គ្រូត្រឡោកវិលទស្សន៍ទាយឆុត
ទំព័រខាងមុខ » ពត៌មានភាសាខ្មែរ
ដោយ : បញ្ញា
ថ្ងៃទី 16 មីនា 2011
CEN
ថ្ងៃទី 16 មីនា 2011
CEN

ភ្នំពេញ: បុរសវ័យកណ្តាលម្នាក់បាននិយាយអ៊ូតអាងថាជាគ្រូត្រឡោកវិល ព្រោះតែគាត់ប្រើប្រាស់ត្រឡោកជាឧបករណ៍ក្នុងការព្យាបាល និងទស្សន៍ទាយឆុតដោយរៀនមន្តវិជ្ជាការពីបារមីតាសច្ចំនៅរូងភ្នំគូលែន ។
លោក លី សុភ័ក្តិ ហៅលោកគ្រូត្រឡោកវិល រស់នៅភូមិស្វាយ ឃុំអង្គរាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ នៅពេលលោកគ្រូឲ្យឡើងជិះនៅលើត្រឡោកវិល ស្រាប់តែខ្លួនរបស់គេហាក់បីដូចជាមានអ្វីមកទ្រធ្វើឲ្យខ្លួន ស្រាលដូចជា ស្នោអីចឹង ។ រីឯត្រឡោកនោះចាប់ផ្តើមវិលចុះឡើងទៅតាមបំណងដែលគេចង់ទស្សន៍ទាយ ។ បើអ្នកទស្សន៍ទាយចង់ដឹងពីសាច់ញាតិ ឬបងប្អូនបាត់វិញ នៅពេលត្រឡោកនោះវិលទៅរកលេខសូន្យ ចម្លើយគឺបងប្អូន ឬសាច់ញាតិនោះប្រាកដជាស្លាប់ ។ ក៏ប៉ុន្តែបើត្រឡោកវិលនោះវិលខុសពីលេខសូន្យ គឺពិតជានៅរស់ ។ ដោយសារតែលោកគ្រូត្រឡោក វិលនេះទស្សន៍ទាយ និងព្យាបាលស័ក្តិសិទ្ធិយ៉ាងដូច្នេះបានធ្វើឲ្យមនុស្សម្នាយ៉ាងច្រើន ជឿស៊ប់ទៅលើគាត់ ។
លោក លី សុភ័ក្តិ បានរៀបរាប់ពីដំណើររឿងដែលនាំឲ្យលោកក្លាយខ្លួនជាគ្រូត្រឡោកវិល ដែលមានអត្ថន័យថា នៅរាត្រីមួយ (កាលនៅជាសង្ឃ) វេលាម៉ោង៨ ឬ៩យប់ខ្ញុំតែងតែអុជធូបទៀននមស្សការ ថ្វាយបង្គំព្រះរតនត្រ័យជានិច្ច មុនពេលចូលទៅសឹង ក៏មានស្រមោលបារមីលោកតាសច្ចំម្នាក់បានមកបង្ហាញខ្លួនដោយនិយាយថា លោកតាឈ្មោះ លោកឪសក់វែងមានអាយុ១២០ឆ្នាំ គង់នៅភ្នំគូលេន មានសក់សប្រវែង៣ម៉ែត្រ ពុកមាត់សប្រវែងមួយម៉ែត្រ មកនាំខ្ញុំទៅរៀនសិល្ប៍សាស្ត្រវេទមន្ត និងវិជ្ជាផ្សេងៗ នៅល្អាងបាតភ្នំគូលេនជារៀងរាល់យប់ ។លោកបានបន្តថា នៅក្នុងល្អាងបាតភ្នំ ដែលមានទេសភាពស្រស់ស្អាតអាកាសធាតុត្រជាក់ និងមានពន្លឺភ្លឺ ចិញ្ចាច គួបផ្សំនឹងក្លិនពិដោរក្រអូបឈ្ងុយឈ្ងប់សាយភាយមកមិនចេះដាច់ ។
នៅក្នុងល្អាងនោះគឺ មានតម្កល់ទុកក្បួន ច្បាប់សិល្ប៍មន្តបាលីគ្រប់បែបយ៉ាងទាំងអស់

