សាស្រ្តាចារ្យមហាវិទ្យាល័យ Havard លោក Jseph Nye បានវាយតម្លៃថា បុគ្គលិកលក្ខណៈដ៏អស្ចារ្យរបស់ជនជាតិជប៉ុន ក្នុងគ្រោះមហន្តរាយដ៏មហាធ្ងន់ធ្ងរនេះ ដែលបណ្តាលឲ្យ "អំណាចទន់ភ្លន់" របស់ជប៉ុនកើនឡើង។ ពាក្យអំណាចទន់ភ្លន់ ដែលលោក Joseph Nye បានលើកឡើងនេះ គឺសំដៅពណ៌នាវិធីសាស្ត្រដែលបណ្តាប្រទេសអនុវត្តគោលដៅរបស់ខ្លួន ធ្វើឲ្យប្រទេសដទៃស្ងើចសរសើរ។ |
![]() |
ប៉ុន្មានថ្ងៃកន្លងមក គឺជាពេលវេលាដ៏លំបាកបំផុត តាំងពីក្រោយសង្គ្រាមលោកលើកទី២មក តែពលរដ្ឋជប៉ុន បានបង្ហាញឲ្យឃើញនូវភាពអំណត់ព្យាយាមនឹងន ព្រមទាំងអត្តចរិតផ្សេងៗទៀត ធ្វើឲ្យពិភពលោកទាំងមូលគោរព និង ស្ងើចសរសើរ។ វាជាវប្បធម៌មួយធ្វើឲ្យពួកគេបញ្ចេញរស្មីក្នុងសភាពឈឺចាប់ ខ្លោចផ្សារ ដែលពលរដ្ឋជប៉ុនហៅថា "វប្បធម៌រញ្ជួយដី"។ |
ពួកគេមានស្មារតីនឹងន រងចាំទទួលក្នុងទឹកចិត្តដូចៗគ្នាថា នេះពុំមែនជាពេលត្រូវខ្លាចឡើយ ត្រូវតែសង្ឃឹម និងអំណត់អត់ធន់។ |
មកទល់ពេលនេះមនុស្ស ៥៣០.០០០នាក់ បានចាកចេញពីផ្ទះសម្បែង ដើម្បីទៅកាន់ទីសុវត្ថិភាព ហើយ ២៤.០០០នាក់ ផ្សេងទៀត កំពុងនៅឯកកោជាមួយតំបន់ទាំងឡាយជុំវិញ។ ក្តីសង្ឃឹម គឺជាអ្វីៗដែលនៅសេសសល់ សម្រាប់អ្នកនៅរស់ តែបាត់ទំនាក់ទំនងជាមួយមនុស្សដែលខ្លួនស្រលាញ់។ |
នៅតាមមជ្ឈមណ្ឌលភៀសខ្លួន នាបណ្តោយឆ្នេរសមុទ្រ ពួកគេផ្តោតចក្ខុទៅលើតារាងប្រកាសអ្នកដែលមានសាច់ញាតិបាត់ខ្លួន។ ពលរដ្ឋជប៉ុនកំពុងរងនូវក្តីឈឺចាប់ ជាមួយការបាត់បង់យ៉ាងធ្ងន់ធ្ងរ ក៏ប៉ុន្តែអ្វីៗទាំងអស់សុទ្ធតែប្រព្រឹត្តទៅក្នុងសណ្តាប់ធ្នាប់។ |
នៅតាមទីកន្លែងដែលទំនិញ ត្រូវបានបណ្តាអង្គការជួយឧបត្ថម្ភសង្រ្គោះនាំមកដល់មនុស្សទាំងឡាយ តំរៀបគ្នាជាជួរយ៉ាងមានសណ្តាប់ធ្លាប់ សុជីវធម៌ ស្ងប់ស្ងៀម។ ពុំមានសោះនូវព័ត៌មានពីការឈ្មោះប្រកែក រុញច្រាន ឬ ដណ្តើមគ្នា។ ហាងលក់ទំនិញទាំងអស់ បានបញ្ចុះតម្លៃយ៉ាងច្រើន ហើយថៅកែលក់ទំនិញតាមម៉ាស៊ីនស្វ័យប្រវត្តិ បានបើកម៉ាស៊ីនលក់ទំនិញ បែងចែកទឹកផឹក ដោយមិនយកលុយ ចំពោះបណ្តាភ្នាក់ងារជួយសង្គ្រោះ បុគ្គលិកបំពេញការងារបន្ទាន់ និង អ្នកស្ម័គ្រចិត្តជួយសង្គ្រោះគ្រោះមហន្តរាយ។ |
ពិសេសបំផុតនោះ ទោះបីទំនិញមិនសូវមាន ដោយគ្រោះមហន្តរាយកន្លងមកក៏ដោយ ប៉ុន្តែអវត្តមានទាំងស្រុងនូវស្ថានភាព ឆក់ ប្លន់ នៅជប៉ុន ជាហេតុធ្វើឲ្យអ្នកសង្កេតការណ៍លោកខាងលិច ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះស្មានមិនដល់។ ផ្ទុយពីស្ថានភាពគ្រោះថ្នាក់ បណ្តាលមកពីធម្មជាតិថ្មីៗនេះ លើពិភពលោក ជនជាតិជប៉ុន ហាក់ដូចជាសាមគ្គីគ្នាយ៉ាងខ្លាំង ហើយការប្រាស្រ័យទាក់ទងទាំងមូល តែងមានសណ្តាប់ធ្លាប់ រៀបរយល្អ គឺពុំមែនឆ្លៀតឱកាស នៅពេលវិបត្តិច្របូកច្របល់ កេងប្រវ័ញ្ចផលប្រយោជន៍ឯកជន តាមបែប "ត្រីងៀត ឆ្លៀតពង" ឡើយ៕ |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
0 comments:
Post a Comment