឈ្មោះប៉េងចាន់ពៅ ភេទស្រី អាយុ​​​​២២ឆ្នាំ ​​-ឈ្មោះ​​ជិ ស្រីពៅ ភេទស្រី អាយុ​​​២៣ឆ្នាំ ​​-​​ឈ្មោះរស់ផាន្នីភេទស្រី អាយុ​​​២២ឆ្នាំ-ឈ្មោះ​​​ឈន ធីតា ភេទស្រី អាយុ​​​២០ឆ្នាំ ​​-​ឈ្មោះរិន ​​​ស៊ាងឡេង ភេទស្រី អាយុ​​២៣ឆ្នាំ អ្នកទាំង​​​​នេះជាបុគ្គលិក​​​បូកបញ្ជី​​​ឆ្នោត ​​កន្ទុយលេខ​​​ដ៏ធំនេះ​...​ចំណែក​​​​ថៅកែល្បែង​​​កន្ទុយលេខ​​នេះ ឈ្មោះហាក់​​ អៀងហួរ ​​ភេទប្រុស អាយុ​​​៤៣ឆ្នាំ ​​ជនជាតិខ្មែរ សញ្ជាតិ​​ញូវហ្សេឡែន បានគេចខ្លួន​​បាត់ មុនពេល​​ប៉ូលិស​​​ចូលទៅបង្ក្រាប

ក្នុង​​ពេលបង្ក្រាប​​សមត្ថកិច្ច​​​ដកហូត​​​​បានប្រាក់ដុល្លារ​​​​​៣៤.០០០ដុល្លារប្រាក់ខ្មែរ​​​៤លាន​​៣ម៉ឺន​​​២ពាន់​​ ម៉ាស៊ីន​​ហ្វាក់​​​២៦គ្រឿងម៉ាស៊ីនព្រីនធើរ​​១គ្រឿងកុំព្យូទ័រ​​​ កាស្យូគិតប្រាក់​​​១១គ្រឿងឯកសារ​​មួយចំនួននិងរថយន្ត​​២គ្រឿង សូមបញ្ជាក់ថា ​​​សមត្ថកិច្ច​​ចម្រុះ​​នេះដឹកនាំ ដោយ​​​​​​លោកគឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារងសាលាដំបូង​​រាជធានីភ្នំពេញលោក​​​ផែង វណ្ណៈអនុប្រធានការិយាល័យ​​នគរបាល​​​ព្រហ្មទណ្ឌ​​កម្រិត​​ស្រាល​​​ រាជធានីភ្នំពេញ ​​

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | free samples without surveys