Monday, March 21, 2011

សម្តេច​តេជោ​អំពាវនាវ​ឱ្យ​ផ្អាក​ការ​ធ្វើ​ចំណាក​ស្រុក និង​ចាប់​មេ​ខ្យល់​ដែល​នាំ​ពលករ​ចូល​ស្រុក​គេ​ខុស​ច្បាប់

ដោយ ៖ អប្សរា

ថ្ងៃ អង្គារ ទី ២២ ខែ មិនា ឆ្នាំ ២០១១

សម្ដេច​តេ​ជោ​ថ្លែង​ក្នុង​វេទិកា ប្រជាពលរដ្ឋ​រាប់រយ​នាក់​បាន​ចូលរួម​ពិធី

(​រូបថត ច័ន្ទ​ថា​)

សម្ដេច​តេ​ជោ​ថ្លែង​ក្នុង​វេទិកា

ខេត្ត​បាត់ដំបង ៖ ​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​​នៃព្រះរាជា​ណាចក្រ​កម្ពុជា​ បាន​អំពាវ​​នាវ​​ដល់​ប្រជាពលរដ្ឋ​​កម្ពុជា​ទាំងអស់​សូមឈប់​​ ឬផ្អាក​ការ​ធ្វើ​ចំណាក​ស្រុក​​ទៅធ្វើ​ការ​នៅប្រទេស​​ដទៃ​​ និង​ត្រូវ​​រកចាប់​​​ខ្លួន​មេខ្យល់​ដែល​ដឹកនាំ​ពលករទៅ​ធ្វើ​ការ​​នៅ​ស្រុក​​ គេ​ខុស​ច្បាប់ផងដែរ​ ។​

សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​អំពាវ​នាវ​បែប​នេះ​ នាព្រឹក​ថ្ងៃទី​២១ មីនា ក្នុង​ឱកាស​​អញ្ជើញ​​ជា​អធិបតីដ៏ខ្ពង់​ខ្ពស់​​​ក្នុងពិធី​បើក​ការ​​ដ្ឋាន​​ ស្ថាប​នា​​ផ្លូវ​ជាតិ​លេខ​៥៧B ​មាន​ប្រវែង​១៧៦,៣៥គីឡូ​ម៉ែត្រ​ ក្រោម​ឥណទាន​​កម្ចី​​សម្បទាន​​របស់​សាធារណ​រដ្ឋ​ប្រជាមានិត និង​​​ថវិកា​បដិភាគ​របស់​រាជ​រដ្ឋា​ភិបាល​ ។ ពិធីនេះ​បាន​ប្រារព្ធ​​​​ធ្វើ​​នៅ​ក្នុង​បរិវេណ​​អនុវិទ្យាល័យ​​ភូមិថ្មី ក្នុងឃុំ​​​បន្សាយ​ត្រែង ស្រុក​ថ្មគោល ខេត្ត​បាត់​ដំបង​ ដោយ​​​មាន​ការអញ្ជើញ​​ចូលរួម​ពីលោក​ផាន គ័ង​ស៊ា​ ឯក​អគ្គ​រដ្ឋទូត​ចិន​ប្រចាំ​កម្ពុជាផងដែរ ។​​

​ទាក់​ទិន​​នឹងបញ្ហា​​ខាង​លើ​ សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​​បញ្ជាក់​ថា​ បច្ចុប្បន្ន​​នៅ​ប្រទេស​​កម្ពុជា​យើង​កំពុង​​ខ្វះ​កម្លាំង​ពលកម្ម​​ ។ ចំពោះ​​​អ្នក​ដែល​នាំ​ទៅធ្វើ​ការ​​ដូចជា​នៅ​ប្រទេស​ថៃ គឺ​គេឱ្យ​បេះ​ពោត ដកដំឡូង កាប់អំពៅ ដូច្នេះ​ការងារ​ទាំងអស់​នេះ​ក៏ដូចជា​ការងារ​​នៅក្នុង​ស្រុក​ខ្មែរ​ដែរ ហើយ​ចំណាយ​តិច ​និងគេ​មិន​មើល​ងាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទៀត ​គេមិន​ចាប់ មិន​​ចងទៀតផង​ ។

សម្តេច​តេជោ​​នាយក​រដ្ឋ​មន្ត្រី​មាន​ប្រសាសន៍​​បន្ត​ ថា​ ការ​​ចូលទៅ​​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ មាន​​​កត្តា​​ច្រើន​ណាស់​​ចំពោះ​បងប្អូន​ទៅធ្វើ​ការ​ខុស​ច្បាប់ រដ្ឋាភិបាល​​​របស់​គេក៏មាន​ការពិបាក​ដែរ ម្យ៉ាង​​ប្រជាពលរដ្ឋ​របស់​គេ​ ម្យ៉ាង​ប្រជាពលរដ្ឋ​ទៅពីឡាវ​ ភូមា កម្ពុជា ទៅចូល​ធ្វើ​ការ​​នៅទី​នោះ ។

ចំពោះ​​ការងារ​ដែល​ធ្វើ​នៅ​កម្ពុជា​ តម្លៃ​មិន​​ខុសគ្នា​​ប៉ុន្មាន​ទេ​ ហើយ​ការ​​ទៅធ្វើ​ការ​​​នៅ​ប្រទេស​​គេ​ក៏​មិន​ឱ្យ​យើង​ធ្វើ​ថៅកែ​គេទេ គេឱ្យ​​ធ្វើ​កម្មករ​​សំណង់ កសិដ្ឋាន​​ដូច​តែនៅកម្ពុជា​ដែរ ។ ដូច្នេះ​​ហើយ​បាន​ជា​ស្រូវ​មួយ​ចំនួន​យកទៅ​​លក់​គេ​អត់​ហ៊ានទិញ​ ពីព្រោះ​ផ្លែ​​ស្រូវ​នោះ​វាញោស​​​​(ទុំជ្រុល)​ក៏ដោយ​សារ​ខ្វះ​កម្លាំង​ ពលកម្ម​​ច្រូត​​កាត់ ។ ប៉ុន្តែ​​យ៉ាងណាក៏ដោយ​ ឆ្នាំនេះ​​បរិមាណ​​នៃ​ការ​​នាំអង្ករ​ចេញ​កម្ពុជា​​​បាននាំ​ចេញ​អង្ករ​២,៥​ លាន​តោន​​និង​៤​លាន​តោន​ស្រូវ ៕

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | free samples without surveys