Monday, March 21, 2011

ជាង​ផ្សារ​ដែក​ម្នាក់​ឆក់​ខ្សែ​ភ្លើ​ង​ខ្លោច​ពេញ​ខ្លួន​



ថ្ងៃទី 22-03-2011 ម៉ោង 06:56:53

ភ្នំពេញ ​៖ យុ​វ​ជន​ម្នាក់​ត្រូវ​ខ្សែ​ចរ​ន្ដ​អ​គ្គី​ស​នី​ឆក់​ខ្លោច​ខ្លួន​ប្រាណ​ ​និង​សន្លប់​ស្ដូក​ ​ខ​ណៈ​ដែល​ម្ចាស់​ផ្ទះ​ជួល​មក​ឱ្យ​ជួស​ជុល​ ​ផ្ទះ​ប្រដាប់​ហាល​ខោ​អាវ​នៅ​ជាន់​ទី​២។

ឧបទ្ទវ ​ហេតុ​ខាង​លើ​នេះ​ ​កើត​ឡើង​នៅ​វេលា​ម៉ោង​១៤ និង​២៧នាទី​ ​ថ្ងៃ​ទី​២១ ខែ​មី​នា​ ​ឆ្នាំ​២០១១ នៅ​ហាង​កា​ហ្វេ​ ​យីហោ​ ​“បាយ័ន​កា​ហ្វេ​តែ​យើង​” ផ្ទះ​លេខ​៦៣C ផ្លូវ​លេខ​១០១៩ ភ្នំពេញ -ហាណូយ​ ​សង្កាត់​ភ្នំពេញ​ថ្មី​ ​ខណ្ឌ​សែន​សុខ​ ​រាជ​ធានី​ភ្នំ​ពេ​ញ​។

តាម ​ប្រភព​ពី​ម​ន្ដ្រី​នគរបាល​ខណ្ឌ​សែន​ ​សុខ​បាន​ឱ្យ​ដឹង​ថា​ ​ជន​រង​គ្រោះ​ត្រូវ​រថ​យ​ន្ដ​សា​មុ​យ​ដឹក​ទៅ​ស​ង្គ្រោះ​នៅ​មន្ទីរ​ពេ​ទ្យ​។​ ​គេ​មិន​បាន​ស្គាល់​ពី​អ​ត្ដ​សញ្ញាណ​បុរស​នេះ​ទេ​។​ ​សាក្សី​ឃើញ​ឧបទ្ទវ​ហេតុ​នេះ​បាន​ឱ្យ​ដឹង​ថា​ ​នៅ​មុន​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​ខាង​លើ​បាន​យក​ដែក​មួយ​បន្ទះ​ ​ដើម្បី​យក​ទៅ​ជួស​ជុល​ប្រដាប់​ហាល​ខោ​អាវ​ដែល​ម្ចាស់​ផ្ទះ​ជួល​ឱ្យ​ធ្វើ​នៅ ​លើ​ ​ជាន់​ទី​២។ មួយ​សន្ទុះ​ក្រោយ​មក​គេ​បាន​ឮ​សំឡេង​ទុ​ស្សេ​ខ្សែ​ភ្លើ​ង​បណ្ដាល​ឱ្យ​ដាច់​ ភ្លើ​ង​ទាំង​អស់​ ​ហើយ​ពេល​ក្រឡេក​មើល​ទៅ​កន្លែង​ដែល​ជន​រង​គ្រោះ​ធ្វើ​ការ​ទើប​ដឹង​ថា​ ​ជន​រង​គ្រោះ​ត្រូវ​ខ្សែ​ភ្លើ​ង​ឆក់​ខ្លោច​ពេញ​ខ្លួន​សន្លប់​បាត់​ស្មារតី​ ក៏​នាំ​គ្នា​ ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ភ្លា​មៗ​តែ​ម្ដ​ង​។

សមត្ថ ​កិច្ច​នគរបាល​បាន​សន្និដ្ឋាន​ថា​ ​ពិត​ជា​ទុ​ស្សេ​ខ្សែ​ភ្លើ​ង​ប្រាកដ​មែ​ន​។​ ​បច្ចុប្បន្ន​ជន​រង​គ្រោះ​នៅ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​មួយ​នៅ​ ភ្នំ​ពេ​ញ​៕

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | free samples without surveys