ថ្ងៃទី១៧ មិនា នេះ កងកម្លាំងអន្តរាគមន៍ចល័តរបស់ក្រសួងការពារជាតិជប៉ុនបានធ្វើដំណើរទៅដល់ឡប្រតិកម្មលេខ៣ និង លេខ៤ នៃរោងចក្រអគ្គសនីនុយក្លេអ៊ែរFukushima ទី១ ហើយ និងកំពុងប្រើប្រាស់អស់កម្លាំងកាយចិត្ត ក្នុងការបន្ថយកម្តៅនៅឡប្រតិកម្មទាំងពីរនេះព្រោះរោងចក្រមិនមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីធ្វើឲ្យត្រជាក់ បន្ទះឥន្ធនៈនុយក្លេអ៊ែរទៀតហើយដែលវាអាចជ្រៀបវិទ្យុសកម្មទៅកាន់បរិស្ថានខាងក្រៅ។ |
![]() |
ចំពោះឡប្រតិកម្មលេខ៣ កងព័ពជប៉ុន បានបន្ថែមយន្តហោះ និងរថយន្តបូមបាញ់។ ឧទ្ធម្ភាចក្រCH47 បានធ្វើការបូមទឹកសមុទ្រចាក់ទៅក្នុងឡប្រតិកម្ម។ បច្ចុប្បន្នយន្តហោះCH47 ចំនួនពីរគ្រឿង កំពុងប្តូរវេណគ្នា បូមទឹកសមុទ្រចាក់ពីលើ។ កងរថយន្តបូមទឹករបស់បូលីសកំពុងសហការជាមួយកងរថយន្តបូមទឹករបស់យោធា កំពុងធ្វើដំណើរជិតទៅដល់រោងចក្រនោះហើយ។ ដោយឡែកចំពោះឡប្រតិកម្មលេខ៤ក្រសួងការពាជាតិ នៅកំពុងពិភាក្សាថ្លឹងថ្លែងអំពីវិធីធ្វើឲ្យត្រជាក់។ ក្នុចំណោមឡប្រតិកម្មនុយក្លេអ៊ែរចំនួន៦ របស់រោងចក្រ Fukushima ទី១ ខាងលើ ៧០% នៃបន្ទះឥន្ធនៈនុយក្លេអ៊ែរនៃឡប្រតិកម្មលេខ១ និង ៣៣% នៃឡប្រតិកម្មលេខ២ បានខូចខាត។ តាមការវាយតម្លៃ ស្នូលនៃឡប្រតិកម្មលេខ១២ ៣ ត្រូវបានក្តៅរលាយមួយផ្នែក ដោយប្រព័ន្ធធ្វើឲ្យត្រជាក់បានខូច ពេលរញ្ជួយដីនៅថ្ងៃទី១១ មិនា។ តាមស្ថាប័នប៉ូលីសជាតិជប៉ុន មកទល់ថ្ងៃនេះ ចំនួនអ្នកស្លាប់កើនដល់៥១៧៨នាក់ និង ៨៦០៦នាក់ បានបាត់ខ្លួន៕ |
![]() |
![]() |
Videoclip: បង្ហាញពីទិដ្ឋភាពស្រមោលតូចៗនៃយន្តហោះ CH47 បាញ់ទឹកពីលើឡប្រតិកម្មលេខ៣ និងលេខ៤ នៅ Fukushima |
0 comments:
Post a Comment