មិនអាចបន្ដបិទបាំងសច្ចៈភាព នៃភាពក្រីក្រដ៏រាលដាលបានយូរទៅទៀតទេ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្ដីកាលពីចុងសប្ដាហ៏កន្លងទៅនេះ រដ្ឋាភិបាលបានទទួលស្គាល់ពីទំហំនៃភាពក្រីក្រ និងគ្រោះថ្នាក់របស់វា ហើយបានលើកផែនការជាថ្មីដើម្បីទប់ស្កាត់។ នោះគឺជាយុទ្ធសាស្រ្ដជាតិដើម្បីគាំពារសង្គមសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ។
ប្រជាពលរដ្ឋក្រីក្រខ្មែរដែលរស់នៅដោយសារការរើសសំរាម
គណៈរដ្ឋមន្រ្ដីបានលើកនៅក្នុងសេចក្ដីថ្លែការណ៏របស់ខ្លួនថា «រដ្ឋាភិបាលចាត់ទុកភាពក្រីក្រជាការខាតបង់តម្លៃធនធានសេដ្ឋ កិច្ចដែលមិនត្រឹមតែមិនអាចទទួលបានខាងផ្នែកផ្លូវចិត្ដប៉ុណ្ណោះ ទេ ប៉ុន្ដែវាបណ្ដាលឲ្យមានការបែកខ្ញែក និងអស្ថេរភាពនៅក្នុងសង្គមទៀតផង»។
នេះជាការបរាជ័យដ៏ធំធេងមួយរបស់រដ្ឋាភិបាល ហ៊ុន សែន នៅពេលរបស់ដែលគេហៅថា យុទ្ធសាស្រ្ដប្រឆាំងភាពក្រីក្រត្រូវបានលើកឡើងជាសាធារណៈយូរ ឆ្នាំមកហើយ ប៉ុន្ដែតាមពិតវាគ្រាន់តែជានយោបាយប្រជាភិថុតបោកប្រាស់នៅពេលដែល គេនៅតែកត់សម្គាល់ឃើញភាពក្រីក្រយ៉ាងជនជោរហើយពលរដ្ឋខ្មែរខ្លះ បានដាច់ពោះស្លាប់ដោយសាការអត់បាយនោះ។
ជាមួយគ្នាលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសមរង្ស៊ីបានចំអកឲ្យថា មានប្រជាជនក្រីក្រ និងងាយរងគ្រោះជាច្រើននៅតែជាជនរងគ្រោះដោយផែនការ និងយុទ្ធសាស្រ្ដរដ្ឋាភិបាល។ ដោយថា «ប្រជាពលរដ្ឋ៣០ភាគរយកំពុងរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ»៕
0 comments:
Post a Comment