Showing posts with label KHMER NEWS. Show all posts
Showing posts with label KHMER NEWS. Show all posts

Tuesday, March 22, 2011

តុលាការ​លើកលែង​ការ​ចោទ​ប្រកាន់​ទៅ​លើ​​តំណាង​អ្នក​ឃុំ​ជីក្រែង​៩​នាក់

2011-03-22

តុលាការ​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២២ ខែ​មីនា បាន​សម្រេច​លុប​ចោល​ការ​ចោទ​ប្រកាន់​ទៅ​លើ​​តំណាង​អ្នក​ឃុំ​ជីក្រែង ៩​នាក់ ដែល​តវ៉ា​រឿង​ទំនាស់​ដី​ស្រែ​ប្រាំង​នៅ​ទំនប់​៧៨​សួង ពី​បទ​ប្លន់​ស្រូវ​​នោះ​ហើយ បន្ទាប់​ពី​អ្នក​ទាំង​នោះ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​ដាក់​ក្នុង​ ពន្ធនាគារ​ចំនួន ២៤​ខែ​កន្លង​មក​នោះ។

RFA/Hang Savyouth

តំណាង​អ្នក​តវ៉ា​ទំនាស់​ដីស្រែ​ប្រាំង​នៅ​ឃុំ ​ជីក្រែង​ទាំង ៩​នាក់ ត្រូវ​អនុរក្ស​ពន្ធនាគារ​ខេត្ត​សៀមរាប បណ្ដើរ​ឡើង​ឡាន​បញ្ជូន​ត្រឡប់​ទៅ​ពន្ធនាគារ​វិញ បន្ទាប់​ពី​តុលាការ​បញ្ចប់​សវនាការ​ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១១។

កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ អង្គ​សវនាការ​បាន​ដេញដោល​សួរ​​រយៈពេល​ប្រមាណ​ជា ៣​ម៉ោង ដែល​មន្ត្រី​តុលាការ​បាន​ឲ្យ​ដឹង​ថា នេះ​គឺ​ជា​ការ​ជម្រះ​ទៅ​លើ​ករណី​ចុង​ក្រោយ​របស់​តំណាង​អ្នក​ឃុំ​ជីក្រែង​ ទាំង ៩​នាក់ ដែល​បាន​ជាប់​ឃុំ​ក្នុង​រឿង​ទំនាស់​ដី​ស្រែ​ប្រាំង​ជាង ៩០​ហិកតារ ក្នុង​ចំណោម​បទ​ចោទ​ប្រកាន់​ទាំង​អស់​ចំនួន ៨​ករណី​ផ្សេង​គ្នា។

លោក សុខ កែវបណ្ឌិត ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​សៀមរាប និង​ជា​តំណាង​អយ្យការ​ក្នុង​អង្គ​សវនាការ​បាន​មាន​ប្រសាសន៍​បន្ទាប់​ពី​ បញ្ចប់​សវនាការ​ថា ចៅក្រម​នៃ​អង្គ​សវនាការ​​បាន​​សម្រេច​ជា​ឯកច្ឆន្ទ​ឲ្យ​​តំណាង​អ្នក​ឃុំ​ ជីក្រែង​ទាំង ៩​នាក់​នោះ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ទៅ​នឹង​បទ​ប្លន់​ស្រូវ​នោះ​ហើយ។

លោក ហម ស៊ុនរិទ្ធិ មេធាវី​ការពារ​ក្ដី​ឲ្យ​តំណាង​អ្នក​ឃុំ​​​ជីក្រែង​ទាំង ៩​រូប​នោះ បាន​មាន​ប្រសាសន៍​ថា ថ្វី​ត្បិត​តែ​តុលាការ​បាន​សម្រេច​លុប​ចោល​ការ​ចោទ​ប្រកាន់​ករណី​ចុង​ក្រោយ​ ទៅ​លើ​កូន​ក្ដី​របស់​លោក ក៏​ប៉ុន្តែ​ចំពោះ​ការ​សម្រេច​ដោះលែង​កូន​ក្ដី​របស់​លោក​ចេញ​ពី​ពន្ធនាគារ​ ឲ្យ​មាន​សេរីភាព​វិញ​ពេល​ណា​នោះ លោក​ពុំ​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ។ ក៏​ប៉ុន្តែ​លោក​គ្រាន់តែ​រំពឹង​ថា ការ​ដោះលែង​តំណាង​អ្នក​ឃុំ​ជីក្រែង​ទាំង​នោះ​អាច​នឹង​ធ្វើ​ឡើង​​នៅ​ពេល​ ឆាប់ៗ​នេះ។

លោក ហម ស៊ុនរិទ្ធិ បន្ត​ថា ៖ «ចំពោះ ឆេង សាវឿន មាន​រឿង​ផ្សេង​ទៀត។ អ៊ីចឹង​អ្នក ៨​នាក់​ហ្នឹង​ខ្ញុំ​រំពឹង​ថា មិន​យូរ​ទេ យ៉ាង​ច្រើន​ណាស់​ចុង​ខែ​៤ អាច​រួច​ខ្លួន។ ខ្ញុំ​ក៏​សំណូមពរ​ទៅ​ខាង​សមត្ថកិច្ច ក៏​ដូច​ជា​ភាគី​ទាំង​សង​ខាង​គួរ​បញ្ចប់​បញ្ហា​វិវាទ​ដីធ្លី​នៅ​ប៉ុណ្ណឹង​ទៅ ហើយ​ក្នុង​រឿង​ព្រហ្មទណ្ឌ​ទាំង​ឡាយ​ក៏​គួរ​បញ្ចប់​ទៅ...»។

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​តាមដាន​ករណី​នោះ បាន​ឲ្យ​ដឹង​ថា តំណាង​អ្នក​ឃុំ​ជីក្រែង​ចំនួន ៩​រូប ត្រូវ​បាន​តុលាការ​សម្រេច​ដាក់​ទោស​ចំនួន ២៥​ខែ ក្នុង​ការ​ចោទ​ប្រកាន់​ករណី​មុនៗ​ជា​ច្រើន ហើយ​រហូត​មក​ដល់​ពេល​នេះ ការ​អនុវត្ត​ទោស​បាន​ចំនួន ២៤​ខែ​ហើយ​នៅ​ក្នុង​ពន្ធនាគារ។

តំណាង​អ្នក​តវ៉ា​ទំនាស់​ដី​ស្រែ​ជាង ៩០​ហិកតារ​នៅ​ឃុំ​ជីក្រែង​ទាំង ៩​រូប ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០០៩ បន្ទាប់​ពី​មាន​ទំនាស់​ដី​ស្រែ​ប្រាំង ៩២​ហិកតារ​​​នៅ​តំបន់​ទំនប់​៧៨​សួង យ៉ាង​ស្រួចស្រាល់​ជាមួយ​អ្នក​ឃុំ​អន្លង់សំណរ ហើយ​សមត្ថកិច្ច​បាន​ធ្វើការ​បង្ក្រាប​ដោយ​ប្រើ​អាវុធ​បាញ់​រះ​បណ្ដាល​ឲ្យ​រង ​របួស​ប្រជាពលរដ្ឋ​ឃុំ​ជីក្រែង​​ចំនួន ៤​នាក់​ផង​នោះ៕

ពលរដ្ឋ​កម្ពុជា​ចូល​រួម​រំលែក​ទុក្ខ​ជន​រង​គ្រោះ​ជប៉ុន

ពលរដ្ឋ​កម្ពុជា​ចូល​រួម​រំលែក​ទុក្ខ​ជន​រង​គ្រោះ​ជប៉ុន

2011-03-22

នៅ​ថ្ងៃ​អង្គារ ទី​២២ ខែ​មីនា​នេះ មន្ត្រី​រាជការ និង​តំណាង​សហជីព​កម្មករ ព្រម​ទាំង​ប្រជាពលរដ្ឋ​កម្ពុជា​ជា​ច្រើន បាន​មក​ចូល​រួម​មរណទុក្ខ​ចំពោះ​ពលរដ្ឋ​ជប៉ុន ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​គ្រោះ​រញ្ជួយ​ដី ជា​បន្តបន្ទាប់​នៅ​ឯ​ស្ថានទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា។

RFA/Sok Serey

ពលរដ្ឋ​កម្ពុជា ចូល​រួម​សរសេរ​សារ​រំលែក​ទុក្ខ​ដល់​ជន​រង​គ្រោះ​ជប៉ុន ដោយសារ​គ្រោះ​រញ្ជួយ​ដី នៅ​ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១១។

ប្រជាពលរដ្ឋ​កម្ពុជា មន្ត្រី​សភា​ជាតិ មន្ត្រី​ព្រឹទ្ធ​សភា និង​តំណាង​សហព័ន្ធ​សហជីព​ខ្មែរ ព្រម​ទាំង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា សរុប​ជាង ១០០​នាក់ នៅ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១១ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ឯ​ស្ថានទូត​ជប៉ុន នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ដាក់​កម្រង​ផ្កា និង​សម្ដែង​មរណទុក្ខ​ក្រៀមក្រំ​ដល់​ប្រជាពលរដ្ឋ​ជប៉ុន ដែល​បាន​ស្លាប់​នៅ​ក្នុង​គ្រោះ​មហន្តរាយ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូណាមិ (Tsunami) កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា កន្លង​ទៅ​នេះ។

នៅ​ក្នុង​ពិធី​នោះ គេ​មាន​រៀបចំ​ពិធី​បង្សុកូល ដោយ​មាន​ព្រះសង្ឃ​ជា​ច្រើន​អង្គ និង​មាន​ដាក់​កម្រង​ផ្កា​ជា​ច្រើន និង​មាន​សរសេរ​លើ​សៀវភៅ​កំណត់ហេតុ ដើម្បី​ពណ៌នា​អំពី​ការ​ចែក​រំលែក​ទុក្ខ​ដល់​អ្នក​ស្លាប់​នៅ​ក្នុង​គ្រោះ​ មហន្តរាយ​នោះ។ អ្នក​ចូល​រួម​មាន​ប្រជាពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​មក​ពី​ខេត្ត​ឆ្ងាយៗ ដូច​ជា​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​រតនគិរី​ជា​ដើម មាន​ទឹក​មុខ​ស្រងូតស្រងាត់។

ប្រធាន​សហព័ន្ធ​សហជីព​ខ្មែរ លោក ជួន មុំថុល ដែល​បាន​ដឹកនាំ​តំណាង​សហជីព​ចំនួន​ជាង ២០០ នៅ​តាម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា មក​ចូល​រួម បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២២ ខែ​មីនា ថា ជនជាតិ​ជប៉ុន​មួយ​ចំនួន​ដែល​បាន​ស្លាប់​នោះ ជា​អ្នក​រួម​អាជីព​ជាមួយ​សហជីព​ផង​ដែរ។