លោក លី សុភ័ក្តិ បានឲ្យដឹងថា លោកតាសច្ចំបានបង្រៀនខ្ញុំដោយប្រើសិល្ប៍ មិនមែនបង្រៀនដូចមនុស្ស យើងសាមញ្ញនោះទេ ។ លោកតាសច្ចំគ្រាន់តែបង្ហាញគម្ពីរបាលីឲ្យមើលមួយត្រួស ហើយក៏គម្ពីរចាស់ៗ មានអាយុរាប់រយឆ្នាំនោះទៅដុត ។ រួចហើយយកផេះទៅដាក់ក្នុងកែវដែលមានទឹកថ្លា បន្ទាប់មកលោកតាសច្ចំនោះសូត្របាលីដាក់ ហើយឲ្យខ្ញុំផឹក ។ ស្រាប់តែខ្ញុំចេះចាំបាលីទាំងអស់នោះភ្លាមៗតែម្តង។ ពេលរៀនចេះចាំហើយ លោកតាសច្ចំបានប្រាប់ថា “ចៅឯងមាននិស្ស័យនឹងត្រឡោកវិល” ហើយត្រឡោកនោះគង់តែមានគេយកមកឲ្យចៅឯងទេ ។ ស្រាប់តែព្រឹកឡើងមានក្មេងប្រុសម្នាក់មកលុតជង្គង់ថ្វាយបង្គំ៣ដង ហើយលាបង្វិចមួយហុច “ត្រឡោក និងក្តា” ដ៏ខ្មៅរលោងមួយប្រាប់ភ្លាមថា “នេះជាកេរ្តិ៍ដំណែលរបស់ឪពុកខ្ញុំករុណាដែលគាត់បានផ្តាំផ្តាច់ថា ពេលឪពុកអស់អាយុទៅ កូនត្រូវយកត្រឡោកនេះទៅប្រគល់ឲ្យមនុស្សម្នាក់ជាអ្នកមាននិស្ស័យ កាន់ត្រឡោកនេះ” ។ ឪពុករបស់ខ្ញុំករុណាបញ្ជាក់ថាកូនឯងគ្មានឧបនិស្ស័យកាន់ទេ ។ ត្រឡោកវិលមួយនេះមានប្រវត្តិ៤ជំនាន់មកហើយមាន។ គ្រាន់តែប្រគេនត្រឡោកឲ្យហើយ ក្មេងម្នាក់នោះក៏វិលវិញទៅ ។
លោកគ្រូបន្តទៀតថា ដល់ពេលយប់ឡើងស្រាប់តែសុបិនឃើញម្ចាស់ត្រឡោកវិល ដែលរូបកាយស្គមស្គាំង មានភ្នែកធំៗអាយុប្រមាណជាង១០០ឆ្នាំ អណ្តែតពាក់កណ្តាលខ្លួនមកជិតធ្វើមុខញញឹមពព្រាយ ហើយនិយាយថា “ចៅ ឯងមាននិស្ស័យពីបុព្វជាតិ” ត្រូវកាន់ត្រឡោកនេះបានប្រើជាវត្ថុសម្រាប់ទស្សន៍ទាយផ្សេងៗ ក្នុងការសង្គ្រោះមនុស្ស សត្វ…។
លោកគ្រូ លី សុភ័ក្តិ បន្តទៀតថា លុះមកដល់ឆ្នាំ២០១០ ខ្ញុំក៏បានសុំព្រះចៅអធិការ និងអនុគុណលាចាកសិក្ខាបទ ដើម្បីរកស៊ីចិញ្ចឹមម្តាយដែលវ័យកាន់តែចាស់ជរា ។ នៅក្នុងការព្យាបាលជំងឺ គឺខ្ញុំអុជធូប ហើយឲ្យអ្នកជិះនៅលើត្រឡោកនោះ ហើយត្រឡោកសិល្ប៍នោះនឹងវិលចុះឡើងទស្សន៍ទាយទៅតាមភាពជាក់ស្តែង ។ បើទោះជាមនុស្សនោះមានទម្ងន់ធ្ងន់ប៉ុនណាក៏ដោយ ឲ្យតែអន្ទងបារមីលោកតាត្រឡោកវិលភា្លម គឺមនុស្សនោះស្រាល ហាក់បីដូចជាស្នោអីចឹង ដែលអាចធ្វើឲ្យត្រឡោកវិលបានយ៉ាងងាយស្រួលបំផុត ។
គួរបញ្ជាក់ថា លោក លី សុភ័ក្តិ មុនក្លាយជាគ្រូត្រឡោកវិល គាត់បានបួសជាសាមណេរ គង់នៅវត្តហា ភូមិហា ឃុំ អង្គររាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង បានចំនួន៥ឆ្នាំ រួចបន្តទៅគង់នៅវត្តទន្លាប់ និងមកគង់នៅរៀនបាលី និងសំស្ក្រឹត នៅក្នុងវត្តកំពង់ភ្នំ (ស្រុកលើកដែក) បានចំនួន២វស្សា ។ ដោយសារតែខ្ញុំមានបំណងចង់ពង្រីកចំណេះដឹងបន្តទៀតបានទៅគង់នៅវត្តវាល ស្បូវចំនួន២វស្សា ហើយចុងក្រោយបានមកគង់នៅវត្តបាលិលេយ្យ ខេត្តបន្ទាយមានជ័យ។
អ្នកស្រី រស់ ជា អាយុ៣០ឆ្នាំ ជាអ្នកជំងឺបាននិយាយថា មុនដំបូងខ្ញុំមិនជឿសោះឡើយ ក៏ប៉ុន្តែនៅពេលខ្ញុំមានជំងឺផ្ទាល់ខ្លួន ខ្ញុំក៏ទៅរកលោកគ្រូត្រឡោកវិលនោះឲ្យទស្សន៍ទាយ និងព្យាបាលរោគ ។ នៅពេលទៅដល់ផ្ទះរបស់គាត់ៗបានឲ្យខ្ញុំឡើងជិះនៅលើត្រឡោកនោះ ស្រាប់តែខ្ញុំហាក់បីដូចជាមានអារម្មណ៍ថា ខ្លួនឯងហ្នឹងគឺស្រាល ហើយត្រឡោកនោះចាប់ផ្តើមវិលទៅមុខទៅក្រោយចុះឡើង ដោយមិនមានអ្នកណារុញឡើយ ។ដកស្រង់ពីទស្សនាវដ្តីខ្មែរអប្សរា៕

0 comments:
Post a Comment