Wednesday, March 16, 2011

ញ្ញា ម៉ក់ សុគន្ធ​ស្រី​និច ហៅ​​ប្រឹម​ប្រិយ​កូន​ស្រី​គ្រូ​ល្ខោន

ដោយ សាម៉
ថ្ងៃ ពុធ ទី ១៦ ខែ មិនា ឆ្នាំ ២០១១
Koh Santepheap Daily
កញ្ញា​ ម៉ក់ សុគន្ធ​ស្រី​និច រាំនៅលើវេទិកា (រូបថត រស្មី)
កញ្ញា ម៉ក់ សុគន្ធ ស្រី និច រាំនៅលើវេទិកា (រូបថត រស្មី)
កញ្ញា ម៉ក់ សុគន្ធ ស្រី និច រាំនៅលើវេទិកា (រូបថត រស្មី)
រាជធានីភ្នំពេញ អ្នកដែលមានឈាមជ័រសិល្បៈនៅតែជាប់និស្ស័យ​​ជាមួយសិល្បៈ​​តពូជពង្សវង្ស​​ត្រកូលដែលអាចនិយាយបានថាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់។ យ៉ាងណាមិញកញ្ញាម៉ក់សុគន្ធស្រីនិច ហៅប្រឹមប្រិយជាអ្នកកំប្លែងថ្មីក្នុងក្រុមនាយកុយ គឺជាកូនស្រីរបស់លោកគ្រូម៉ក់ ដែលជាគ្រូល្ខោន​​បាសាក់មានឈ្មោះល្បីតាមរយៈការសម្តែងល្ខោន​​​កាត់ក។
កញ្ញាប្រិមប្រិយបានរៀបរាប់ដំណើរជីវិតសិល្បៈរបស់នាងឱ្យ​​ដឹងថា ដោយសារតែនាងចាប់កំណើត​​ក្នុងត្រកូលអ្នកសិល្បៈ​​ល្ខោនបាសាក់ទាំងឪពុក ទាំងម្តាយពេលដឹងក្តីឡើងឪពុកម្តាយបង្ហាត់បន្ថែម​​លើនិស្ស័យ​​ ស្រឡាញ់ពីកំណើត​​ធ្វើឱ្យនាងចេះរាំរបាំបុរាណចេះសម្តែងល្ខោនបាសាក់​​ ចេះសម្តែងកំប្លែង​​ និងច្រៀងសម័យ
កញ្ញា ម៉ក់ សុគន្ធស្រីនិច ហៅប្រឹមប្រិយ អាយុ២១ឆ្នាំមានបងប្អូននាក់ ក្នុងនោះស្រីនាក់ ចំណែកនាង​​ជាកូនស្រីពៅ ក្រុមគ្រួសារនាងសុទ្ធតែ​​ជាអ្នកសិល្បៈទាំងអស់គ្នា នាង​​ចេះសម្តែងល្ខោនបាសាក់តាំងពីអាយុឆ្នាំ ​​ហើយធ្លាប់ចេញសម្តែងនៅតាមបណ្តាខេត្ត-ក្រុងទូទាំង​​​ប្រទេស​​ជាមួយឪពុកម្តាយបងប្អូន​​បន្តរហូតដល់សព្វថ្ងៃក្រៅពីសម្តែងល្ខោនបាសាក់​​​នាង​​ក៏ចេះច្រៀង​​សម័យនិង​​ចេះកំប្លែង​​មានពាក្យពេចន៍វោហាកំប្លុកកំប្លែង​​​​គួរឱ្យចង់សើច។ មិនត្រឹមតែប៉ុណ្ណោះ​​នាងមាន​​ទេពកោសល្យ​​សម្តែង​​​ល្អរស់រវើក ​​មានទឹកដមសម្លែង​​ពីរោះ​​រណ្តំចិត្តមានក្បាច់​​រាំញ័រញាក់កន្ទ្រាក់អារម្មណ៍យ៉ាងល្អ។
កញ្ញា​​ប្រិមប្រិយ ​​និយាយថា កន្លងមកនាងតែងតែមានកិត្តិយស​​ឡើង​​ច្រៀងនិង​​សម្តែងកំប្លែងនៅលើឆាកប្រគំតន្ត្រីតាមស្ថានីយទូរទស្សន៍នានាគ្រប់​​ស្ថានីយទាំងអស់ ជាក់ស្តែងថ្មីៗនេះនាង​​​ឡើងច្រៀងនិងកំប្លែង​​នៅក្នុងកម្មវិធីតន្ត្រី​​ដួងតារា​​មាសនៃស្ថានីយទូរទស្សន៍​​អប្សរាប៉ុស្តិ៍លេខ១១ ជាពិសេស​​នោះរាល់សប្តាហ៍នាងតែងសម្តែង​​នៅស្ថានីយទូរទស្សន៍ CTN ជាមួយក្រុមនាយកុយ។
ចំពោះងារ​​កំប្លែង​ «ប្រិមប្រិយ» ​នេះនាយ​​កុយជាអ្នក​​ដាក់ឱ្យដោយ​​យល់ថា នាងមាន​​ទឹកមុខញញឹម​​ប្រឹមប្រិយជានិច្ចមិន​​ចេះព្រួយ​​ចិត្ត
ក្នុងជីវិតសិល្បៈតាំងពីកុមារភាពមករហូតដល់ពេលនេះប្រិមប្រិយហាក់បីដូចជាពុំមានការនឿយ​​ណាយទេ ផ្ទុយទៅវិញនាងកាន់តែចង់ពង្រឹងអាជីពសិល្បៈ​​ឱ្យ​​កាន់តែច្រើន​​ ថែមទៀត ព្រោះសិល្បៈជាដង្ហើម​​​របស់នាងនិងក្រុមគ្រួសារ៕

កញ្ញា ​ម៉ក់ សុគន្ធ​ស្រី​និច រាំនៅលើវេទិកា (រូបថត រស្មី)
កញ្ញា ម៉ក់ សុគន្ធ ស្រី និច រាំនៅលើវេទិកា (រូបថត រស្មី)
កញ្ញា ​ម៉ក់ សុគន្ធ​ស្រី​និច រាំនៅលើវេទិកា (រូបថត រស្មី)
កញ្ញា ម៉ក់ សុគន្ធ ស្រី និច រាំនៅលើវេទិកា (រូបថត រស្មី)
កញ្ញា ​ម៉ក់ សុគន្ធ​ស្រី​និច រាំនៅលើវេទិកា (រូបថត រស្មី)
កញ្ញា ម៉ក់ សុគន្ធ ស្រី និច រាំនៅលើវេទិកា (រូបថត រស្មី)

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | free samples without surveys