លោក​បន្ត​ថា ៖ «ប្រទេស​កម្ពុជា នៅ​ពេល​ដែល​រង​គ្រោះ​មហន្តរាយ​ដោយ​ធម្មជាតិ​នោះ ក៏​បាន​ទទួល​ការ​ជួយ​ឧបត្ថម្ភ​ពី​ប្រទេស​ជប៉ុន​ដែរ។ អ៊ីចឹង​យើង​ខ្ញុំ​យល់​ថា ជប៉ុន​តែងតែ​មាន​ទំនាក់​ទំនង​ល្អ​នឹង​គ្នា ហើយ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ពេល​ដែល​មាន​អាសន្ន ហើយ​ម្យ៉ាង​វិញ​ទៀត នៅ​ទី​នោះ​ក៏​មាន​សមាជិក​សហជីព​ជប៉ុន ក៏​មាន​ការ​រង​គ្រោះ​ដែរ»។

លោក​បាន​នាំ​យក​ប្រាក់​ចំនួន ៤៩​ម៉ឺន​រៀល​ស្មើ​នឹង​ជាង ១២០​ដុល្លារ​អាមេរិក​មក​ចូល​រួម​បច្ច័យ​ដល់​តំណាង​ស្ថានទូត​ប្រទេស​ជប៉ុន នៅ​កម្ពុជា នៅ​ក្នុង​ពិធី​នោះ។

ដូចគ្នា​នេះ​ដែរ ប្រធាន​ស្ដីទី​នៃ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា លោកស្រី ជាស៊ុន ដាណែត ដែល​បាន​ដឹកនាំ​តំណាង​ចំនួន ៥​នាក់​មក​ចូល​រួម បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​កម្ពុជា សម្ដែង​ការ​រំលែក​ទុក្ខ និង​ផ្ដល់​កម្លាំង​ចិត្ត​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ជប៉ុន កំពុង​តែ​ជួប​វិបត្តិ ឬ​គ្រោះ​អាសន្ន។

លោកស្រី​មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ ៖ «គឺ​ជា​ទឹក​ចិត្ត​របស់​យើង​ ជាមួយ​នឹង​ជប៉ុន។ យើង​ដឹង​ហើយ​ថា យើង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា។ ប្រទេស​ជប៉ុន គឺ​ជា​ប្រទេស​ដែល​ប្រជាពលរដ្ឋ​មាន​សីលធម៌​ល្អ ហើយ​យើង​មាន​ការ​សហការ​គ្នា​ល្អ​ណាស់​រវាង​ប្រទេស​ទាំង​២​ហ្នឹង»។

លោកស្រី​បាន​នាំ​មក​ជាមួយ​នូវ​ថវិកា​ចំនួន ៥០០​ដុល្លារ​អាមេរិក ដើម្បី​ចូល​បច្ច័យ​ជូន​តំណាង​ស្ថានទូត​ប្រទេស​ជប៉ុន នៅ​កម្ពុជា។

អនុ​ប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​ប្រទេស​ជប៉ុន នៅ​កម្ពុជា លោក ហ៊ីរ៉ូស៊ី កាវ៉ាមូរ៉ា (Hiroshi Kawamura) ដែល​ធ្វើ​បដិសណ្ឋារកិច្ច និង​ចាត់ចែង​នៅ​ក្នុង​ពិធី​នោះ បាន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​មក​ចូល​រួម​មរណទុក្ខ​ទាំង​នោះ​ថា ៖ "សូម​ ថ្លែង​អំណរគុណ​ដែល​លោក​អ្នក​បាន​នាំ​មក​នូវ​ជំនួយ​នានា​ជូន​ប្រជាពលរដ្ឋ​ ជប៉ុន រង​គ្រោះ​ដោយសារ​រលក​យក្ស​ស៊ូណាមិ។ យើង​ចាត់ចែង​បញ្ជូន​ជំនួយ និង​ថវិកា​ទាំង​នេះ​ជូន​កាកបាទ​ក្រហម​ប្រទេស​ជប៉ុន ដែល​កំពុង​តែ​ធ្វើ​សកម្មភាព​ជួយ​សង្គ្រោះ​អ្នក​រង​គ្រោះ"។

សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យធឺរ (Reuters) ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១១ ពី​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន បាន​ឲ្យ​ដឹង​ថា តួលេខ​ប្រជាពលរដ្ឋ​ជប៉ុន ដែល​បាន​ស្លាប់​នៅ​ក្នុង​គ្រោះ​មហន្តរាយ​រលក​យក្ស​ស៊ូណាមិ និង​ការ​រញ្ជួយ​ផែនដី​នោះ មាន​ចំនួន​ប្រហែល ៩.០០០​នាក់។

ប្រទេស​ជប៉ុន ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​ចាត់​ទុក​ថា ជា​ប្រទេស​ផ្ដល់​ជំនួយ​ធំ​ជាង​គេ​សម្រាប់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា៕

ការ​ប្រយុទ្ធគ្នា​​នៅលីប៊ី​នៅតែ​បង្កើន ខណៈ​ក្រុម​ចម្រុះ​​​លោកខាង​លិច​​ខ្វែង​គំនិតគ្នា

ដោយ ៖ អប្សរា

ថ្ងៃ អង្គារ ទី ២២ ខែ មិនា ឆ្នាំ ២០១១

ការ​វាយ​ប្រហារ​​តាមអាកាស​របស់​ពួក​​លោកខាង​លិច ការបាញ់ប្រឆាំងការ​វាយ​ប្រហារ​​តាមអាកាស​របស់​ពួក​​លោកខាង​លិច

រូបភាព​ពី​វ៉េបសាយ

ការ​វាយ​ប្រហារ​​តាមអាកាស​របស់​ពួក​​លោកខាង​លិច

អំពើ​ហិង្សា​​នៅតែ​មាន​ការ​កើនឡើង​​ក្នុង​ ប្រទេស​លីប៊ី ​កាលពីថ្ងៃទី​​២១ មីនា ខណៈដែល​កង​កម្លាំង​​របស់លោក​​​មូអាម៉ា កាដាហ្វី ​អះអាង​ថា ​​វាយដណ្តើម​​​យក​បាន​ទីក្រុង MISRATA ជា​ទីក្រុង​​​ធំទី​៣ របស់ប្រទេស​ដែល​​នៅទីនោះ​ការ​វាយប្រហារ​​របស់​កង​ទ័ព​​លោកកាដាហ្វី ​បណ្តាល​ឱ្យ​មនុស្ស​​ស្លាប់​​យ៉ាងតិច​​៤០នាក់ និង​​​៣០០​នាក់​​ទៀត​ត្រូវរបួស ។​ ៣ថ្ងៃ​​ក្រោយ​ការ​វាយប្រហារ​​តាមអាកាស​​ដើម្បី​បញ្ឈប់ការ​​​បង្ហូរឈាម​​ នៅលីប៊ី​​បណ្តា​ប្រទេស​ដែល​​ចូលរួមក្នុង​​ផ្ទៃ​នៃ​កងទ័ព​​ចម្រុះ​មាន​​ការ​ រារែក​​លើ​វិធី​ដែលត្រូវ​អូស​បន្លាយ​​​​ពេល​​​​នៃ​ការ​ធ្វើ​​ប្រតិបត្តិការ​ ​​យោធា​​នៅលីប៊ី ។ ​ការ​​ហក់​ចូល​របស់​អូតង់​​ធ្វើ​ឱ្យ​​ក្រុម​ចម្រុះ​​​​បែក​បាក់​គ្នា ។ ​បច្ចុ​ប្បន្ន​​ប្រតិបត្តិការ​​របស់ក្រុមចម្រុះ​​ដឹកនាំ​​​ដោយ​​អាមេរិក​ បារាំង និង​​អង់គ្លេស ​ហើយ​មានការ​​សម្របសម្រួល​​ដោយ​សេនាធិការ​ដ្ឋាន​​​កងទ័ព​អាមេរិក​​នៅ RAMSTEIN (អាល្លឺម៉ង់) ​និង​​ក្រុង NAPLES (អ៊ីតាលី) ។ ក៏ប៉ុន្តែ​​ប្រទេស​ជា​ច្រើន​​បាននិយាយ​ជា​ថ្មី​កាលពីថ្ងៃទី​​២១ មីនា ​ថា ពួកគេ​​​ចង់​ឱ្យ​អូ​តង់​​​ស្ថិត​ក្នុង​​ក្រុម​ចម្រុះ​​ឱ្យបាន​​​ឆាប់​រហ័ស​​ តាមដែលអាចធ្វើ​ទៅបាន ។​

រដ្ឋ​មន្ត្រី​​ការបរទេស​​លុច​​ហ្សំបួរ លោក JEAN ASSELBORN និយាយ​ថា ​​ប្រទេស​របស់ខ្ញុំ​​ ក៏ដូចជា​​ប្រទេស​ដទៃៗទៀតដែរ មាន​​មធ្យោបាយ​​តែមួយកត់ គឺ​ចូល​រួមក្នុង​​ក្រប​ខណ្ឌ​​របស់អូតង់ ។ ​ចំណែក​​ប្រទេសអ៊ីតា​លី​​​រហូត​ដល់​​និយាយ​ថា ប្រសិនបើ​​​​បញ្ហា​​មិន​ត្រូវ​​បាន​ដោះ​ស្រាយ​​ នោះអ៊ីតាលី​នឹង​លែង​​ឱ្យក្រុម​​ចម្រុះ​​ប្រើ​ប្រាស់​​​មូល​ដ្ឋាន​យោធា​​ទាំង ​ឡាយ​របស់​ខ្លួនទៀត ។ ​រហូត​មក​ទល់ពេលនេះ ​បារាំងពុំ​​ចង់​​ឱ្យ​អូតង់​​​ចូលរួម​ក្នុងការ​​ខិតខំប្រឹងប្រែង​​​​ខាងយោធា ​​ឡើយ ​ដោយ​យល់ថា បណ្តាប្រទេស​​អារ៉ាប់​ពុំ​ចង់​​ឱ្យ​អូតង់​​​ចូល​រួម​​ ។​

រដ្ឋ​មន្ត្រី​​ការពារប្រទេស​​អាមេរិក​​លោក​រ៉ូប៊ែត ​ហ្គេត ​​ឱ្យ​ដឹង​ថា ​ប្រទេស​របស់លោក​នឹង​ដក​ខ្លួន​​​​ថយពីការ​ខិតខំប្រឹងប្រែង​​ខាងយោធា​​ ក្នុងប៉ុន្មាន​ថ្ងៃ​​ខាង​មុខ​នេះទៀត ​តែពុំ​បញ្ជាក់​​ពី​កា​រ​ដក​ខ្លួន​ថយ​​​បែបម៉េច​ឡើយ ។ ​​លោកគូសបញ្ជាក់​ថា ​ការ​ទទួលខុសត្រូវ​​​​សម្រប​សម្រួល​​​ប្រតិបត្តិការ​​ក្នុង​ប៉ុន្មានថ្ងៃ​​​ ខាង​មុខនេះនឹង​ផ្ទេរ​​ទៅ​ឱ្យ​បារាំង​​ និង​អង់​គ្លេស ឬ​ទៅ​​ឱ្យអូតង់ ។​ ប្រធានាធិបតី​​​អាមេរិក ​លោក​​បារ៉ាក់ អូបា​ម៉ា ​​មានប្រសាសន៍​ថា ​​ការចាកចេញ​​ពីអំណាច​​របស់​លោក​​កាដា​ហ្វី ​នៅតែ​​ជា​គោលដៅ​​​​ចុង​ក្រោយ​មួយរបស់​​​សហរដ្ឋអាមេរិក ។ ​ក៏ប៉ុន្តែ​​រហូត​មកទល់ពេលនេះ ​បណ្តា​ភ្នាក់ងារ​​​អាមេរិក បានទទួល​​ស្គាល់ថា វា​​មាន​ការ​ស្មុគស្មាញ​​ណាស់ ​ហើយ​រហូតដល់​ទៅ​ពុំ​ដឹង​ថា តើ​​លោកកាដា​ហ្វី ​ស្ថិត​នៅ​កន្លែង​​ណាផង ។​

