Monday, March 21, 2011

អតីត​មេ​ខ្មែរ​ក្រហម​នួន​ ប៉ែត ផ្ទុះកំប៉ុងហ្គាស​នៅក្នុង​គុករបួស នាំ​ចូល​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ

ដោយ អប្សរា

ថ្ងៃ អង្គារ ទី ២២ ខែ មិនា ឆ្នាំ ២០១១

រាជធានីភ្នំពេញ អតីតមេខ្មែរក្រហមនៅតំបន់ភ្នំវល្លិបច្ចុប្បន្នជាទណ្ឌិត​​ក្នុងពន្ធ នាគារព្រៃបានជួបគ្រោះអកុសលផ្ទុះកំប៉ុង​​​ហ្គាសឆេះខ្លោចពេញ ផ្ទៃមុខនិងខ្លួនប្រាណកាលពីវេលាម៉ោងយប់ថ្ងៃទី១៩ មីនា ហើយត្រូវគេបញ្ជូន​​ទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ អតីតមេខ្មែរក្រហមរូបនេះឈ្មោះឃុន គឹម ហៅនួន ប៉ែត តាប៉ែត អាយុ៦៥ឆ្នាំ តាមសមត្ថកិច្ចដែលយាមនៅពីមុខបន្ទប់តាប៉ែតឱ្យដឹង​​ថា នួន ប៉ែត របួសដោយសារ​​ផ្ទុះកំប៉ុង​​​ហ្គាស​​ ហើយ​​កំពុងព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់

ទាក់ទិននឹងហេតុការណ៍នេះសាច់ញាតិ​​ឱ្យដឹងថា ខណៈនួនប៉ែត កំពុងអង្គុយហូបបាយស្រាប់តែមានអ្នកយួរកំប៉ុង​​ហ្គាសដើរកាត់ ហើយជ្រុះបណ្តាល​​ឱ្យ​​ផ្ទុះឆាបឆេះរោលខ្មៅពេញផ្ទៃមុខ និងដងខ្លួន។ នៅវេលាម៉ោង និង២០នាទីយប់នួន ប៉ែត ត្រូវរថយន្តពន្ធនាគារព្រៃ​​ដឹកទៅព្យាបាលនៅមន្ទីរពេទ្យព្រះ កុសុមៈ ពាក់ព័ន្ធនឹងស្ថានភាពរបស់នួន ប៉ែត លោកវេជ្ជបណ្ឌិតនាក់ មីនា ប្រចាំផ្នែកសង្គ្រោះបន្ទាន់កំរិតធ្ងន់នៅមន្ទីរពេទ្យព្រះកុសុមៈ មានប្រសាសន៍ឱ្យដឹងថានួនប៉ែត ខណៈពេលទើប​​បញ្ជូនមកដល់មន្ទីរពេទ្យបាត់បង់ជាតិទឹកច្រើនដោយសារ បន្ទាប់ពីរលាកនោះស្បែក​​ឡើងពង ដូច្នេះហើយគ្រូពេទ្យបានបញ្ចូលទឹកតាមដានទឹកនោម និងទប់ស្កាត់ការឈឺចាប់

មកដល់ព្រឹក​​ថ្ងៃទី​​២១ មីនា ស្ថានភាពរបស់នួន ប៉ែត គ្រប់គ្រងបាន​​ មិនមានអ្វី​​ប្រែប្រួលទេចំណែកសម្ពាធឈាម និងការហូបចុកធម្មតាឡើងវិញហើយលោកវេជ្ជបណ្ឌិត​​បញ្ជាក់ថា ការរលាកចែកចេញជាបីដំណាក់កាល តែដោយឡែក​​ចំពោះការរលាករបស់លោកនួន ប៉ែត ស្ថិតក្នុងដំណាក់កាលទីពីរ គឺកំរិតរលាកពី៤០ទៅ៤៥ភាគរយ លោកវេជ្ជបណ្ឌិតឱ្យ​​​ដឹងតាមការអះអាងរបស់ក្រុមគ្រួសារ​​ថា នួន ប៉ែត មានជំងឺទឹកនោមផ្អែមកំពុងតែព្យាបាល ដូច្នេះជំងឺ​​នេះគឺជាបញ្ហាព្រួយបារម្ភមួយដែលធ្វើឱ្យមុខរបួសក្រជា សះស្បើយ និងម្យ៉ាងទៀតវ័យចាស់​​ក៏ប្រឈមនឹងបញ្ហាមិនងាយដុះសាច់ថ្មីឡើង វិញដែរ ដូច្នេះមានការព្យាបាលយូរ

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | free samples without surveys