Tuesday, March 22, 2011

ភ្ញៀវ​កូន​ក្រមុំ​​កូន​កំលោះ​​ដេញ​​កាប់​​គ្នា​ផ្អើល​​​រោង​ការ​​របួស២នាក់

ដោយ ៖ អប្សរា

ថ្ងៃ អង្គារ ទី ២២ ខែ មិនា ឆ្នាំ ២០១១

បុរស​២​នាក់​​បាន​រង​របួស​​​​នាំចូលពេទ្យ បុរស​២​នាក់​​បាន​រង​របួស​​​​នាំចូលពេទ្យ

(​រូបថត ចាន់​ថេ​ត​)

បុរស​២​នាក់​​បាន​រង​របួស​​​​នាំចូលពេទ្យ

ខេត្តកំពង់​ចាម​ ៖ បុរស​២​នាក់​​បាន​រង​របួស​​​​នាំចូលពេទ្យ​ ក្រោយ​ពី​មាន​​​ហេតុការណ៍​​ដេញ​វាយ​កាប់​​ចាក់​គ្នា​ទៅវិញ​ទៅមក​នៅ​ ក្នុងពិធី​​មង្គល​ការ​​មួយ​​នៅភូមិ​ម៉ឺន​នូង ឃុំ​កោះ​​២ ស្រុក​ក្រូច​ឆ្មារ​ កាលពី​​វេលា​ម៉ោង​​១០​យប់​ ថ្ងៃទី​២១ មីនា ក្នុង​ពេល​កំពុង​រាំរែក​ ។ បុរស​​ទាំង​២​នាក់​​នេះ​​ម្នាក់​​ធ្លាយ​ពោះ​វៀន​និង​ម្នាក់​ទៀត​ត្រូវ​​ ១ពូថៅ​​ចំខ្នង​ ហើយ​ត្រូវ​​បាន​​ដឹក​តាម​រថយន្ត​យកទៅ​​សង្គ្រោះ​​នៅមន្ទីរ​ពេទ្យ​ខេត្តទាំង​ យប់​​ ។​

តាមស្ត្រីឈ្មោះហ៊ន់ ហេន អាយុ៥៥ឆ្នាំ រស់​នៅភូមិកំពង់ក្របី ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ បានឱ្យដឹងថា នៅវេលាម៉ោងជិត១១យប់​ថ្ងៃ​​ទី​២១​ មីនា​ មាន​មិត្តភក្តិកូនប្រុសបាន​ទូរស័ព្ទ​មក​ប្រាប់​គាត់ថា កូនប្រុសគាត់​ឈ្មោះហុន សុខហាន អាយុ២៣ឆ្នាំ ត្រូវគេកាប់ចំពោះ១​កាំបិត ​បណ្តាល​ឱ្យធ្លាយពោះ​វៀន​ចេញ​មកក្រៅ​និង​ កំពុងស្ថិតនៅមាត់ទន្លេក្បែរសាលាឆទាន ។ ​ក្រោយ​​ពី​ទទួលបានព័ត៌មាននេះ​ភ្លាមរូបគាត់​និងក្រុម​ គ្រួសារនាំគ្នាមកតាមមើលក៏បានឃើញ​កូន​ប្រុសត្រូវរបួសដោយគេកាប់មែននិង​បាន​ នាំគ្នាសែងយកមកផ្ទះហើយប្រញាប់ប្រញាល់​ហៅរថយន្តអ្នកភូមិដឹកយកមកសង្រ្គោះនៅ​ មន្ទីរពេទ្យខេត្តជាបន្ទាន់ ។ សូមបញ្ជាក់ថា​ ក្នុង​ពេលមានទំនាស់នៅកន្លែងរាំក្នុងពិធី​មង្គលការ​នោះ ក្រុមម្ខាងទៀតបាននាំគ្នាដេញ​តាមកាប់​កូន​ប្រុសរបស់គាត់ដល់​ក្បែរសាលាឆទាន​ បណ្តាល​ឱ្យរងរបួស​ធ្លាយពោះវៀនចេញមក​ក្រៅ មិនតែ​ប៉ុណ្ណោះ​បានបាញ់បង្ហើរគំរាម​ចំនួន​៣គ្រាប់ថែមទៀត​ រួចនាំគ្នាត្រឡប់ទៅវិញអស់​ទៅ ។