  • តំបន់​​ហាមហោះហើរ​​នៅលីប៊ី​​​បង្កើត​​បាន​ហើយ

ថ្ងៃទី​​​​២១ មីនា ជា​​ថ្ងៃទី​​៣ ហើយ​នៃការ​វាយ​ប្រហារ​​តាមអាកាស​របស់​ពួក​​លោកខាង​លិច ដើម្បី​ការពារ​​បណ្តាជន​ស៊ីវិល​​​ពីការ​វាយ​ប្រហារ​​របស់កងទ័ព​​លោកកាដាហ្វី ដែល​​ប្រតិបត្តិការ​​​នេះជា​កម្មវត្ថុ​​នៃការ​​រិះគន់​​មួយចំនួន ។ ក៏ប៉ុន្តែ​​​ពួក​បះបោរ​​​លីប៊ី និយាយ​ថា ​ចង់​ឱ្យ​​ពួកគេ​បន្ត​ការ​វាយប្រហារ​​ទៀត ។​ ខាង​ផ្នែក​​ប្រតិបត្តិការ​​​ នាយករដ្ឋ​មន្ត្រី​​​អង់​គ្លេស​​លោកដាវីដ កាមឺរ៉ូន ​ថ្លែង​ថា ​ក្រុមចម្រុះ​​​អន្តរជាតិ​​​បាន​​កម្ទេច​មួយ​​ផ្នែក​​​​ធំ​នូវ​​ទីតាំង​​​ ការ​ពារ​​អាកាស​របស់លីប៊ី និង​ថា​តំបន់​ហាមហោះហើរ​​មួយ ពេលនេះ​បង្កើត​​បានហើយ​ក្នុងដែន​​អាកាស​​លីប៊ី ។​ នៅក្រុង​​ប៉េកាំង ​កាសែត​ជា​ច្រើន​​​បាន​បរិហារ​​​ចំពោះ​​ការ​វាយ​ប្រហារ​តាម​​អាកាស​​នៅលីប៊ី ​​ ដោយចោទប្រកាន់​​បណ្តាប្រទេស​​​ដែល​ចូលរួម​​ថា ​ចំអក​ឡក​ឡឺយ​ចំពោះ​​ច្បាប់​អន្តរជាតិ ​ហើយ​​​បង្ក​ភាព​ចលាចល​​ថ្មីៗទៀត​​នៅមជ្ឈិ​មបូពា៍ ។

នៅក្រុង​​គែរ ​អគ្គលេខាធិការ​​​​សម្ព័ន្ធ​អារ៉ាប់​ លោក​អាមរ៍ មូសា ​មុននេះ​បាន​បរិហារ​​ការ​ទម្លាក់​គ្រាប់បែក​​​ ដែល​បណ្តាល​ឱ្យមនុស្ស​​ស្លាប់ និង​​របួសច្រើន​នាក់​​​ក្នុងចំណោម​​ជនស៊ី​​វិល​លីប៊ី ។ ​នៅក្រុង​​តេហេរ៉ង់​ មេដឹកនាំ​​​កំពូល​អ៊ីរ៉ង់ លោក អាយ៉ា​​តុលឡា អាលី ​ខាមេនី ​ថ្លែង​ថា ​ប្រសិនបើ​​​ពួកលោក​ខាង​លិច ចង់​​ជួយ​​​​​បណ្តា​ជនស៊ីវិល​​​លីប៊ី​​នោះ​គេ​ត្រូវ​​​បំពាក់អាវុធ​ឱ្យពួកគេ ​ជា​ជាង​​ទម្លាក់​គ្រាប់បែក​​លើ​លោក​​កាដាហ្វី ហើយ​លោក​ចោទ​ប្រកាន់​​​សហរដ្ឋអាមេរិក​​​​ថា ស្វះស្វែង​​ធ្វើ​ក្បាល​​​ស្ពានក្នុង​ប្រទេស​មួយដែលសំបូរប្រេង ៕​

ភ្ញៀវ​កូន​ក្រមុំ​​កូន​កំលោះ​​ដេញ​​កាប់​​គ្នា​ផ្អើល​​​រោង​ការ​​របួស២នាក់

ដោយ ៖ អប្សរា

ថ្ងៃ អង្គារ ទី ២២ ខែ មិនា ឆ្នាំ ២០១១

បុរស​២​នាក់​​បាន​រង​របួស​​​​នាំចូលពេទ្យ បុរស​២​នាក់​​បាន​រង​របួស​​​​នាំចូលពេទ្យ

(​រូបថត ចាន់​ថេ​ត​)

បុរស​២​នាក់​​បាន​រង​របួស​​​​នាំចូលពេទ្យ

ខេត្តកំពង់​ចាម​ ៖ បុរស​២​នាក់​​បាន​រង​របួស​​​​នាំចូលពេទ្យ​ ក្រោយ​ពី​មាន​​​ហេតុការណ៍​​ដេញ​វាយ​កាប់​​ចាក់​គ្នា​ទៅវិញ​ទៅមក​នៅ​ ក្នុងពិធី​​មង្គល​ការ​​មួយ​​នៅភូមិ​ម៉ឺន​នូង ឃុំ​កោះ​​២ ស្រុក​ក្រូច​ឆ្មារ​ កាលពី​​វេលា​ម៉ោង​​១០​យប់​ ថ្ងៃទី​២១ មីនា ក្នុង​ពេល​កំពុង​រាំរែក​ ។ បុរស​​ទាំង​២​នាក់​​នេះ​​ម្នាក់​​ធ្លាយ​ពោះ​វៀន​និង​ម្នាក់​ទៀត​ត្រូវ​​ ១ពូថៅ​​ចំខ្នង​ ហើយ​ត្រូវ​​បាន​​ដឹក​តាម​រថយន្ត​យកទៅ​​សង្គ្រោះ​​នៅមន្ទីរ​ពេទ្យ​ខេត្តទាំង​ យប់​​ ។​

តាមស្ត្រីឈ្មោះហ៊ន់ ហេន អាយុ៥៥ឆ្នាំ រស់​នៅភូមិកំពង់ក្របី ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ បានឱ្យដឹងថា នៅវេលាម៉ោងជិត១១យប់​ថ្ងៃ​​ទី​២១​ មីនា​ មាន​មិត្តភក្តិកូនប្រុសបាន​ទូរស័ព្ទ​មក​ប្រាប់​គាត់ថា កូនប្រុសគាត់​ឈ្មោះហុន សុខហាន អាយុ២៣ឆ្នាំ ត្រូវគេកាប់ចំពោះ១​កាំបិត ​បណ្តាល​ឱ្យធ្លាយពោះ​វៀន​ចេញ​មកក្រៅ​និង​ កំពុងស្ថិតនៅមាត់ទន្លេក្បែរសាលាឆទាន ។ ​ក្រោយ​​ពី​ទទួលបានព័ត៌មាននេះ​ភ្លាមរូបគាត់​និងក្រុម​ គ្រួសារនាំគ្នាមកតាមមើលក៏បានឃើញ​កូន​ប្រុសត្រូវរបួសដោយគេកាប់មែននិង​បាន​ នាំគ្នាសែងយកមកផ្ទះហើយប្រញាប់ប្រញាល់​ហៅរថយន្តអ្នកភូមិដឹកយកមកសង្រ្គោះនៅ​ មន្ទីរពេទ្យខេត្តជាបន្ទាន់ ។ សូមបញ្ជាក់ថា​ ក្នុង​ពេលមានទំនាស់នៅកន្លែងរាំក្នុងពិធី​មង្គលការ​នោះ ក្រុមម្ខាងទៀតបាននាំគ្នាដេញ​តាមកាប់​កូន​ប្រុសរបស់គាត់ដល់​ក្បែរសាលាឆទាន​ បណ្តាល​ឱ្យរងរបួស​ធ្លាយពោះវៀនចេញមក​ក្រៅ មិនតែ​ប៉ុណ្ណោះ​បានបាញ់បង្ហើរគំរាម​ចំនួន​៣គ្រាប់ថែមទៀត​ រួចនាំគ្នាត្រឡប់ទៅវិញអស់​ទៅ ។

អ្នករងគ្រោះឈ្មោះ ហេង ស៊ាងហ៊ត់ ភេទ​ប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិម៉ឺននួង ឃុំកោះ​២បានប្រាប់ថា ក្នុង​ពិធីមង្គលការមិត្តភក្តិឈ្មោះ​ប៊ុន ឡុង រូបគេបានទៅរាំលេងជាច្រើនបទ​ដោយ​មិនបានឈ្លោះប្រកែកជាមួយនឹងអ្នកណា​នោះ​ទេ ។ លុះ​នៅវេលាម៉ោងជាង៩យប់​ពេល​រូបគេ​ដើរ​ត្រឡប់​មកមាត់ទន្លេវិញ ស្រាប់តែត្រូវ​​គេគប់១ពូថៅចំខ្នងរយះហូរឈាមស្រោច​ពេញខ្លួនប្រាណតែម្តង ហើយត្រូវបានម្តាយ​ដឹក​មកកាន់មន្ទីរពេទ្យខេត្តជាបន្ទាន់ ។

លោកវរសេនីយ៍ត្រីឡាយ ងួន អធិការនគរ​បាលស្រុកក្រូចឆ្មារ បានប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទថា ចំពោះ​មូលហេតុដែលឈានដល់ការ​ដេញកាប់ចាក់គ្នា​នេះ ផ្តើមចេញពីក្រុមអ្នកនៅ​ខាង​ព្រែកអាជី​ពេលដែលទៅដល់រោងការបាន​ចាប់ក្មេងប្រុស​ ជំទង់ម្នាក់​មិន​​ដែល​​ស្គាល់គ្នា​សោះ​​ញ៉ឹង​ត្រចៀក​។ ហេតុតែឈឺពេក ពេលនោះក្រុម​អ្នកឃុំកោះ២បានញ៉ឹង​ត្រចៀកវិញទើបកើតទៅ​ជារឿងជម្លោះ តែត្រូវ​​បាន​ចាស់ៗបំបែក​ក្រុម​ទាំង២មិនឱ្យ​ឈ្លោះគ្នាបន្តទៀត។ បន្ទាប់មក​ពេលដែល​ក្រុមខាងព្រែកអាជីមានគ្នាចំនួន​៣នាក់​ទៅរាំលេង ក្នុងនោះម្នាក់ឈ្មោះ វេត ដូង​បាន​ស្រែកឌឺដាក់ឱ្យគេក៏មានមនុស្សជា​ច្រើន​​នាក់នាំគ្នាដេញវាយជននេះឡើង​ ទ្រម​ខ្លួន ។ ​

