(ប្រុសកោះ)
ថ្ងៃ អាទិត្យ ទី ២០ ខែ មិនា ឆ្នាំ ២០១១
ទីភ្នាក់ងារព័ត៌មានន័រវេស NTB រាយការណ៍កាលពីថ្ងៃទី២០ មីនា ថា យន្តហោះចម្បាំងធុន F16 របស់ន័រវេស៦គ្រឿង នឹងត្រូវបញ្ជូនទៅចូលរួមប្រតិបត្តិការសឹកដែលដឹកនាំដោយបណ្តា ប្រទេសលោកខាងលិច ប្រឆាំងប្រទេសលីប៊ី ក្រោយពីកងទ័ពអាកាសន័រវេសទទួលបានការអនុញ្ញាត ។ ទីភ្នាក់ងារព័ត៌មានដដែលឱ្យដឹងទៀតថា កងទ័ពអាកាសន័រវេស កាលពីយប់ថ្ងៃទី១៩ មីនា ទទួលបានបញ្ជាឱ្យត្រៀមយន្តហោះចម្បាំង F16 ចំនួន៦គ្រឿង និងអ្នកបើកជាង១០០នាក់ សម្រាប់ប្រតិបត្តិការនៅក្នុងប្រទេសលីប៊ី ។
យន្តហោះចម្បាំង ទាំង៦គ្រឿងនឹងចាប់ផ្តើមចេញដំណើរនៅដើមសប្តាហ៍នេះ ហើយនឹងចុះចតនៅមូលដ្ឋានក្នុងទីក្រុង Sicily ប្រទេសអ៊ីតាលី ។
នាយករដ្ឋ មន្ត្រីន័រវេស លោក Jens Stoltenberg ថ្លែងថា ន័រវេសនឹងចូលរួមប្រតិបត្តិការសឹក ដើម្បីពង្រឹង និងអនុវត្តតំបន់ហាមហោះហើរគាំទ្រដោយអង្គការសហប្រជាជាតិ នៅប្រទេសលីប៊ី ។ លោក Jen Stoltenberg ថ្លែងដូច្នេះនៅពេលលោកចូលរួមក្នុងកិច្ចប្រជុំកំពូលក្រុង ប៉ារីស ។ លោក Stoltenberg ថ្លែងទៀតថា យន្តហោះចម្បាំងរបស់ន័រវេសអាចចូលរួមបេសកកម្មគ្រប់ប្រភេទ ទាំងអស់ គឺទាំងការអនុវត្តតំបន់ហាមហោះហើរ និងការទម្លាក់គ្រាប់បែកសំដៅកងទ័ពលើដី ៕
0 comments:
Post a Comment