Tuesday, March 22, 2011

ខឹង​បុរស​សង្សារ​​មិន​ចូលស្តី​ដណ្តឹង​កាត់​លិង្គ​​ដល់គល់​គ្រវាត់​ចោល​ គ្រូពេទ្យ​ជួយ​មិន​បាន

ដោយ ៖ អប្សរា

ថ្ងៃ អង្គារ ទី ២២ ខែ មិនា ឆ្នាំ ២០១១

​​​យុវ​ជន​រង​គ្រោះ​​ជានិស្សិត​​​

(រូបថត​​ ប៊ុនរី)

​​​យុវ​ជន​រង​គ្រោះ​​ជានិស្សិត​​​

រាជធានីភ្នំពេញ ៖ ​សមត្ថកិច្ច​មូល​ដ្ឋាន​សង្កាត់​ចោម​ចៅ​​បាន​ឱ្យ​ដឹង​ថា ​ក្រុមគ្រួសារ​និស្សិត​​ម្នាក់ឈ្មោះ​​ ផ.ស.អ ភេទប្រុស អាយុ​២៤​ឆ្នាំ ​ស្នាក់នៅ​​​ក្នុងវត្ត​​នន្ទមុនី ​សង្កាត់ស្ទឹង​មានជ័យ ​ខណ្ឌមាន​ជ័យ ​បាន​​មក​ដាក់​​ពាក្យ​​បណ្តឹង​​នៅ​នគរ​បាល​​​​ប៉ុស្តិ៍​​​រដ្ឋបាល​​ចោមចៅ កាលពីថ្ងៃទី​​​២១ មីនា ​២០១១ ​បន្ទាប់ពីនិស្សិត​​នោះទទួល​រង​អំពើ​​ហិង្សា​​ពីសំណាក់​​​​​ស្រីស្នេហ៍​​យក​ ឡាម​​​កាត់​​ផ្តាច់​លិង្គ​ បណ្តាល​ឱ្យដាច់​​​ដល់គល់ ​កាលពីវេលា​ម៉ោង​​​៣​និង​​៣០នាទី​ទៀប​ភ្លឺ​ថ្ងៃទី​២០ មីនា ហើយ​បាន​​បញ្ជូនទៅ​​មន្ទីរពេទ្យ​កាល់ម៉ែត សង្គ្រោះ​ជីវិត​ទាន់​ពេលវេលា ក៏ប៉ុន្តែ​​គ្រូពេទ្យ​​មិ​ន​​​អាច​​ត​ភ្ជាប់​​លិង្គ​ដូចដើម​​បានឡើយ ។​

សមត្ថកិច្ច​​​បានបង្ហើប​ឱ្យ​​ដឹង​ថា ​​​យុវ​ជន​រង​គ្រោះ​​ជានិស្សិត​​​ដែលមានឈ្មោះ​​ ផ.ស.អ ​បាន​ទៅ​លេង​ផ្ទះ​​សង្សារ​ឈ្មោះ​​​លី ស្រីនាង ​អាយុ​២៦​ឆ្នាំ ​ធ្វើការ​រោងចក្រ​កាត់ដេ​រម្តុំ​​វត្តជម្ពូវ័ន ​ស្នាក់នៅ​​​បន្ទប់ជួល​​លេខ​​២២ ​ជាន់ទី​​​១ ស្ថិត​នៅ​ក្នុង​​ភូមិ​​​​ជម្ពូ​វ័ន ​សង្កាត់ចោមចៅ ​ខណ្ឌ​​ដង្កោ ​កាលពី​ល្ងាច​ថ្ងៃ​ទី​​២០ មីនា ហើយ​​យុវជន​រងគ្រោះ​​បាន​និយាយ​​ប្រាប់នារី​​ជា​សង្សារ​ថា «យើង​​​ទាំង​ពីរ​មិន​​អាច​រៀប​ការ​ជាមួយគ្នា​​​បានឡើយ​​ដោយ​សារ​ខុស​​ខែ​ ឆ្នាំ» ពេលនោះ​​នាង​មិនបាន​ឆ្លើយ​​តបអ្វី​ទេ ។ នាង​បានដាំ​បាយ និង​​ស្ល​សាច់​គោ ចៀន​ពងទា ​ឱ្យរូបគេ​​​ហូប ​ខណៈ​​ពេលហូប​បាយ​រួច​​​ស្រាប់តែ​​មាន​​​អាការ​​ដូចជាងងុុយ​ដេក​​ខ្លាំង​ មែនទែន​​តែម្តង ។

​ក្រោយមក​ក៏​ចូល​​ដេក​ក្នុង​​​បន្ទប់សង្សារ ​លុះដល់​ម៉ោង​​ជាង​​៣ទៀប​ភ្លឺ​​ថ្ងៃទី​​​២១ មីនា ​​យុវជន​រងគ្រោះ​​ភ្ញាក់ពីដំណេក​ ស្រាប់តែ​​មាន​អាការ​​ឈឺត្រង់​​ប្រដាប់ភេទ​ និ​ង​មាន​ឈាមហូរ​​​ប្រឡាក់​​​ខោជោ​ក​ ​ពេលមើល​​ឱ្យច្បាស់​​​ ទើបដឹង​ថា ​​លិង្គ​​របស់ខ្លួន​​ត្រូវសង្សារ​​លួចកាត់ ហើយ​​​មិន​ដឹង​ថា គេច​ខ្លួន​​បាត់តាំង​ពី​ពេលណា​​នោះទេ ។ ភ្លាមៗ​នោះយុវ​​​ជនរងគ្រោះ​​បាន​ឱ្យ​​បង​ប្អូន​​ដឹក​តាម​ម៉ូតូ​បញ្ជូន​​​ទៅ​ មន្ទីរពេទ្យ​កាល់ម៉ែត ​ដើម្បី​សង្គ្រោះ​​ជីវិត ។​ គ្រូពេទ្យ​​​មួយរូប​សុំ​​មិន​បញ្ចេញ​​ឈ្មោះបាន​ឱ្យ​ដឹង​ថា យុវ​​ជនរងគ្រោះ​មិនអាច​ត​ភ្ជាប់​​​លិង្គ​វិញ​​បានឡើយ ហើយ​លិង្គ​នោះ​​​ត្រូវជន​ដៃ​ដល់​​កាត់ដាច់​​ជិតដល់គល់​ឯណោះ ៕

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | free samples without surveys