Monday, March 21, 2011

បុរស​កញ្ចាស់​កើត​រោគ​ប្រចណ្ឌ វាយ​ប្រពន្ធ​បាក់​ដៃ​និង​ជើង ត្រូវ​បាន​សមត្ថកិច្ច​​ប៉ូលិស​ចាប់​ខ្លួន

ដោយ ៖ អប្សរា

ថ្ងៃ អង្គារ ទី ២២ ខែ មិនា ឆ្នាំ ២០១១

បុរសវាយប្រពន្ធ

(រូបថត ចាន់ថេត)

បុរសវាយប្រពន្ធ

ខេត្ត​កំពង់​ចាម​​ ៖ បុរសម្នាក់​​ឈ្មោះ​សាត​ ហ៊ាន ហៅ​ធុង អាយុ​៥១​ឆ្នាំ រស់​នៅ​​ភូមិ​កូវ ឃុំ​ក្រែក​ ស្រុក​ពញា​ក្រែក​ ដោយ​សារ​រឿង​ប្រចណ្ឌ​ក៏​បាន​យក​ព្រនង់​ឫស្សី​ប្រវែងប្រហែល​​១​ម៉ែត្រ​វាយ​ សំពង​ស្ត្រី​ជា​ប្រពន្ធ​​បណ្តាល​ឱ្យ​បាក់​ដៃ​ខាង​ឆ្វេង​ និង​ជើង​ខាង​ឆ្វេង​ កាល​ពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​២០ មីនា ២០១១​ នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​​។ ​បន្ទាប់​ពី​កើត​មាន​អំពើ​ហិង្សា​នេះ​ក្រោម​ការ​ជួយ​អន្តរា​គមន៍​ពី​កំលាំង​ ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​ក្រែក​ បុរស​ជា​ប្តី​ត្រូវ​បាន​ឃាត់​ខ្លួន​ភ្លាមៗ​បញ្ជូន​ទៅ​កាន់​អធិការ​ដ្ឋាន​នគរ ​បាល​ស្រុក​ពញា​ក្រែក​។

​ពាក់​ព័ន្ធ​ទៅ​នឹង​ករណី​នេះ ​ត្រូវ​បាន​លោក​អនុ​សេនីយ៍​ឯក​កែវ​ ន​រ៉ា​ភី អធិការ​រង​នគរ​បាល​ស្រុក​ពញា​ក្រែក​បាន​ប្រាប់​កោះ​សន្តិ​ភាព​ថា លោក​មេ​ភូមិ​កូវ​បាន​រាយ​ការណ៍​ពី​​ករណី​អំពើ​ហិង្សា​ក្នុង​គ្រួសារ​មួយ​បាន ​កើត​ឡើង​​ដោយ​បុរស​ឈ្មោះ​ធុង បាន​យក​ព្រនង់​វាយ​សំពងស្ត្រី​​ជា​ប្រពន្ធ​ឈ្មោះ​ភិន សំអាត​ អាយុ​៥១​ឆ្នាំ បណ្តាល​ឱ្យ​​បាក់​ដៃ និង​ជើង​​ដួល​ដេក​ទៅនឹង​ដី​ ​។ បន្ទាប់​ពី​​ទទួល​បានព័ត៌​មាន​នេះ​ភ្លាម លោក​នាយ​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​ក្រែក​បាន​ដឹក​នាំកម្លាំង​​ក្រោម​ឱវាទ​ចុះ​ ទៅ​ជា​បន្ទាន់​ ដោយ​ឃាត់​ខ្លួន​បុរសចិត្ត​អប្រិយ​នោះ​និង​ដក​ហូត​បាន​ព្រនង់​ឫស្សី​១រួច​នាំ ​ខ្លួន​ទៅ​កាន់​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​​ត្រូវ​បាន​ក្រុម​សាច់​ញាតិ​នាំ​ទៅ​សំរាក​​ព្យា​ បាល​នៅ​គ្រូបុរាណ​ខ្មែរ​ តែ​មិន​ដឹង​នៅ​ទី​ណា​​ទេ​។ ចំពោះ​​មូល​ហេតុ​ដែល​ឈាន​ដល់​​វាយប្រពន្ធ​រហូត​​​រង​របួស​ធ្ងន់​ធ្ងរ​នេះ គឺ​ព្រោះ​តែ​បុរស​ជា​ប្តី​​ប្រចណ្ឌ​ប្រពន្ធ ​។ ​កន្លង​មកបុរស​ឈ្មោះ​ធុងនេះ​ធ្លាប់​​ត្រូវ​បានកម្លាំង​​ប៉ុស្តិ៍​ធ្វើ​ការ​ អប់រំ​​២​លើក​រួច​មក​ហើយ​ពី​បទ​ប្រើ​អំពើ​ហិង្សា​លើ​ប្រពន្ធ​ ប៉ុន្តែ​​បុរស​នេះ​មិន​កែ​ប្រែ​ចិត្ត​គំនិត​ទេ នៅ​តែបន្ត​វាយ​ធ្វើ​បាប​ប្រពន្ធ​ដដែល​​។