លោក​វរេសនីយ៍​​ត្រី​ឡាយ ងួន បាន​​រៀប​រាប់​​​​ទៀត​​ថា ​​ពេល​នោះ​​នគរបាលដែលយាម​ប្រចាំ​​ការ​នៅរោងការបានអន្តរាគមន៍ឃាត់​បំបែក​​​ ក្រុមទាំង២​ ហើយការផ្ទុះអាវុធ​៣​គ្រាប់​គឺ​សមត្ថ​កិច្ចជាអ្នកបាញ់បង្ហើរ​ឡើងលើ ដើម្បី​តាម​ចាប់​ក្រុមខាងព្រែកអាជីដែលមានគ្នា​ច្រើននាក់​ តែចាប់មិនបានព្រោះយប់​ងងឹតពេក។ ករណី​ខាង​​លើ​នេះកម្លាំងជំនាញក្រោមឱវាទ​កំពុងស្រាវ​ជ្រាវ​បន្ថែមទៀត ដើម្បើ​តាម​ចាប់ក្រុមជន​ដៃដល់មកផ្តន្ទាទោស​តាមច្បាប់ ៕​

ប្រទះ​​ឃើញរូបចម្លាក់ថ្មបុរាណ​ លោក​គិរី​ស្វារៈសង្ស័យជនល្មើសលាក់ទុក

ដោយ ៖ អប្សរា

ថ្ងៃ អង្គារ ទី ២២ ខែ មិនា ឆ្នាំ ២០១១

រូបចម្លាក់លោកគីរីស្វារៈ​ធ្វើ​អំពីថ្មភក់សម័យអង្គរ ត្រូវបានប្រជាពលរដ្ឋប្រទះ​ឃើញ

(​រូបថត បទុម​)

រូបចម្លាក់លោកគីរីស្វារៈ​ធ្វើ​អំពីថ្មភក់សម័យអង្គរ ត្រូវបានប្រជាពលរដ្ឋប្រទះ​ឃើញ

ខេត្ត​កំពង់​ធំ ៖ រូបចម្លាក់លោកគីរីស្វារៈ​ធ្វើ​អំពីថ្មភក់សម័យអង្គរ​ដែលមានការខូចខាតតែ​ បន្តិច​បន្តួច ត្រូវបានប្រជាពលរដ្ឋប្រទះ​ឃើញ​ក្នុង​ពេលជីកកាយយកអាចម៍​ដីនៅក្នុងតំបន់អ្នក​ តា​ស្វាយ ឃុំទួលគ្រើល ស្រុកប្រាសាទ​បល្ល័ង្ក និង​បាន​​ប្រគល់ឱ្យ​សមត្ថកិច្ចភ្លាមៗផង​ដែរ។ ទាក់ទិន​នឹង​ការ​ប្រទះ​ឃើញរូបសំណាក​បុរាណ​​ខាង​លើ​នេះ ប្រជាពលរដ្ឋឈ្មោះ​កាយ មុំ ភេទ​ស្រី និងឈ្មោះថោ ច្រឹប ភេទស្រី រស់នៅ​ក្នុង​ភូមិ​ថ្នល់ ឃុំទួលគ្រើល បាន​រៀប​រាប់​ថា នៅ​វេលាម៉ោងជាង៨ព្រឹក​ថ្ងៃ​ទី​១២ មីនា ខណៈ​ពួក​គាត់រួមជាមួយអ្នកភូមិឯ​ទៀត នាំគ្នាកាប់ដីលើក​ផ្លូវ​ទៅកាន់សាលារៀន​ក្នុងភូមិ ស្រាប់តែកាប់​ត្រូវ​ថ្មនៅក្នុងដីដែលមាន​ជំរៅ​ប្រមាណជា២០​ទៅ​៣០សង្ទីម៉ែត្រ។ ដោយ​មានការសង្ស័យ​ពួក​គាត់ក៏​នាំគ្នាកាយដីស្រាប់តែ​ប្រទៈឃើញរូប​ ចម្លាក់ថ្មសណ្ដូកកប់ដី ក៏​នាំគ្នារើសយកមក​ ហើយ​ហៅមនុស្សគ្រប់គ្នា​ពិនិត្យ​មើល និងបាន​រាយ​ការណ៍​ទៅសមត្ថកិច្ច​ស្រុកតែម្ដង ។

ដោយឡែកលោកអធិការ​នគរ​បាល​ស្រុក​ប្រាសាទ​បល្ល័ង្ក​បាន​ ឱ្យ​ដឹងថា ក្រោយពេល​ប្រជា​ពល​រដ្ឋ​រាយការណ៍ភ្លាម លោកក៏​ដឹកនាំ​កម្លាំង​ទៅ​​ពិនិត្យ​មើល និង​បាន​ឃើញរូប​ចម្លាក់​ថ្ម​បុរាណ​​នេះ​​មានកម្ពស់៨៥សង្ទីម៉ែត្រ មានដៃ៤​ ដៃ​ស្ដាំ​ខាងលើកាន់អង្កាំ ដៃ​ស្ដាំក្រោមកាន់ខ្យង តែ​ត្រូវ​មុខ​ចប​កាប់​បាក់ជាពីកំណាត់ ដៃឆ្វេង​លើ​កាន់ពូថៅ​តែ​បាក់ត្រឹម​.កដៃ ដៃឆ្វេងក្រោម​កាន់​ផ្កា​ឈូក តែ​បាក់​ត្រឹមកដៃកប់ក្នុងដី។ លោក​អធិ​ការ​​បន្ត​ថា ពេល​នោះ​លោក​បាន​រាយកាណ៍ជូន​លោក​ឧត្តមសេនីយ៍​ត្រីស្នងការ និង​មន្ត្រី​ជំនាញ បន្ទាប់មកលោកស្នងការក៏​បាន​បញ្ជា​ឱ្យ​ប្រគល់​រូបសំណាកនោះទៅមន្ទីរ​វប្បធម៌​ ខេត្តរក្សាទុក​ជា​សម្បត្តិរដ្ឋ ។

ទាក់ទិន​នឹង​រូបសំណាកនេះ មន្ត្រី​បេតិក​ភណ្ឌ​នៃ​មន្ទីរវប្បធម៌​ខេត្តបានធ្វើការវាយតម្លៃថា ជា​រូប​​​សំណាក​លោកគីរីស្វារៈ កសាង​ក្នុង​រចនា​បថ​សម័យ​អង្គរ​ធ្វើពី​ថ្មភក់​ ដែលនៅ​ពី​ខាង​លើ​មាន​រូបព្រះពុទ្ធ​សំដៅលើការគោរពដល់ព្រះ​ពុទ្ធ​សាសនា និង​ព្រហ្មញ្ញសាសនា ។ ជុំវិញការប្រទះឃើញរូបសំណាកខាងលើនេះ សមត្ថកិច្ចនគរបាលជំនាញបេតិកភណ្ឌបាន​និយាយថា គេសង្ស័យថារូបសំណាក​នេះអាច​ត្រូវ​​​ជនខិលខូច​យកទៅលាក់ទុក​កាលពីពេលថ្មីៗ​ កន្លង​ទៅ​ ក្នុងបំណងបំបាត់ដានពីភ្នែក​សមត្ថ​កិច្ច​ព្រោះថា កន្លងមក ក្រុមជនទុច្ចរិត​តែង​តែ​ធ្វើ​សកម្ម​ភាពលួចវត្ថុបុរាណពីខេត្តព្រះវិហារ និង​កំពង់​ធំទៅលក់នៅខេត្តផ្សេងៗជាញឹកញាប់៕

ឪពុកចុង​​ប្រមឹក​​ចាក់​កូន​​ធ្លាយ​ពោះ​ហើយ​​ដុត​ផ្ទះ​​ រួច​អារ​​.ក​ខ្លួន​ឯង

ដោយ ៖ អប្សរា

ថ្ងៃ អង្គារ ទី ២២ ខែ មិនា ឆ្នាំ ២០១១

ខេត្តកំពង់​ធំ​ ៖ ​តាមប្រភពព័ត៌មាន​​បាន​ឱ្យ​​ដឹង​ថា ​បុរសជា​ឪពុកចុង​​ និងកូនប្រុស​​បានរង​របួស​ធ្ងន់ធ្ងរ កាលពីវេលា​ម៉ោង​​​​១៨​និង​​​​៣០នាទិ​ថ្ងៃទី​​២១ មីនា ។ ទាក់ទិន​នឹង​ការ​រង​របួស​​នេះត្រូវ​បានប្រភព​ព័ត៌មាន​​ឱ្យ​ដឹង​ថា ​បុរ​ស​ជា​​​ឪពុកចុង​​ឈ្មោះ​​​តាប់ ស៊ីន ​អាយុ​​​៤៦​ឆ្នាំ ​ខណៈ​ដែល​​ស្រវឹង​​ស្រា​មាន​​ជម្លោះ​​ជាមួយ​​កូន​អាយុ​​២៦​ឆ្នាំ ​ហើយបាន​​​យកកាំបិត​​ចាក់​​កូន​ធ្លាយពោះ​​​បណ្តាល​​ឱ្យរបួស​ធ្ងន់ ។ ​ហេតុការណ៍​​នេះកើត​មាន​​ឡើង​នៅ​​ឯ​ផ្ទះចំការ​ក្នុង​តំបន់​​​អូរគ្រញូង ​ឃុំ​បឹង​ល្វា​ ស្រុក​សន្ទុក ។​ ទាំង​ឪពុក​​ចុង និង​កូន​មាន​ទីលំនៅ​​ភូមិ​ត្រពាំង​​ទឹម​ ​ឃុំបឹង​​ល្វា​ ស្រុកសន្ទុក ។​

កូនប្រុស​ដែល​រង​​របួសឈ្មោះ​​ក្រឿន​ ​ណាក់ អាយុ​​២៦​ឆ្នាំ ។ ​ក្រោយពេល​​ចាក់​កូន​របួស ហើយ បុរស​​ជា​ឪពុក​​ចុង​បានដុត​ផ្ទះប្រក់ស្បូវ​ទំហំ​​​៤ម៉ែត្រគុណ​​៦ម៉ែត្រឆេះ​​ ម៉ដ្ឋ ទោះបី​​ប្រពន្ធ​​ខំ​ប្រឹង​អង្វរ​យ៉ាង​ណា​ក៏​ដោយ រួច​ហើយ​​អារ.​ក​​ខ្លួនឯង​​ទៀត ។ ទោះបីជា​​បែបណា ​អំពើ​​ហិង្សា​​​អគតិ​​ដែល​​​​​កើតឡើង​​នេះ​ត្រូវ​បាន​​អ្នកភូមិ​​​​ជួយ​ ឃាត់ និងបញ្ជូន​​អ្នករបួស​ទាំង​២នាក់​​មក​កាន់​មន្ទីរ​ពេទ្យ​ ។​ គេមិនទាន់​ដឹង​ថា មូលហេតុ​​នៃ​ការ​កើតអំពើ​ហិង្សា​​នេះបណ្តាលមកពី​​អ្វី​នៅ​ឡើយទេ ៕​

