Friday, March 18, 2011

សម្តេច​តេជោ​ហ៊ុន សែន ​​​ដឹកនាំ​ក្រុម​​​មន្ត្រីជាន់ខ្ពស់​​​​អញ្ជើញ​​​​ដាក់​កម្រង​ផ្កា​​​គោរព​ វិញ្ញា​ក្ខន្ធ​​នៅស្ថាន​ទូត​ជប៉ុន


ដោយ អប្សរា
ថ្ងៃសុក្រ ទី ១៨ខែ មិនា ឆ្នាំ២០១១
(​រូបថត ច័ន្ទថា)
សម្តេចតេជោហ៊ុន សែន​​​​អញ្ជើញ​​​​ដាក់កម្រងផ្កា​​​គោរពវិញ្ញាក្ខន្ធ​​ដល់ប្រជាពលរដ្ឋ​​​ ជប៉ុន​​ដែលស្លាប់​​​ដោយសារ​​ការរញ្ជួយ​​ដីនិងរលក​​យក្សស៊ូណាមី
 
រាជធានីភ្នំពេញ ក្រោយ​​​​បញ្ចប់សម័យប្រជុំ​​ពេញអង្គប្រចាំ​​សប្តាហ៍​​​របស់គណៈរដ្ឋមន្ត្រី​​​វេលាម៉ោង​​១១ព្រឹក​​ថ្ងៃសុក្រ ទី​​​១៨ មីនា២០១១ ​​សម្តេច​​តេជោ​​​នាយករដ្ឋមន្ត្រី​​ហ៊ុនសែនបានដឹកនាំក្រុមមន្ត្រីជាន់ខ្ពស់នៃ​​​រាជរដ្ឋាភិបាល​​អញ្ជើញទៅ​​​ស្ថានទូតជប៉ុនប្រចាំ​​ប្រទេសកម្ពុជា ដើម្បីដាក់កម្រងផ្កា​​គោរពវិញ្ញាក្ខន្ធ​​​ដល់ប្រជាពលរដ្ឋ​​​ជប៉ុន​​ដែលស្លាប់​​​ដោយសារ​​ការរញ្ជួយ​​ដីនិងរលក​​យក្សស៊ូណាមី កាលពីថ្ងៃទី​​​១១មីនា កន្លង​​​មក
សូមបញ្ជាក់​​ថាស្ថាន​​ទូតជប៉ុន​​ប្រចាំព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីប្រកាស​​ព័ត៌មាន​​មួយ​​​កាលពី​​ថ្ងៃទី១៦ មីនា​​ទាក់ទិននឹងគ្រោះមហន្តរាយ​​ដោយការរញ្ជួយដី​​ និង​​រលកយក្សស៊ូណាមី​​​​បង្កឱ្យ​​ខូចខាតធ្ងន់ធ្ងរ​​​លើប្រទេស​​ជប៉ុនកាលពីថ្ងៃទី១១មីនាកន្លងមកនេះ  ដោយក្នុងមនោសញ្ចេតនាជ្រាលជ្រៅ​​របស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ គឺមានការរន្ធត់​​ចិត្ត​​​ពន់ពេក​​ណាស់ចំពោះការរងគ្រោះ​​ដ៏ធំធេង​​នៅប្រទេស​​ជប៉ុនដែលជា​​កល្យាណមិត្ត​​ដ៏ល្អ​​របស់កម្ពុជា ទឹកភ្នែក​​ និងការទួញសោករបស់ប្រជាជន​​ជប៉ុនក៏​​ជាទឹកភ្នែករបស់ប្រជាជនកម្ពុជា​​ដែរដូច្នេះស្ថានទូតជប៉ុន​​បានអនុញ្ញាតឱ្យសាធារណជនចូលរួមដាក់កម្រផ្កាគោរពវិញ្ញាណក្ខន្ធនិងសរសេរក្នុងសៀវ​​ភៅ​​រំលែកទុក្ខ​​នៅស្ថានទូតជប៉ុនដែលមានអាសយដ្ឋាន​​លេខ១៩៤ មហាវិថីព្រះនរោត្តម តាមពេលវេលាគឺ​​ពីថ្ងៃទី១៦ ដល់ទី១៨មីនា និងថ្ងៃទី២១ដល់២៣មីនា​​ចាប់ពីម៉ោង១០ដល់ម៉ោង១២និងពីម៉ោង១៤ដល់ម៉ោង១៦
សេចក្តីប្រកាសព័ត៌មាន​​បន្តថាស្ថានទូតជប៉ុនសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនកម្ពុជាដែលបានចូលរួមមរណៈទុក្ខនិងសន្តានចិត្ត​​ក្នុងការផ្តល់​​​នូវការបរិច្ចាគជាថវិកានិងផ្កា​​សម្រាប់ជនរងគ្រោះដោយសារ​​​គ្រោះមហន្តរាយ​​នេះ

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | free samples without surveys