អ្នករងគ្រោះឈ្មោះ ហេង ស៊ាងហ៊ត់ ភេទ​ប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិម៉ឺននួង ឃុំកោះ​២បានប្រាប់ថា ក្នុង​ពិធីមង្គលការមិត្តភក្តិឈ្មោះ​ប៊ុន ឡុង រូបគេបានទៅរាំលេងជាច្រើនបទ​ដោយ​មិនបានឈ្លោះប្រកែកជាមួយនឹងអ្នកណា​នោះ​ទេ ។ លុះ​នៅវេលាម៉ោងជាង៩យប់​ពេល​រូបគេ​ដើរ​ត្រឡប់​មកមាត់ទន្លេវិញ ស្រាប់តែត្រូវ​​គេគប់១ពូថៅចំខ្នងរយះហូរឈាមស្រោច​ពេញខ្លួនប្រាណតែម្តង ហើយត្រូវបានម្តាយ​ដឹក​មកកាន់មន្ទីរពេទ្យខេត្តជាបន្ទាន់ ។

លោកវរសេនីយ៍ត្រីឡាយ ងួន អធិការនគរ​បាលស្រុកក្រូចឆ្មារ បានប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទថា ចំពោះ​មូលហេតុដែលឈានដល់ការ​ដេញកាប់ចាក់គ្នា​នេះ ផ្តើមចេញពីក្រុមអ្នកនៅ​ខាង​ព្រែកអាជី​ពេលដែលទៅដល់រោងការបាន​ចាប់ក្មេងប្រុស​ ជំទង់ម្នាក់​មិន​​ដែល​​ស្គាល់គ្នា​សោះ​​ញ៉ឹង​ត្រចៀក​។ ហេតុតែឈឺពេក ពេលនោះក្រុម​អ្នកឃុំកោះ២បានញ៉ឹង​ត្រចៀកវិញទើបកើតទៅ​ជារឿងជម្លោះ តែត្រូវ​​បាន​ចាស់ៗបំបែក​ក្រុម​ទាំង២មិនឱ្យ​ឈ្លោះគ្នាបន្តទៀត។ បន្ទាប់មក​ពេលដែល​ក្រុមខាងព្រែកអាជីមានគ្នាចំនួន​៣នាក់​ទៅរាំលេង ក្នុងនោះម្នាក់ឈ្មោះ វេត ដូង​បាន​ស្រែកឌឺដាក់ឱ្យគេក៏មានមនុស្សជា​ច្រើន​​នាក់នាំគ្នាដេញវាយជននេះឡើង​ ទ្រម​ខ្លួន ។ ​

លោក​វរេសនីយ៍​​ត្រី​ឡាយ ងួន បាន​​រៀប​រាប់​​​​ទៀត​​ថា ​​ពេល​នោះ​​នគរបាលដែលយាម​ប្រចាំ​​ការ​នៅរោងការបានអន្តរាគមន៍ឃាត់​បំបែក​​​ ក្រុមទាំង២​ ហើយការផ្ទុះអាវុធ​៣​គ្រាប់​គឺ​សមត្ថ​កិច្ចជាអ្នកបាញ់បង្ហើរ​ឡើងលើ ដើម្បី​តាម​ចាប់​ក្រុមខាងព្រែកអាជីដែលមានគ្នា​ច្រើននាក់​ តែចាប់មិនបានព្រោះយប់​ងងឹតពេក។ ករណី​ខាង​​លើ​នេះកម្លាំងជំនាញក្រោមឱវាទ​កំពុងស្រាវ​ជ្រាវ​បន្ថែមទៀត ដើម្បើ​តាម​ចាប់ក្រុមជន​ដៃដល់មកផ្តន្ទាទោស​តាមច្បាប់ ៕​

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | free samples without surveys