ម៉ូតូ​ចោរប្លន់​​បាត់​២ថ្ងៃ​ដើរ​រក​​ប្រទះឃើញ​​ជនសង្ស័យ​​កំពុងលា​ងទឹក

ដោយ ៖ អប្សរា

ថ្ងៃ អង្គារ ទី ២២ ខែ មិនា ឆ្នាំ ២០១១

ជនសង្ស័យ​​រូបនោះ​​ឈ្មោះ​​ឃីម ​សុខហៀង ​​អាយុ​​១៩​ឆ្នាំ

(រូបថត ចោមចៅ)

ជនសង្ស័យ​​រូបនោះ​​ឈ្មោះ​​ឃីម ​សុខហៀង ​​អាយុ​​១៩​ឆ្នាំ

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​​ម្នាក់​ក្នុង​ចំណោម​​​បក្សពួក​​២នាក់​ត្រូវ​​​កម្លាំង​ប៉ូលិស​​ ប៉ុស្តិ៍​ព្រៃស ប៉ូលិស​ប៉ុស្តិ៍​ស្ពានថ្ម ​និង​ប៉ូលិស​ព្រហ្ម​ទណ្ឌ​​ខណ្ឌដង្កោ ​ចាប់ខ្លួន​​​ជាប់ចោទ​ពី​បទ​ប្លន់​​​ម៉ូតូ​​ ខណៈ​កំពុង​លាង​​ម៉ូតូ​នៅខាង​មុខផ្ទះ​ ចៃដន្យ​​ត្រូវ​ម្ចាស់​ម៉ូតូ​ប្រទះឃើញ​​ក៏បានប្តឹង​​​ប៉ូលិស​​ឱ្យ​ចាប់​ ខ្លួនតែ​ម្តង ។ ​ហេតុការណ៍​នោះកើតឡើង​​កាល​​ពីវេលា​ម៉ោង​​​​៩ព្រឹក​ថ្ងៃទី​​​២១ មីនា ឆ្នាំ​២០១១ ​នៅក្នុង​​ភូមិ​​ម៉ឺន​​ត្រា ​សង្កាត់​​ស្ពានថ្ម ខណ្ឌ​ដង្កោ ​​​​។ ​

ជនសង្ស័យ​​រូបនោះ​​ឈ្មោះ​​ឃីម ​សុខហៀង ​​អាយុ​​១៩​ឆ្នាំ ​មានទីលំនៅ​​​ភូមិទួល​សំបូរ សង្កាត់​ព្រៃវែង ​ខណ្ឌ​​​ដង្កោ ​ឯ​បក្ស​ពួក​​ម្នាក់​ទៀត​​គេច ខ្លួន​បាត់ ។ ពួកគេត្រូវ​​​បាន​ប៉ូលិស​​អះ​អាង​ថា ​ជិះ​ម៉ូតូ​​១គ្រឿង​​ម៉ាក​ហុងដា C125 ស៊េរី​ឆ្នាំ​​​២០០៦ ពណ៌ខ្មៅ ​​ដែលខ្ចី​ពី​មន្ត្រីប៉ូលិស​​​ខណ្ឌសែនសុខ ​ម្នាក់ និង​​​ប្រើដាវ​​​១ដើម ក្នុង​ពេល​​ចេញធ្វើស​កម្ម​ភាព​នោះ ។ ចំណែក​​ឯ​ម៉ូតូដែល​ក្រុមជនសង្ស័យ​​ប្លន់នោះ​​ម៉ាក​ហុងដា​ ICON ពណ៌ផ្កាឈូក ​លាយ​ស ​​ជា​កម្ម​​សិទ្ធិ​របស់​​ជនរងគ្រោះ​ឈ្មោះ​​យឿន សុភាព​ ភេទប្រុស អាយុ​​​២០​ឆ្នាំ មានទី​លំនៅ​​ព្រែក​​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ ​​រង​របួស​​​១​ដាវ​ចំស្លាប​ប្រចៀវ ។

​តាមប្រភពពីមន្ត្រី​​​ប៉ូលិស​បាន​ឱ្យ​​ដឹង​ថា ​សកម្មភាពប្លន់​ខាងលើ​​នោះ​​​​កើត​ឡើង​​កាល​ពី​​ពាក់​កណ្តាល​​អធ្រាត្រ​​ ថ្ងៃទី​១៩ មីនា ​តាម​​ផ្លូវជិត​​វត្តហា ​ភូមិ​​ពាម​ សង្កាត់​សាក់​សំពៅ ​​ខណ្ឌដង្កោ ។ ​​​នៅ​មុន​ពេលកើតហេតុ​​ ​ជន​រង​គ្រោះ​​បានជិះម៉ូតូ​ចេញពីផ្ទះ​ ឆ្ពោះទៅ​​កន្លែង​​​រាំ​វង់​នៅ​ភូមិ​​អន្លូង​​គង សង្កាត់​ព្រៃស ​លុះ​ពេល​ទៅដល់​ចំណុច​​កើតហេតុ​​ខាងលើ ​ស្រាប់តែ​​មានជន​​សង្ស័យ​២នាក់ជិះ​ម៉ូតូ​​ហុងដា C125 ស៊េរី​ឆ្នាំ​​២០០៦ ពណ៌ខ្មៅ ​បិទ​ភ្លើង​​ដេញ​​តាមពីក្រោយ។

ប្រភពដដែល​បានបន្ត​​ថា ខណៈ​នោះ​ក្រុម​ជន​សង្ស័យ​​បានធ្វើ​សកម្មភាព​​កៀរ​​ម៉ូតូ​​ជនរងគ្រោះ​ឱ្យ​​ ឈប់​​​រួច​កាប់​​​​​១ដាវចំ​ស្លាប​ប្រចៀវ ​បណ្តាល​ឱ្យ​​​រង​​របួស​​ ពេលនោះជន​រងគ្រោះ​​​ក៏​បាន​​ផ្តួល​ម៉ូតូ​​រួច​រត់​​​គេចពីការ​​កាប់សម្លាប់​ ​នោះ​ ហើយ​​​ក៏​ត្រូវ​​ក្រុម​​​ជនសង្ស័យ​​លើក​យកម៉ូតូជិះ​គេចខ្លួន​បាត់​​ទៅ ។​

ប្រភពដដែល​​បានបន្តទៀត​ថា ​ក្រោយ​​​ពេល​ប្លន់​​បាន ក្រុម​ជនសង្ស័យ​​បានយកម៉ូតូជិះឌុប​ស្រី​​ស្នេហ៍​ដើរ​លេង និង​ដោះស្លាកលេខ​​ចោល ដើម្បី​​​បំភាន់​​ភ្នែក​​​​​ម្ចាស់ម៉ូតូ​ ។ ​ចំណែក​​ឯ​ម្ចាស់ម៉ូតូ​មិន​បាន​​ស្គាល់​មុខ​ក្រុមចោរ​​ទេ ប៉ុន្តែ​​បានស្គាល់​​ស្លាក​​លេខម៉ូតូ​​​ដែលជនសង្ស័យ​​ជិះធ្វើស​កម្មភាព និងបាន​ប្តឹង​ប៉ូលិស​​​ភ្លាមៗដែរ ។ មិនតែប៉ុណ្ណោះ ​ម្ចាស់ម៉ូតូ​​បាន​ព្យា​​យាម​​ដើរ​រកម៉ូតូ​គ្រប់ច្រក​​ល្ហក រហូត​​រយៈ​ពេល​​២ថ្ងៃក្រោយ​មក​​ ទើបប្រទះ​ឃើញ​​ម៉ូតូរបស់ខ្លួន​​ដែល​ត្រូវជនសង្ស័យ​​ឈ្មោះ​​ឃីម ​សុខហៀង ​កំពុង​លាង​ទឹកនៅ​មុខផ្ទះ ហើយ​ក៏​​ប្តឹង​ប៉ូលិស​​ឱ្យចាប់ខ្លួន​​តែម្តង ។ ក្រោយ​ពេល​ចាប់ខ្លួន​​​ ប៉ូលិស​​បាន​ធ្វើការ​ស្រាវ​ជ្រាវ​​ដក​ហូត​យកម៉ូតូដែលជន​​សង្ស័យជិះ​​ធ្វើ​ សកម្មភាព​​ម៉ាក C125 ស៊េរី​ឆ្នាំ​​២០០៦ ​ពណ៌​ខ្មៅ ​១គ្រឿង ​ពាក់​ស្លាកលេខ ​កណ្តាល 1F-1285 ព្រមទាំង​​ឃាត់​ខ្លួន​​​ម្ចាស់ម៉ូតូ​​ជា​មន្ត្រី​​ប៉ូលិស​ខណ្ឌ​​ សែនសុខម្នាក់ ដែល​​ឱ្យម៉ូតូនោះទៅជនសង្ស័យ​​​ខ្ចី​ជិះ​​​ ហើយ​ជន​​ទាំងនោះ​​​បែរ​ជា​​ជិះ​​ធ្វើសកម្ម​ភាព​ប្លន់​ទៅវិញ​ ។

ចំណែក​ឯជន​សង្ស័យ​​ត្រូវ​ចាប់ខ្លួន បានសារ​ភាព​​ប្រាប់ប៉ូលិស​ថា ​ខ្លួន​មិន​បាន​ធ្វើ​សកម្មភាព​ប្លន់​នោះ​​ទេ ហើយ​​ក៏មិន​បានខ្ចី​​​​ម៉ូតូពី មន្ត្រី​​ប៉ូលិស​ជិះ​​ធ្វើសកម្មភាពអ្វីដែរ ​​រីឯម៉ូតូ​​​ម៉ាក ICON មួយគ្រឿង ដែលខ្លួន​លាង​ទឹក​​នោះ​គឺ​បាន​​ខ្ចីពី​ឈ្មោះ​​មុំ​ ភារម្យ អាយុ​​២២​ឆ្នាំ ​និង​ឈ្មោះ​​ប៉ក់ វណ្ណៈ ​អាយុ​​២៤​ឆ្នាំ ​មានទីលំនៅ​​ភូមិ​​​កំរែង សង្កាត់​​​​សាក់សំពៅ ​ដើម្បីជិះ​ ព្រោះ​​ជនទាំង​​២​នាក់​នោះ​គឺជា​មិត្ត​​ភក្តិ​​ហើយ​​ក៏មិនដឹង​ថា ​​ពួកគេ​​បាន​ម៉ូតូ​នោះមក​​ពីណាដែរ ៕​

បុរស​អាណិក​ជន​ខ្មែរ​រស់​នៅ​បារាំង​សហាយ​ស្មន់​ជា​មួយ​ម្តាយ​មិន​អស់​ចិត្ត​ បៀត​បៀន​ប្រដាប់​ភេទ​កូន​ស្រី​២​នាក់​ទៀត

ដោយ ៖ អប្សរា

ថ្ងៃ អង្គារ ទី ២២ ខែ មិនា ឆ្នាំ ២០១១

អាណិក​ជន​ខ្មែរ​ម្នាក់​មក​ពី​ប្រទេស​បារាំង​ លោក​ម៉ែន អង្គារ៉ា ហៅ​ពៅ

(​រូបថត សហការី​)

