Sunday, March 20, 2011

ការ​បង្ក្រាប​ល្បែង​ធ្វើ​ឡើង​យ៉ាង​ក្តៅ​គគុក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ

ដោយ អប្សរា

ថ្ងៃ អាទិត្យ ទី ២០ ខែ មិនា ឆ្នាំ ២០១១


ថ្ងៃ អាទិត្យ ទី ២០ ខែ មិនា ឆ្នាំ ២០១១

ជា​មួយ​នឹង​ការ​បង្ក្រាប​នេះ​សមត្ថ​កិច្ច​​ឃាត់​អ្នក​លេង​បាន​ចំនួន​៦​នាក់

(​រូបថត ចាន់ថេត​)

ជាមួយនឹងការបង្ក្រាបនេះសមត្ថកិច្ច​​ឃាត់អ្នកលេងបានចំនួននាក់

ខេត្តកំពង់ចាម សង្វៀន​​បញ្ជល់​​មាន់ដុះស្លែមួយកន្លែងស្ថិតនៅភូមិមេ. ឃុំព្រែក​​​កុយស្រុកកងមាស ត្រូវបានលោកឧត្តមសេនីយ៍​​​ត្រី នួន សាមិនស្នងការនគរបាលខេត្ត និងលោកវរសេនីយ៍ឯក ជឹមសេងហុង ស្នងការរងនគរបាលខេត្ត​​ទទួល​​ផែន​​​កណ្តាលយុត្តិធម៌ បញ្ជាឱ្យកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ចុះបង្ក្រាប​​កាលពីវេលាម៉ោងនិង៣០នាទីថ្ងៃទី១៨ មីនា ឆ្នាំ២០១១ជាមួយនឹងការបង្ក្រាបនេះសមត្ថកិច្ច​​ឃាត់អ្នកលេងបានចំនួននាក់ និងដកហូតបានវត្ថុតាងមានមាន់គកចំនួនក្បាលស៊ុមក្រុងមាន់ចំនួន១០ និងម៉ូតូចំនួន១១គ្រឿងបញ្ចូនមកកាន់​​ស្នងការដ្ឋាននគរបាលខេត្ត

តាមលោកវរសេនីយ៍ត្រី មិន សុគន្ធវិបុល នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បាន​​ឱ្យ​​​ដឹងថា ដោយមានសេចក្តីរាយការណ៍ពីមូលដ្ឋាន​​ថា នៅភូមិមេ. ឃុំព្រែកកុយមានបើកសង្វៀនបញ្ជល់មាន់ខុសច្បាប់ លោក​​ក៏សុំគោលការណ៍ពីលោកស្នងការនិងស្នងការរងខេត្ត ដើម្បីមានវិធានការបង្ក្រាប ក្រោយពីបានទទួលបញ្ជាពីលោកស្នងការខេត្តហើយ​​នោះរូប​​​លោកបានដឹកនាំកម្លាំងក្រោមឱវាទចុះទៅបង្ក្រាបនារសៀលថ្ងៃទី១៨ មីនា នោះដោយមានការចូលរួមពីលោក​​ផាន់ សុភ័ក្រ្តព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តផងដែរ

លោកមិន សុគន្ធវិបុល បានឱ្យដឹង​​ទៀតថា តាមការប៉ាន់​​ក្រុមអ្នកលេងដែលមានគ្នា​​ប្រហែលជាង១០០នាក់ណោះដោយពួកគេ​​បាននាំគ្នារត់កាត់តាមវាលស្រែ​​ប្រសាច​ ​​តែត្រូវ​​​ដេញព័ទ្ធចាប់បានចំនួននាក់ រួមមាន-ឈ្មោះ​​ជាង សុភ័ក្រ្ត ភេទប្រុស អាយុ​​៣០ឆ្នាំ រស់នៅ​​ស្រុកមុខកំពូលខេត្តកណ្តាល-ឈ្មោះថាំ សុំ ភេទប្រុសរស់នៅ​​សង្កាត់​​ទួលសង្កែខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ-ឈ្មោះទន់ គានហួត ភេទប្រុស អាយុ​​២៥ឆ្នាំ នៅភូមិវាលធ្នង់ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម -ឈ្មោះ​​ហេង រ៉ាវី ភេទប្រុស អាយុ១៩ឆ្នាំរស់នៅភូមិរកាកោងទី ឃុំរកាកោងទី ស្រុកមុខកំពូលខេត្តកណ្តាល -ឈ្មោះឈិតភាង ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិកងតាណឹង ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម -ឈ្មោះស៊ុន រ៉េន ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិព្រែកផ្តៅ ឃុំរកាកោងទី ស្រុកមុខកំពូល ខេត្តកណ្តាល

លោកវរសេនីយ៍ត្រី មិន សុគន្ធវិបុល បានបញ្ជាក់ថា ក្រោយពីក្រុមអ្នកញៀននឹងល្បែងបញ្ជល់មាន់រត់បែកខ្ញែកគ្នានោះ ចំពោះវត្ថុតាងនៅនឹងសង្វៀន​​គឺរឹបអូសបានម៉ូតូចំនួន១១គ្រឿង ស៊ុមក្រុងមាន់ចំនួន១០ និងមាន់គកចំនួន​​ក្បាល បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តនិងកសាងសំណុំរឿងបញ្ជូនទៅឲ្យលោកព្រះរាជអាជ្ញាចាត់ការតាមច្បាប់ ចំពោះសកម្មភាពបង្រ្កាបល្បែងស៊ីសងត្រូវបាន​​កត់សំគាល់ឃើញថា បាននិងកំពុងធ្វើឡើង​​ប្រៀបបានភ្លៀងរលឹមដោយមិនដកដៃទេ សំដៅធ្វើយ៉ាងណាឲ្យភូមិ-ឃុំមានសុវត្ថិភាព មិនមានចោរលួចចោរប្លន់ដែលកើតចេញមកពីប្រភពល្បែងស៊ីសងនេះ

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | free samples without surveys