Friday, March 18, 2011

ពលរដ្ឋ​កម្ពុជា​​​៦នាក់រង​របួស​ធ្ងន់-​​ស្រាល ​ខណៈ​ផ្ទុះ​មីន និង​​៩​នាក់ទៀត​​​រួចផុត​​ពី​​របួសស្នាម​​​ប្រជា​ពល​រដ្ឋដែល​​​រងគ្រោះ​​​​​​ប្រជា​ពល​រដ្ឋដែល​​​រងគ្រោះ​​​​​​ប្រជា​ពល​រដ្ឋដែល​​​រងគ្រោះ​​​


ដោយ អប្សរា
ថ្ងៃសុក្រ ទី ១៨ខែ មិនា ឆ្នាំ២០១១
កោះសន្ដិភាព
​​​ប្រជាពលរដ្ឋដែល​​​រងគ្រោះ​​​
 
ព្រំដែន​​​ខេត្ត​​​ឧត្តមានជ័យយ៉ាងហោចណាស់​​មនុស្ស​​​៤នាក់​​​បានរងបួសធ្ងន់ និង​​​​នាក់ទៀត​​រងរបួសស្រាលដោយសារ​​ដើរជាន់មីន​​​ប្រភេទ​​​៦៩ ផ្ទុះឡើងកក្រើក ​​កាលពីវេលាម៉ោង​​​​​និង​​​​៤០នាទីយប់ថ្ងៃទី​​​​១៧មីនា ២០១១ ម្សិលមិញ​​​នេះនៅចំណុច​​ផែនទី​​​​២៥-៩៣លើភ្នំដងរែកស្ថិតក្នុង​​ភូមិសាស្ត្រ​​​​ភូមិអូរត្រាវឃុំគន្ទ្រងស្រុកឃុនហានខេត្តស៊ី​​សាកេតប្រទេសថៃ ​​ចម្ងាយ​​​​​១៣គីឡូម៉ែត្រពីព្រំដែនកម្ពុជា
បើតាម​​អ្នកយកព័ត៌មាន​​​កោះសន្តិភាពប្រចាំខេត្ត​​ ឧត្តរមានជ័យ​​​បានបញ្ជាក់ឱ្យ​​ដឹងថាបុរសទាំង​​នាក់​​ខាងលើមាន​​-ឈ្មោះ​​​​ស៊ឹម សេះរបួសដាច់ជើង​​ទាំង​​ពីរ -​​ឈ្មោះ​​សេះសាយអ្នកទាំង​​​​​​ជាឪពុក​​ និងកូនរបួសដាច់ជើង​​ទាំង​​​ពីរ-​ឈ្មោះសានលួនអាយុ​​១៦ឆ្នាំរបួសដាច់ជើង​​​ទាំងសងខាង ​​-ឈ្មោះហូយកឺយ​ ​របួស​​បាក់ជើង​​​ខាងឆ្វេង -​ឈ្មោះញឹករបួសជើងឆ្វេងស្រាលនិង​​-​ឈ្មោះ​​ហេង ចំរើន​​របួសជើង​​​​ឆ្វេងស្រាល ​​ប្រជាពលរដ្ឋ​​​​ខ្មែរទាំង​​​​នាក់នេះរស់នៅក្នុងភូមិអភិវឌ្ឍន៍​​ ហៅភូមិសូន្យ​​​​ស្ថិតក្នុង​​​ឃុំអូរស្វាយស្រុកត្រពាំង​​ប្រាសាទខេត្តឧត្តរមានជ័យ
សេចក្តីរាយការណ៍​​បានបញ្ជាក់ដែរថា ​​ហេតុការណ៍​​នេះបានកើតឡើង​​​ខណៈ​​ពេល​​​ប្រជាពលរដ្ឋ​​​រងគ្រោះ​​​៦នាក់ខាងលើនេះរួម​​ជាមួយប្រជាពលរដ្ឋ​​នាក់ទៀត​​​ (ទាំងអស់​​​១៥នាក់​) ​ចូលទៅក្នុង​​​ទឹកដីថៃ ដើម្បី​​ស៊ីឈ្នួលកាប់ឈើ​​គ្រញូង ​​និងអូស​​ឈើឱ្យឈ្មួញដែលជួលពួកគេ បច្ចុប្បន្ន​​អ្នក​​​របួសធ្ងន់​​​ដាច់ជើង​​ និងបាក់​​​ជើងទាំង​​​នាក់នោះ​​មិនដឹង​​​ពីវាសនាយ៉ាងណានោះទេព្រោះពួក​​គេ​​​ទៅណាមិន​​រួចហើយ​​ខណៈ​​ដែល​​របួសមាន​​​​សភាពធ្ងន់​​ធ្ងរនិងហូរ​​ឈាមច្រើននោះ​​អាជ្ញាធរ​​ថៃនៅ​​​មិនទាន់ចូលទៅ​​​​យក​​ពួកគេ​​ដើម្បីបញ្ជូន​​ទៅខេត្តស៊ីសាកេត សង្គ្រោះនៅ​​​​ឡើយ ជាមួយនេះ​​ដែរ ​​ប្រជាពលរដ្ឋខ្មែរ​​​ដែលរបួសស្រាល​​​២នាក់នោះ ត្រូវបានប្រជាពលរដ្ឋ​​​​ខ្មែរផ្សេងទៀត​​បាន​​គ្រា​​ចូល​​មកដល់​​​​ដីខ្មែរ​​បញ្ជូន​​ទៅកាន់មន្ទីរពេទ្យហើយចំណែក​​​នាក់ផ្សេងទៀត​​​ដែលមិន​​មានគ្រោះថ្នាក់​​​នៅក្នុង​​​ការផ្ទុះមីននោះក៏​​បានចូល​​មកដល់​​ភូមិកំណើត​​​វិញអស់ហើយដែរ

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | free samples without surveys