អាណិក​ជន​ខ្មែរ​ម្នាក់​មក​ពី​ប្រទេស​បារាំង​ លោក​ម៉ែន អង្គារ៉ា ហៅ​ពៅ

រាជ​ធានី​ភ្នំពេញ ៖ រឿង​អាស្រូវ​របស់​អាណិក​ជន​ខ្មែរ​ម្នាក់​មក​ពី​ប្រទេស​បារាំង​ លោក​ម៉ែន អង្គារ៉ា ហៅ​ពៅ ដែល​ត្រូវ​តុលា​ការ​ដោះ​លែង​ឱ្យ​នៅ​​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​នោះ​មិន​ទាន់​ ចប់​នៅ​ឡើយ​ទេ ព្រោះ​ភាគី​ដើម​បណ្តឹង​គឺ​លោក​ពៅ ចន្ថា ដែល​ត្រូវ​ជា​ឪពុក​ក្មេង​ស្រី​រង​គ្រោះ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ដែល​អាណិក​ ជន​រូប​នេះ​បាន​ប្រព្រឹត្ត​ប្រទូស្ត​កេរ្តិ៍​ខ្មាស​លើ​កូន​ស្រី​​របស់​គាត់​ នៅ​ឡើយ។ តាម​ចម្លើយ​នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច ក្មេង​ស្រី​រង​គ្រោះ​អាយុ​១០​ឆ្នាំ ដែល​រង​នូវ​ការ​ប្រព្រឹត្ត​អំពើ​អាស​​អាភាស និង​ប្រទូស្ត​កេរ្តិ៍​ខ្មាស​ពី​សំណាក់​បុរស​អាណិក​ជន​ខ្មែរ​រស់​នៅ​ប្រទេស​ បារាំង​បាន​ចេញ​មុខ​អះ​អាង​ថា ពុំ​មាន​នរណា​ម្នាក់​​គំរាម​កំហែង ឬ​បង្រៀន​ឱ្យ​ឆ្លើយ​ខុស​ពី​ការ​ពិត​នោះ​ទេ។ ពិសេស​ឪពុក​របស់​នាង​ក៏​ពុំ​បាន​ចាប់​បង្ខាំង​ដើម្បី​បង្ខំ​​យក​ចម្លើយ​ដែល​ ខុស​ពី​ការ​ពិត​នោះ​ដែរ។

នៅ​ចំពោះ​មុខ​អ្នក​សារ​ព័ត៌​មាន​ជា​ច្រើន​រូប កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ មីនា ឆ្នាំ​២០១១ ក្មេង​ស្រី​រង​គ្រោះ​អាយុ​១០​ឆ្នាំ បាន​បញ្ជាក់​ថា កាលពី​អំឡុង​ឆ្នាំ​២០១០ ​ម្តាយ​របស់​ខ្លួន​ឈ្មោះឆាយ សេង​ហ៊ួយ បាននាំ​​នាង​ទៅលេង​​​នៅ​​ប្រទេស​វៀត​ណាម​​​ចំនួន​មួយ​លើក ដោយ​មាន​គ្នា​ចំនួន​៤​នាក់ គឺ​ទី១-​ម្តាយ​ខ្លួន​ ទី២-​ពូពៅ (ម៉ែន អង្គរ៉ា) ទី៣-​បងស្រី​ខ្លួន និងទី៤-​ខ្លួន​​នាង​។ អំឡុង​ពេល​ដេក​នៅប្រទេស​​វៀត​ណាម នោះ​គឺ​ដេក​នៅក្នុង​បន្ទប់​តែ​មួយ​ដែលមាន​គ្រែ​ដេក​ចំនួន​២ ដាក់​ទន្ទឹមគ្នា នៅពេលដេក​បង​ស្រី​ខ្លួនដេកម្ខាង​ ចំណែក​ម្តាយ​ខ្លួន​ និងពួពៅ (ម៉ែន ​អង្គារ៉ា ហៅ​ពៅ) ​ដេក​នៅជិត​គ្នា​ ហើយ​ខ្លួន​ដេក​នៅ​​ចន្លោះ​​កណ្តាល​ម្តាយ​និង​ឈ្មោះ​ពៅ។ ពេល​កំពុង​តែ​ដេកឈ្មោះ​​ពៅ ក៏​បាន​ធ្វើ​សកម្ម​ភាព​​យក​ដៃ​លូក​ចូល​ទៅ​ក្នុង​រ៉ូប​ស្លៀក​​ដេក​​ របស់ខ្លួនស្ទាប​អង្អែល​ប្រដាប់​ភេទ​ខ្លួនម្តង​ហើយ​​ម្តង​ទៀត​​ពីរបីដង ដោយ​​ទ្រាំ​​មិនបានខ្លួន​ក៏​ងើប​ចេញ​ និង​មិន​​បាន​ប្រាប់​ម្តាយ​​ពីរឿង​នេះ​ទេ។

​បន្ទាប់​​ពី​ងើប​ចេញ​​ បង​ស្រី​ខ្លួន​ ក៏​ចូល​ទៅ​ដេក​ជិត​ម្តាយ​ជំនួស​ ព្រោះ​ខ្លាច​ពូ​ ពៅ (ម៉ែន អង្គារ៉ា) ​ដេកជិត​ម្តាយ បាន​បន្តិច​​បងស្រី​​​ ខ្លួន​ក៏​បានងើប​​ចេញ​ទៀត។ លុះ​ដល់យប់​ជ្រៅ ដេក​ភ្ញាក់​ដឹង​ខ្លួន​ឡើង ​ក៏​បាន​ឃើញពូពៅ​​​ដេក​អោប​ម្តាយ​​ និង​យក​ជើង​គងពីលើ ហើយ​អោប​ថើប​​ម្តាយ​ខ្លួន​។ ចំណែកម្តាយ​ក៏​បាន​អោប​ថើបពូពៅ​​វិញ​ដែរ ។​ ព្រឹកឡើង ​ម្តាយ​និង​បងស្រី​​​ក៏​បានទៅ​ផ្សារ​​ទិញ​ក្តាម​​យកទៅ​ហូប​​នៅ​មាត់​សមុទ្រ​ ​ដោយ​បានទុក​ឱ្យ​ខ្លួន​នៅ​​ផ្ទះ​ជាមួយ​ពូពៅ​ ពេលនោះ​ពូ​ពៅ​បានចាប់ខ្លួន​នាង​ក្រញេច ថើប និង​យក​ម្រាម​ដៃ​លូក​ចូល​ទៅ​ក្នុង​ប្រដាប់​ភេទ​ ដោយ​ខ្លួន​ឈឺ​ខ្លាំង​ពេក​ក៏​បានស្រែកយំ ពេល​នោះ​ពូ​ពៅ​ក៏​បានគំរាម​ថា ហាម​មិនឱ្យ​និយាយ​រឿងនេះ​ប្រាប់​នរណា​ទាំង​អស់។ ចាប់ពីថ្ងៃ​នោះមក​ខ្លួន​មានការ​ឈឺ​ចាប់​ប្រដាប់ភេទ ៤-៥​ថ្ងៃ​ទើប​បាត់ ។

ក្រោយ​មក​នៅ​អំឡុង​ឆ្នាំ២០១០ ​នោះ​ដែរ ​ម្តាយ​​ក៏​បាន​នាំខ្លួន​​ទៅ​ដើរ​លេង​នៅ​ខេត្ត​​មណ្ឌល​គិរី​ទៀត ដោយ​មានគ្នា​ទាំង​អស់​ចំនួន​៧​នាក់​គឺ​ម្តាយ​នាង​​ ពូពៅ ខ្លួន​នាង និង​​៤​នាក់​ផ្សេងទៀត​​ជាពូ​មីង​​របស់​នាង​ដោយ​បាន​​​ស្នាក់​នៅទីនោះ​មួយ​ យប់ ។ អំឡុង​ពេលស្នាក់​​នៅខេត្តមណ្ឌល​គិរី​​ ខ្លួន​ដេក​​ជា​មួយ​ម្តាយ​ និងពូ​ពៅ នៅ​ក្នុង​បន្ទប់​តែមួយ​ទាំង​៣​នាក់ ដោយ​ខ្លួន​​ដេកនៅ​​គ្រែ​មួយ​ផ្សេង​ពី​រ​នាក់ម្តាយ​ហើយ​ពូ​ពៅ ​ដេក​នៅ​គ្រែ​មួយទៀត ​​ចំណែកមីង​ពូ​​​ដេក​នៅ​បន្ទប់​ផ្សេង​។ បន្ទាប់​ពី​ខ្លួន​ដេក​ភ្ញាក់​​ដឹង​ខ្លួន​ម្តង ក៏ស្រាប់​តែ​ឃើញ​ម្តាយ​​របស់ខ្លួន​ដេកនៅ​លើ​គ្រែ​ជាមួយពូ ពៅ ​​ពេលនោះ​ខ្លួន​ក៏​​បានហៅ​ម្តាយ​ឱ្យ​មក​​ដេក​ជាមួយនាង​​វិញ​ តែ​​​ម្តាយ​​បានប្រាប់​ថា ខ្មោច​​លង​​គាត់​ទើប​បាន​​ជា​គាត់​ទៅ​ដេកគ្រែពូ​ពៅ​ ព្រោះពូ​ពៅ​​មាន​ខ្សែករូបព្រះ ខ្មោច​មិន​ហ៊ាន​លង​ទេ រីឯកូន​ក្មេង​​ខ្មោច​មិន​លង​ទេ ។ ព្រឹក​ឡើង​​ក៏​បាន​នាំគ្នា​ទៅ​លេង​ទឹកជ្រោះ​​ប៊ូស្រា​ដោយ​ពេលម្តាយ​នាង ​និង​មីង​ពូ​​​ចូល​ទៅប្តូរ​សម្លៀកបំពាក់​ ហើយ​ខ្លួន​និងពូ​ពៅ​​ចុះ​ទៅលេង​ទឹក​​មុន ពេលនោះ​ពូពៅ​ក៏​បាន​យក​ដៃ​អង្អែល​ និងលូកចូល​ទៅ​ក្នុង​ប្រដាប់​ភេទ​ខ្លួនពី​ខាង​ក្រៅ​ខោ និងចាប់ថើប​ថ្ពាល់ខ្លួន​ទៀត ​ពេលម្តាយ​​ខ្លួន​មក​ដល់​ទើបលែង​វិញ​ហើយ​ធ្វើ​ជាលេង​ធម្មតា ។

