Friday, March 18, 2011

ត្រៀម​រៀបចំ​​អភិវឌ្ឍ​ទីក្រុង​រណប​ថ្មី​​មួយ​ទៀត​នៅ​​តំបន់​ព្រែក​លៀប

ដោយ អប្សរា
ថ្ងៃ សុក្រ ទី ១៨ ខែ មិនា ឆ្នាំ ២០១១

(​រូបថត ណារិទ្ធ)
ទីក្រុងរណបថ្មី​​មួយទៀតនៅ​​តំបន់ព្រែកលៀប
 
រាជធានីភ្នំពេញ ដោយមានការអនុញ្ញាត​​ពីរាជរដ្ឋាភិបាលក្រុមហ៊ុនឯកជន​​ដ៏ធំក្នុងស្រុក​​មួយបាននិងកំពុងត្រៀមរៀបចំ​​​ដំណើរការ​​អភិវឌ្ឍជាទីក្រុង​​រណបថ្មីមួយទៀតមានលក្ខណៈ​​ទំនើប​​មិនធ្លាប់មាននៅតំបន់ព្រែកលៀប ក្រុមហ៊ុនដែលត្រៀមធ្វើការ​​វិនិយោគ​​ជាទីក្រុង​​រណប​​​នោះមានឈ្មោះ​​ ក្រុមហ៊ុនវិនិយោគ​​ទុនអាណិកជន​​កម្ពុជា (OEIC) ដែលមានលោក​​​ឧកញ៉ាពុង ឃាវសែជាប្រធាន​​ និងជាក្រុមហ៊ុន​​​កំពុងដំណើរការ​​អភិវឌ្ឍទីក្រុងកោះពេជ្រ
យោងតាម​​​វ៉េបសាយ​​សាលារាជធានីភ្នំពេញបានឱ្យដឹងថាកាលពីព្រឹក​​ថ្ងៃទី​​​១៧ មីនា២០១១សាលារាជធានីភ្នំពេញ ​​បានបើក​​​កិច្ចប្រជុំ​​​​មួយ​​ជាមួយ​​តំណាងក្រុមហ៊ុន​​ក្រោម​​អធិបតីភាពលោកកែប ជុតិមា ​​អភិបាលរាជធានីភ្នំពេញដើម្បី​​​បង្ហាញពង្រាង​​​គម្រោង​​​នៃការបង្កើត​​​ទីក្រុង​​​រណបថ្មីមួយទៀត នៅត្រើយ​​ខាងកើត​​ស្ពានជ្រោយចង្វា​​ ​​ខាងលិច​​ផ្លូវ​​ជាតិលេខ​​A ស្ថិត​​ក្នុង​​សង្កាត់​​ជ្រោយចង្វា ព្រែកតាសេក និង​​សង្កាត់ព្រែកលៀប ខណ្ឌ​​ឫស្សីកែវ ​​លើផ្ទៃដី​​ចំនួន៣៨៧ហិកតា ព័ត៌មានតាមវ៉េបសាយ​​បានបន្ត​​ថាគម្រោង​​អភិវឌ្ឍទីក្រុងរណបនេះ​​​​មានលក្ខណៈទំនើប​​ លើផ្ទៃដី​​​៣៨៧ហិកតា​​ ត្រូវបានបែងចែក​​​ជា​​​ផ្នែក​​គឺ ទី​​ជាតំបន់​​​សួនច្បារ​​​រុក្ខជាតិសាធារណៈ​​ប្រមាណ​​៦០ហិកតាទី-​ពហុកីឡដ្ឋាន​​ថ្នាក់​​ជាតិ​​​៤០ហិកតា ​​ទី-​ជាតំបន់អាស៊ាន​​បូក​​ប្រមាណ​​៤៥ហិកតាជាទីតាំង​​ដែលត្រៀមសម្រាប់​​ប្រទេសអាស៊ាន​​​បូក​​បី សម្រាប់ការងាររៀបចំក្នុងក្របខណ្ឌ​​អាស៊ាន និង​​ទី-​​ចំនួន​​១៦២ហិកតា ជាទីតាំង​​អភិវឌ្ឍដែលក្នុងនោះ​​មានតំបន់​​លំនៅឋានពាណិជ្ជកម្មធនាគារ សាលារៀន និង​​​សាលមហោស្រព​​ជាដើមហើយ​​​ផ្ទៃដីមួយផ្នែក​​​ទៀតសម្រាប់​​អភិវឌ្ឍផ្សេងៗ
នៅក្នុងកិច្ចប្រជុំនោះ លោកកែប ជុតិមាអភិបាលរាជធានីភ្នំពេញ បានធ្វើការ​​​ណែនាំ​​ដល់មន្ត្រីជំនាញក្រោម​​​ឱវាទ​​សាលារាជធានីភ្នំពេញឱ្យ​​រៀបចំ​​គណៈកម្មាធិការ​​មួយ​​ដោយមានការចូលរួមពីក្រុមហ៊ុន​​ដើម្បីជំរុញការអនុវត្ត​​ការងារ​​នេះ​​ឱ្យបាន​​លឿន គួរ​​​​កត់សម្គាល់​​​ថា ក្នុងរយៈ​​ពេលប៉ុន្មាន​​​ឆ្នាំចុងក្រោយនេះ ​​​ក្រោមការដឹកនាំ​​​ប្រកបដោយ​​គតិបណ្ឌិត​​​របស់សម្តេច​​តេជោហ៊ុន សែននាយករដ្ឋមន្ត្រី និង​​ការដឹកនាំ​​ផ្ទាល់​​របស់លោកកែប ជុតិមា ​​អភិបាលរាជធានីភ្នំពេញពិតជា​​មានការអភិវឌ្ឍខ្លាំងក្លា​​​​គួរឱ្យមោទនៈ ជាពិសេស​​​ពេលនេះ​​យើង​​មាន​​ទីក្រុងរណប​​ថ្មីៗ​​នៃរាជធានីភ្នំពេញ ​​ជាច្រើនដូចជាទីក្រុង​​រណបកាំកូស៊ីធី ទីក្រុងកោះពេជ្រនិងហ្គ្រែនភ្នំពេញ ​​ពេល​​ឆាប់ខាងមុខនេះនឹងមានការ​​​រៀបចំ​​ទីក្រុងរណប​​នៅតំបន់ជ្រោយចង្វា ព្រែកលៀប ដែលកំពុងត្រៀមរៀបចំ​​ ​​នេះ​​​មិន​​​​ទាន់គិតពីការ​​អភិវឌ្ឍជាសំណង់​​អគារធំហើយខ្ពស់និងការអភិវឌ្ឍ​​​តំបន់​​ពាណិជ្ជកម្ម សំណង់លំនៅឋាន​​ផ្សេងៗនោះទេ

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | free samples without surveys