លោក​អនុ​សេនីយ៍​ឯក កែវ​ នរ៉ា​ភី បាន​បញ្ជាក់​ថា ក្រោយ​ពី​បាន​នាំ​ទៅ​ដល់​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​ បុរស​ឈ្មោះ​ធុង​បាន​ឆ្លើយ​ថា នៅ​​ល្ងាច​ថ្ងៃ​ទី​២០ មីនា គាត់​បាន​ចេញ​ពី​ផ្ទះ​ទៅ​ផឹក​ស្រា​នៅ​ផ្ទះ​អ្នក​ភូមិ​ក្បែរ​នោះ​រហូត​ដល់​ ស្រវឹង​ធ្លាក់​ភ្នែក​ទើប​ត្រឡប់​មក​ផ្ទះ​វិញ​ ដោយ​បាន​រៀបចំ​ផែន​ការ​ហៅ​ប្រពន្ធ​ឱ្យ​មក​ដេក​នៅ​ខាង​ក្រោម​ផ្ទះ​ងាយ​ស្រួល​ ឃ្លាំ​មើ់ល​ក្រែង​ប្រពន្ធ​ហៅ​បុរស​ម្នាក់​ឈ្មោះ​ខឿន មាន​កូន​២​នាក់​រស់​នៅ​ភូមិ​-ឃុំ​ជាមួយ​គ្នា​មក​ដេក​ជាមួយ តែ​ប្រពន្ធ​មិន​ព្រម​មក​ដេក​​ទេ ។ ដោយ​សារ​មូល​េហតុ​នេះ​ធ្វើ​ឱ្យ​ខ្លួន​ខឹង​យ៉ាង​ខ្លាំង​ក៏​​ស្ទុះ​ទៅ​យក​ ព្រនង់​ឫស្សី​១​កំណាត់​​មក​វាយ​ប្រពន្ធ​​ដែល​កំពុង​តែ​ដេក​នៅលើ​ផ្ទះ​បណ្តាល ​ឱ្យ​រង​របួស​បាក់​ដៃ និង​ជើង​ស្រែក​ទ្រហោ​យំ​ហៅ​គេ​ឯង​ឱ្យ​ជួយ​។
តាម​ ប្រភព​ព័ត៌​មាន​ថា តាម​ពិត​ស្ត្រី​ជា​ប្រពន្ធ​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​របស់​ បុរស​ជា​ប្តី​នោះ​ទេ​។​ បុរស​ចិត្ត​អប្រិយ​ឈ្មោះ​សាត ហ៊ាន ត្រូវ​បានកម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ស្នង​ការ​ដ្ឋាន​នគរ​ បាល​ខេត្ដ​ដើម្បី​ចាត់ការ​បន្ត​​ ៕

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | free samples without surveys