​ក្មេង​ស្រី​រងគ្រោះ​បន្ត​ថា ហេតុ​ការណ៍​ដែល​កើត​​ឡើង​​នៅ​ខេត្ត​មណ្ឌលគិរី គឺ​បងស្រី​នាង​​ពុំ​បានទៅចូលរួម​ទេ ដូច្នេះ​ពុំ​បាន​ដឹង​ឮ​ពីហេតុ​ការណ៍​កើតឡើង​ ហើយក៏ពុំអាច​ធ្វើ​ជាសាក្សី​ក្នុង​រឿង​នេះ​បានដែរ ។
​ក្រៅពី​​ការ​បញ្ជាក់ ​របស់ក្មេង​ស្រីរងគ្រោះ​លោកពៅ ចន្ថា ជាឪពុក​បានបញ្ជាក់​ប្រាប់​ក្រុម​អ្នក​យកព័ត៌​មានថា នៅ​ឆ្នាំ​១៩៨៥ ខ្លួន​បាន​រៀប​អាពាហ៍​ពិពាហ៍​​ជា​មួយ​ឈ្មោះ​​ឆាយ សេង​ហ៊ួយ ​(ម្តាយ​​​ក្មេង​ស្រី​​រង​គ្រោះ) ​និង​បាន​​ចុះ​សំបុត្រ​​អាពាហ៍​ពិពាហ៍​​ត្រឹម​ត្រូវ​តាម​ច្បាប់ ហើយ​រហូត​មក​ដល់​បច្ចុ​ប្បន្ន​នេះ ​មាន​កូនចំនួន​៦​នាក់ ។ ពី​ដំបូង​ការ​រស់​នៅ​ជា​មួយ​គ្នា​​មាន​ភាព​ល្អូក​ល្អិន​ល្អ​ណាស់ ប៉ុន្តែ​​មួយ​រយៈ​ក្រោយ​មក​​ប្រពន្ធ​របស់​ខ្លួន​តែង​បាន​ប្រព្រឹត្ត​​អំពើ​​ ខុស​ឆ្គង​ប្រាស​ចាក​ពី​សីល​ធម៌​ ដោយ​បាន​លួច​លាក់​មាន​សហាយ​ស្មន់​ជា​មួយ​ឈ្មោះ​ម៉ែន ​អង្គា​រ៉ា ហៅ​ពៅ ជា​ច្រើន​​លើក​ច្រើន​សា ។​ ជាក់​ស្តែង​កាល​ពី​អំឡុង​ឆ្នាំ​២០១០ (មិន​ចាំ​ខែ) ​ប្រពន្ធ របស់​ខ្លួន និង​ឈ្មោះ​​ម៉ែន អង្គារ៉ា ហៅ​ពៅ បាន​នាំ​​គ្នា​លួច​ទៅ​ដើរ​លេង​កំសាន្ត​នៅ​ប្រទេស​វៀត​ណាម ដោយ​បាន​នាំ​យក​​កូន​ស្រី​​ចំនួន​២​នាក់ គឺ​កូន​ស្រី​ប្អូន​​អាយុ​១០ឆ្នាំ និង​កូន​ស្រីច្បង​​អាយុ​១៤​ឆ្នាំ ទៅ​ជា​មួយ​ផង​ដែរ។ អំឡុង​ពេល​ដែល​ស្នាក់​នៅ​ប្រទេស​វៀត​​ណាម​នោះ​​ពួក​គេ​បាន​ជួល​បន្ទប់​​មួយ​ ដេក រួម​គ្នា​ដោយ​ឈ្មោះ​​ម៉ែន អង្គា​រ៉ា ហៅ​ពៅ ដេក​ជិត​​កូន​ស្រី​​ខ្លួន ក្រោយ​មក​កូន​ស្រី​ខ្លួន​ក៏​បាន​ងើប​ចេញ​មិន​ព្រម​ដេក​ដោយ​មិន​​​ដឹង​មូល​ ហេតុ។ ឃើញ​ប្អូន​ស្រី​មិន​ព្រម​ដេក​កណ្តាល​កូន​ស្រី​ច្បង​របស់​ខ្លួន​​ក៏​បាន​ចូល​ ​ទៅ​ដេក​កណ្តាល​ជំនួស​វិញ ដើម្បី​ការ​​ពារ​ម្តាយ។ លុះ​ដល់​ពេល​ដេក​លក់​​ឈ្មោះ​​ម៉ែន អង្គា​រ៉ា ហៅ​ពៅ ក៏​បាន​ធ្វើ​សកម្ម​ភាព​យក​ដៃ​ស្ទាប​អង្អែល​​ប្រដាប់​ភេទ​កូន​ស្រី​ខ្លួន ដោយ​ទ្រាំ​មិន​បាន​កូន​ស្រី​ខ្លួន​ក៏​បាន​ងើប​ចេញ​ទៀត ហើយ​ប្រពន្ធ​ខ្លួន និង​ឈ្មោះ​ម៉ែន អង្គា​រ៉ា ហៅ​ពៅ ក៏​បាន​ធ្វើ​សកម្ម​ភាព​រួម​រ័ក​គ្នា​​​ក្នុង​បន្ទប់​នោះ​ដោយ​មិន​ខ្វល់​ពី​ រឿង​ខ្លាច​កូនៗ​ទាំង​ពីរ​ឃើញ​ឡើយ។ ក្រោយ​​មក​អ្នក​ទាំង​​ពីរ​ក៏​បាន​នាំ​គ្នា​ទៅ​លេង​នៅ​ខេត្ត​មណ្ឌល​គិរី​ទៀត ដោយ​​បាន​នាំ​កូន​ស្រី​​​ខ្លួន​​ម្នាក់​ទៅ​ជា​មួយ​ដើម្បីងាយ​ស្រួល​ឆ្លើយ​ ឆ្លង​កុហក​តាម​​ទូរស័ព្ទ​​ជា​មួយ​ខ្លួន​ជា​ឪពុក។ ខណៈ​ពេល​ពួក​គេ​​ដេក​នៅ​​ខេត្ត​មណ្ឌល​គិរី ពួក​​គេ​ទាំង​ពីរ​នាក់ (ឆាយ សេង​ហ៊ួយ និង​ម៉ែន អង្គា​រ៉ា ហៅ​ពៅ) បាន​ធ្វើ​សកម្ម​ភាព​រួម​រ័ក​​គ្នា​ដោយ​មិន​ខ្លាច​កូន​ឃើញ​ឡើយ ទោះ​បី​ជា​ដឹង​ថា កូន​មិន​ទាន់​ដេក​លក់​ក៏​ដោយ។

ទន្ទឹម​នឹង​បញ្ហា​ខាង​លើ​នេះ លោក​ពៅ ចន្ថា បាន​បញ្ជាក់​ទៀតថា លោក​​ពុំ​បាន​បង្ខាំង​កូន​ស្រី​រង​គ្រោះ​ ដើម្បី​ទុក​ធ្វើ​ជា​សាក្សី​ដូច​បណ្តឹង​ចោទ​ប្រកាន់​របស់​ម្តាយ​ឈ្មោះ​ឆាយ សេង​ហ៊ួយ នោះ​ទេ ពោល​គឺ​លោក​អនុ​ញ្ញាត​ឱ្យ​អ្នក​យក​ព័ត៌​មាន​​មន្ត្រី​តុលា​ការ​ ឬ​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​សម្ភាសន៍​​កូន​ស្រី​​បាន​គ្រប់​​ពេលវេលា​​ ចំពោះ​ហេតុ​ការណ៍​​អាក្រក់​ដែល​កើត​ឡើង​នេះ ។ ប៉ុន្តែ​​នៅ​ពេល​នេះ​មាន​មនុស្ស​​មួយ​ចំនួន​កំពុង​ប្រឌិត​ព័ត៌​មាន​ដើម្បី​ បិទ​បាំង​កំហុស​របស់ខ្លួន៕

នាងជួន ចាន់រតនា ​ហៅក្អយ ​តារា​កំប្លែង កំពុងត្រូវ​​ឃុំខ្លួន​ក្នុង​ក្រសួង​មហា​ផ្ទៃ​​​ពីបទ​​ជំពាក់ប្រាក់​​​គេរុំកោះ

ដោយ ៖ អប្សរា

ថ្ងៃ អង្គារ ទី ២២ ខែ មិនា ឆ្នាំ ២០១១

នាង​ជួន ចាន់​រតនា ​ហៅ​អយ ឬ​ក្អយ ដែល​ជា​តារា​​កំប្លែង​ល្បី​ឈ្មោះ​បោះ​សំឡេង​តាមកញ្ចក់​ទូរ​ទស្សន៍​​ ​និង​កម្ម​វិធី​ផ្សេងៗ

(រូបថត រស្មី)

នាង​ជួន ចាន់​រតនា ​ហៅ​អយ ឬ​ក្អយ ដែល​ជា​តារា​​កំប្លែង​ល្បី​ឈ្មោះ​បោះ​សំឡេង​តាមកញ្ចក់​ទូរ​ទស្សន៍​​ ​និង​កម្ម​វិធី​ផ្សេងៗ

រាជ​ធានីភ្នំពេញ ៖ នាង​ជួន ចាន់​រតនា ​ហៅ​អយ  ឬ​ក្អយ ដែល​ជា​តារា​​កំប្លែង​ល្បី​ឈ្មោះ​បោះ​សំឡេង​តាមកញ្ចក់​ទូរ​ទស្សន៍​​  ​និង​កម្ម​វិធី​ផ្សេងៗ ​កាលពី​ថ្ងៃទី២១ មីនា ​បានត្រូវ​សមត្ថកិច្ច​​នគរ​បាល ​​ព្រហ្ម​ទណ្ឌ​​ក្រសួង​មហា​ផ្ទៃ​​នាំ​ខ្លួន​ពាក់​ព័ន្ធ​​នឹង​បណ្តឹង​ខ្ចី​ រថយន្ត​គេ​ច្រើន​គ្រឿង​​បែរ​ជា​យក​ទៅ​បញ្ចាំ ។

ទាក់ទិន​នឹង​ការ​នាំ​ខ្លួន​នាង​អយនេះ​​ ត្រូវ​បាន​​ មន្ត្រី​​នគរបាលក្រសួង​មហា​​ផ្ទៃ​ឱ្យ​ដឹង​ថា នាង​ក្អយ​ត្រូវ​បាន​ឈ្មោះ​ទី  សុធី​តា ប្តឹង​​​ចោទ​ប្រកាន់​ពី​បទ​​​ឆបោ​ក​​យករថ​យន្ត​​របស់គេ​២​គ្រឿង​បើ​ គិត​ជា​ទឹកប្រាក់​មានតម្លៃ​ជាង​៣​ម៉ឺន​ដុល្លារ​សហ​រដ្ឋ​អាមេរិក ។​​ ដើម​ចម​ ក្នុង​បណ្តឹង​នេះ​គឺ​ឈ្មោះ​ទី​ សុធីតា ​មាន​រថ​យន្ត​​២​គ្រឿង​ ​១គ្រឿង​ ប្រភេទ​ទួរីស១២​កៅអី និង​១​គ្រឿង​ទៀត​ឡិចស៊ីស​ RX 300 ​ត្រូវ​នាង​អយ​ជួល​ យកទៅ​ដឹកសំភារ​សំអាង​ការ​តាមកម្ម​វិធីនានាក្នុង​រាជ​ធានីភ្នំពេញ ។ ពេល​ជួល​ រថយន្ត​​ ដើម​បណ្តឹង​ និងនាង​អយ​បាន​ធ្វើ​កិច្ច​​សន្យា​ជួល​ត្រឹម​ត្រូវ ​​ មិ​ន​ខ្វះ​ចន្លោះ​ពីផ្លូវ​ច្បាប់​នោះ​ឡើយ តែ​ក្រោយ​ពេល​ជួល​រ​ថយន្ត​នោះ​ហើយ ​បាន​តែ​ប៉ុន្មាន​​ថ្ងៃ នាងអយ​ក៏​​យក​រថយន្ត​របស់​ដើម​បណ្តឹង​​ទៅ​បញ្ចាំ​​ យក​ប្រាក់ ។

