Sunday, March 20, 2011

លោកអូបាម៉ា ចាប់ផ្តើម​​​ធ្វើទស្សនកិច្ច​​រយៈពេល​​5ថ្ងៃនៅប្រទេសអាមេរិក​​ឡាទីន

(ប្រុសកោះ)

ថ្ងៃ អាទិត្យ ទី ២០ ខែ មិនា ឆ្នាំ ២០១១


ថ្ងៃ អាទិត្យ ទី ២០ ខែ មិនា ឆ្នាំ ២០១១

លោកអូបាម៉ា​ និងលោកស្រីប្រធានាធិបតីប្រេស៊ីល

រូបភាព បរទេស

លោកអូបាម៉ានិងលោកស្រីប្រធានាធិបតីប្រេស៊ីល

ប្រធានាធិបតី​​សហរដ្ឋអាមេរិក​​ លោកបារ៉ាក់ អូបាម៉ាបានអញ្ជើញ​​​ទៅកាន់ប្រទេសប្រេស៊ីល​​ កាលពីថ្ងៃទី​​១៩ មីនាកន្លងមកដោយចាប់ផ្តើម​​​ដំណើរទស្សន​​កិច្ចរយៈពេល​​ថ្ងៃ​​​របស់លោក​​នៅអាមេរិកឡាទីនសំដៅបង្កើត​​ និងបង្កើន​​ទីផ្សារ​​សម្រាប់ការ​​នាំចេញរបស់អាេមរិកនិងពង្រីក​​ឥទ្ធិពលរបស់អាមេរិក
លោក​​អូបាម៉ាបានចាប់ផ្តើម​​​ទស្សនកិច្ច​​នោះ​​ដោយទៅកាន់​​ប្រទេស​​ប្រេស៊ីល​​​​ដំបូងគេ ព្រោះប្រេស៊ីល​​ជាទីផ្សារ​​​ដ៏សំខាន់​​សម្រាប់​​ទំនិញ​​អាមេរិកហើយ​​​លោកអូបាម៉ាសង្ឃឹមថា ​​អាមេរិកនឹងលើកកម្ពស់​​ទំនាក់ទំនងជាមួយប្រេស៊ីល​​ ដែលស្ថិតក្រោមការដឹកនាំ​​របស់ប្រធានាធិបតី​​ថ្មី លោក​​ស្រីឌីលម៉ា រ៉ូសសែហ្វ ក្រោយ​​ពី​​បំពេញទស្សនកិច្ច​​នៅប្រទេស​​ប្រេស៊ីលលោកប្រធានាធិបតី​​អូបាម៉ានឹងអញ្ជើញ​​ទៅកាន់ប្រទេស​​ស៊ីលី និងប្រទេសអែលសាល់វ៉ាឌ័រ
សេតវិមាន​​​បានចាត់ទុក​​​ដំណើរ​​​ ទស្សនកិច្ច​​​​របស់លោក​​អូបាម៉ាថា ​​ជាមធ្យោបាយ​​​មួយដើម្បីបង្កើតការងារសម្រាប់​​​ពលរដ្ឋ​​​​អាមេរិក​​ ដោយការពង្រឹង​​ និងពង្រីកទំនាក់ទំនង​​ផ្នែកសេដ្ឋកិច្ច​​​​ជាមួយប្រទេស​​​អាេមរិកឡាទីន ក្នុងដំណើរ
ទស្សនកិច្ច​​​​នៅប្រទេស​​​ប្រេស៊ីល​​ អាជ្ញាធរ​​ប្រេស៊ីល​​បានរឹតបន្តឹង​​​សន្តិសុខ​​យ៉ាងខ្លាំងសម្រាប់​​​លោកអូបាម៉ា ហើយផ្លូវ​​​​ជាច្រើន​​​​នៅក្នុងទីក្រុង​​​​រីយ៉ូ​​ឌីហ្សាណេរ៉ូ ត្រូវបានបិទ​​​មិនឱ្យ​​​​​ធ្វើចរា
ចរណ៍ ដោយឡែក​​នៅថ្ងៃ​​ទស្សនកិច្ច​​​របស់​​លោកអូបាម៉ា នោះបាតុករប្រឆាំង​​​​អាេមរិកប្រមាណ​​​៣០០នាក់បានធ្វើ​​បាតុកម្មប្រឆាំង​​​លោក​​​​​អូបាម៉ានៅស្ថាន​​កុងស៊ុល​​អាេមរិកនៅក្នុងទីក្រុង​​រីយ៉ូ ប៉ុន្តែ​​ត្រូវប៉ូលិស​​​​ប្រើ​​​ឧស្ម័ន​​បង្ហូរ​​ទឹក​​​​ភ្នែក​​បំបែក
នៅក្នុង ​​​ជំនួបពិភាក្សា​​​​ជាមួយ​​លោកអូបាម៉ា ​​លោកស្រី​​ប្រធានាធិបតីឌីលម៉ា រូសសែហ្វ ​​ថ្លែង​​​សន្យាថា នឹងមាន​​​ឱកាស​​​សម្រាប់​​អាមេរិក​​​ និងប្រេស៊ីល​​​សហការគ្នាក្នុងវិស័យ​​មួយចំនួន​​​ដូចជាផ្នែកសេនេទិកបច្ចេកវិទ្យា​​​ជីវចម្រុះនិងការ​​រុករកប្រេងក្នុងសមុទ្រជាដើម
លោកស្រី ​​ឌីលម៉ា រូសសែហ្វ ថ្លែងថា តាមរយៈ​​ការលាយបញ្ចូលគ្នា​​នូវសមត្ថភាពជាន់ខ្ពស់​​​របស់យើង​​​ ក្នុងវិស័យ​​ស្រាវជ្រាវ ​​​នឹងផ្តល់​​​​ផលប្រយោជន៍​​ផ្លែផ្កា​​សម្រាប់ប្រទេសទាំង​​​
លោកអូបាម៉ាថ្លែង​​​ថា រូបលោកនិងមេដឹកនាំ​​ប្រេស៊ីល​​​បានចាត់ទុក​​​ទស្សនកិច្ច​​​របស់លោកជា​​​ឱកាស​​ ​ប្រវត្តិសាស្ត្រ​​ ដើម្បីធ្វើ​​ឱ្យ​​​អាមេរិក​​​និងប្រេស៊ីល​​​ស្ថិត​​លើផ្លូវ​​ឆ្ពោះទៅ​​រកកិច្ចសហប្រតិបត្តិការ​​កាន់តែធំទូលាយ​​ជាងមុន

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | free samples without surveys