រថយន្តដឹកដីកិនក្មេងស្រីជនជាតិបរទេសស្លាប់ ខណៈម្តាយខ្ទាតទៅលើចិញ្ចើមផ្លូវ
ដោយ ៖ អប្សរា
ថ្ងៃ អាទិត្យ ទី ២០ ខែ មិនា ឆ្នាំ ២០១១


(រូបថត ជីតា)
ម្តាយក្មេងស្រីបានជិះម៉ូតូម៉ាកវីវ៉ា ពណ៌ក្រហម ឌុបកូនស្រីចេញពីវិហារមួយ
រាជធានីភ្នំពេញ ៖ ក្មេងស្រីជនជាតិប៉ាគីស្ថានម្នាក់ត្រូវរថយន្តដឹកដីបើកកៀរ និងកិនស្លាប់ភ្លាមៗ ខណៈស្ត្រីជាម្តាយបានឌុបក្មេងស្រីនេះធ្វើដំណើរលើផ្លូវលេខ ៥៩៨ ស្ថិតក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី១៩ មីនា ២០១១ ស្រាប់តែត្រូវរថយន្តនោះកៀរឱ្យដួលស្ត្រីជាម្តាយ និងម៉ូតូខ្ទាតទៅចិញ្ចើមផ្លូវ រួចផុតពីការកិន ចំណែកកូនស្រីខ្ទាតចូលក្រោមរថយន្តក៏ត្រូវកិនក្បាលខ្ទេច ស្លាប់តែម្តង ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតេហតុបានឱ្យដឹ ងថា មុនពេលកើតហេតុ ម្តាយក្មេងស្រីបានជិះម៉ូតូម៉ាកវីវ៉ា ពណ៌ក្រហម ស៊េរីឆ្នាំ២០១១ ឌុបកូនស្រីចេញពីវិហារមួយ ធ្វើដំណើរតាមផ្លូវលំចូលទៅលើផ្លូវលេខ៥៩៨ ក៏បត់ស្តាំ ស្រាប់តែមានរថយន្តដឹកដីមួយគ្រឿងម៉ាក FUSO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-3799 បើកបរពីជើងទៅត្បូង ស្របទិសគ្នាជាមួយម៉ូតូ ក៏កៀរឱ្យដួល ស្ត្រីជនជាតិប៉ាគីស្ថានជាម្តាយ និងម៉ូតូបានខ្ទាតទៅខាងចិញ្ចើមផ្លូវ គេចផុតពីកង់ឡាន ចំណែកកូនស្រីអង្គុយនៅខាងមុខខ្ទាតចូលក្រោមរថយន្តដឹកដីកិន ក្បាលស្លាប់ភ្លាមៗតែម្តង ។ ម្តាយក្មេងស្រីបានយំឱបសពកូនស្រីយ៉ាងសោកសង្រេងបំផុត និងយកសពកូនស្រីចូលទៅក្នុងវិហារគ្រិស្តសាសនាមួយ... ក្មេងស្រីរងគ្រោះឈ្មោះនេហា អាយុ១០ឆ្នាំ ជាជនជាតិប៉ាគីស្ថាន ៕
0 comments:
Post a Comment