​ក្រោយពី​ទទួល​​ដំណឹង​ថា នាង​អយ​យក​រថ​យន្ត​ទៅ​ ដាក់បញ្ចាំ​ខុសពី​កិច្ច​សន្យា​​ជួល​យក​ទៅ​ធ្វើអាជីវកម្ម​នោះ​ ដើម​បណ្តឹង​​ បានណាត់​ជួប​នាង ជា​​ច្រើន​លើក​​សុំ​យក​រថ​យន្ត​​មក​វិញ ប៉ុន្តែ​នាង​អយ​ចេះ ​តែ​គេច​វេះ ។ ​បន្ទាប់​មក​ទើប​ដើម​បណ្តឹង​​​​​បង្ខំចិត្ត​​ដាក់ពាក្យ​ បណ្តឹង​​ទៅ​កាន់​សមត្ថ​កិច្ច​​នគរ​បាល​​​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ កំរិត​ ធ្ងន់​ក្រសួង​មហាផ្ទៃ ហើយ​នៅ​ថ្ងៃទី២១ មីនា ដើម​បណ្តឹង​​បាន​សហការ​ជាមួយ​ សមត្ថកិច្ច​​នាំ​ខ្លួន​នាង​អយ​ទៅក្រសួង​មហា​ផ្ទៃ​​ ដើម្បី​​ឱ្យ​នាង​​យក​រថ​ យន្ត​មកប្រគល់​ឱ្យវិញ ។ ប៉ុន្តែ​ជាលទ្ធ​​​ផល​ គឺនាង​អយ​​មាន​តែគ្រឿង​​សំអាង ​​ប៉ុណ្ណោះដាក់​តម្កល់​​ចំពោះសមត្ថកិច្ច​ ។​ ចំពោះបណ្តឹង​​មួយករណី​នេះ​គឺ​​ គូ​ភាគី​​ទាំង​២កំពុង​ធ្វើ​ការ​សម្រុះ​សម្រួលគ្នា ​ព្រោះ​ ពេល​នេះ​នាង​អយ​ បាន​ប្រាប់សមត្ថ​កិច្ច​ថា នាង​មានដី​មួយកន្លែង​នៅ​ខេត្ត​​កំពង់ស្ពឺ​​ តែ​ ដីនោះ​​មាន​តម្លៃ​​ត្រឹម​៣.០០០​ដុល្លារប៉ុណ្ណោះ ​និង​មាន​សំភារ​​សំអាង​ការ​ មួយចំនួន​ទៀត តែ​អាសយ​ដ្ឋាន​គ្មាន​ទេ គឺ​ជា​ផ្ទះជួល ។​ ដូច្នេះ ​​ប្រការ​ នេះ​ហើយ​បាន​ជា​ដើម​បណ្តឹង​​បង្ខំ​ចិត្ត​​ទាម​ទារ​ឱ្យ​សមត្ថកិច្ច​​ចាត់​ការ ​​តាមផ្លូវ​ច្បាប់​​ ព្រោះ​ទឹក​ប្រាក់ប្រមាណ​ជាង​៣​ម៉ឺន​ដុល្លារ​​លើ​តម្លៃ​ រថ​យន្ត​​រក​សង​មិនបានឡើយ ។

ប្រភព​ព័ត៌​មាន​នៅសាលា​ដំបូង​រាជធានី​ភ្នំពេញ​បានឱ្យ​ ដឹង​ថា នាង​ជួន​ ចាន់​រតនា ហៅ​អយ​​ ត្រូវ​​គេប្តឹង​ច្រើនដែល​​សុទ្ធ​តែ​រឿង​ ​ជួល​រថយន្ត គេ​ជិះបែរ​​ជា​យក​​ទៅបញ្ចាំ​​​ដូច​ខាង​លើ ។ មាន​ដើម​បណ្តឹង​​ពី ​ឈ្មោះ​ឈុំ សុគន្ធ​ណា​រិទ្ធ ​និង​ឈ្មោះ​ឈ ប៊ុនឆាយ អស់​រថយន្ត​៥គ្រឿង ​ដែល​ សំណុំរឿង​ស្ថិត​លើ​ព្រះ​រាជ​អាជ្ញា​រង​២​រូប កំពុង​ស៊ើប​អង្កេត​បឋម ។

ប្រភព​ព័ត៌​មាន​ពីសាលា​ដំបូង​ដដែល​​បានឱ្យ​ដឹង​ទៀត​ថា  ​នាង​អយ​​មិន​មែន​​មានត្រឹម​តែរឿង ប៉ុណ្ណឹង​ទេ ​គឺ​នៅ​ជំពាក់ប្រាក់​គេ​ វ័ណ្ឌ​ក​ច្រើន​ទៀត ​ដូច្នេះ​​ទំនង​មិន​អា​ច​គេច​ផុត​ពីការ​ចោទ​ប្រកាន់​ តាមផ្លូវច្បាប់នោះ​ឡើយ ​ពោលគឺ​អាច​​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ក៏​ថា​បាន ។  រហូត​មកដល់​ល្ងាច​ថ្ងៃទី២២ មីនា ​នាង​អយ​ស្ថិត​នៅ​ក្នុងការ​ឃាត់​ខ្លួន​ របស់សមត្ថកិច្ច​​ក្រសួង​មហាផ្ទៃ​​នៅឡើយ ។ ...ព័ត៌​មានលម្អិតនឹង​ផ្សាយជូននៅពេល​ក្រោយ.

ខឹង​បុរស​សង្សារ​​មិន​ចូលស្តី​ដណ្តឹង​កាត់​លិង្គ​​ដល់គល់​គ្រវាត់​ចោល​ គ្រូពេទ្យ​ជួយ​មិន​បាន

ដោយ ៖ អប្សរា

ថ្ងៃ អង្គារ ទី ២២ ខែ មិនា ឆ្នាំ ២០១១

​​​យុវ​ជន​រង​គ្រោះ​​ជានិស្សិត​​​

(រូបថត​​ ប៊ុនរី)

​​​យុវ​ជន​រង​គ្រោះ​​ជានិស្សិត​​​

រាជធានីភ្នំពេញ ៖ ​សមត្ថកិច្ច​មូល​ដ្ឋាន​សង្កាត់​ចោម​ចៅ​​បាន​ឱ្យ​ដឹង​ថា ​ក្រុមគ្រួសារ​និស្សិត​​ម្នាក់ឈ្មោះ​​ ផ.ស.អ ភេទប្រុស អាយុ​២៤​ឆ្នាំ ​ស្នាក់នៅ​​​ក្នុងវត្ត​​នន្ទមុនី ​សង្កាត់ស្ទឹង​មានជ័យ ​ខណ្ឌមាន​ជ័យ ​បាន​​មក​ដាក់​​ពាក្យ​​បណ្តឹង​​នៅ​នគរ​បាល​​​​ប៉ុស្តិ៍​​​រដ្ឋបាល​​ចោមចៅ កាលពីថ្ងៃទី​​​២១ មីនា ​២០១១ ​បន្ទាប់ពីនិស្សិត​​នោះទទួល​រង​អំពើ​​ហិង្សា​​ពីសំណាក់​​​​​ស្រីស្នេហ៍​​យក​ ឡាម​​​កាត់​​ផ្តាច់​លិង្គ​ បណ្តាល​ឱ្យដាច់​​​ដល់គល់ ​កាលពីវេលា​ម៉ោង​​​៣​និង​​៣០នាទី​ទៀប​ភ្លឺ​ថ្ងៃទី​២០ មីនា ហើយ​បាន​​បញ្ជូនទៅ​​មន្ទីរពេទ្យ​កាល់ម៉ែត សង្គ្រោះ​ជីវិត​ទាន់​ពេលវេលា ក៏ប៉ុន្តែ​​គ្រូពេទ្យ​​មិ​ន​​​អាច​​ត​ភ្ជាប់​​លិង្គ​ដូចដើម​​បានឡើយ ។​

សមត្ថកិច្ច​​​បានបង្ហើប​ឱ្យ​​ដឹង​ថា ​​​យុវ​ជន​រង​គ្រោះ​​ជានិស្សិត​​​ដែលមានឈ្មោះ​​ ផ.ស.អ ​បាន​ទៅ​លេង​ផ្ទះ​​សង្សារ​ឈ្មោះ​​​លី ស្រីនាង ​អាយុ​២៦​ឆ្នាំ ​ធ្វើការ​រោងចក្រ​កាត់ដេ​រម្តុំ​​វត្តជម្ពូវ័ន ​ស្នាក់នៅ​​​បន្ទប់ជួល​​លេខ​​២២ ​ជាន់ទី​​​១ ស្ថិត​នៅ​ក្នុង​​ភូមិ​​​​ជម្ពូ​វ័ន ​សង្កាត់ចោមចៅ ​ខណ្ឌ​​ដង្កោ ​កាលពី​ល្ងាច​ថ្ងៃ​ទី​​២០ មីនា ហើយ​​យុវជន​រងគ្រោះ​​បាន​និយាយ​​ប្រាប់នារី​​ជា​សង្សារ​ថា «យើង​​​ទាំង​ពីរ​មិន​​អាច​រៀប​ការ​ជាមួយគ្នា​​​បានឡើយ​​ដោយ​សារ​ខុស​​ខែ​ ឆ្នាំ» ពេលនោះ​​នាង​មិនបាន​ឆ្លើយ​​តបអ្វី​ទេ ។ នាង​បានដាំ​បាយ និង​​ស្ល​សាច់​គោ ចៀន​ពងទា ​ឱ្យរូបគេ​​​ហូប ​ខណៈ​​ពេលហូប​បាយ​រួច​​​ស្រាប់តែ​​មាន​​​អាការ​​ដូចជាងងុុយ​ដេក​​ខ្លាំង​ មែនទែន​​តែម្តង ។

​ក្រោយមក​ក៏​ចូល​​ដេក​ក្នុង​​​បន្ទប់សង្សារ ​លុះដល់​ម៉ោង​​ជាង​​៣ទៀប​ភ្លឺ​​ថ្ងៃទី​​​២១ មីនា ​​យុវជន​រងគ្រោះ​​ភ្ញាក់ពីដំណេក​ ស្រាប់តែ​​មាន​អាការ​​ឈឺត្រង់​​ប្រដាប់ភេទ​ និ​ង​មាន​ឈាមហូរ​​​ប្រឡាក់​​​ខោជោ​ក​ ​ពេលមើល​​ឱ្យច្បាស់​​​ ទើបដឹង​ថា ​​លិង្គ​​របស់ខ្លួន​​ត្រូវសង្សារ​​លួចកាត់ ហើយ​​​មិន​ដឹង​ថា គេច​ខ្លួន​​បាត់តាំង​ពី​ពេលណា​​នោះទេ ។ ភ្លាមៗ​នោះយុវ​​​ជនរងគ្រោះ​​បាន​ឱ្យ​​បង​ប្អូន​​ដឹក​តាម​ម៉ូតូ​បញ្ជូន​​​ទៅ​ មន្ទីរពេទ្យ​កាល់ម៉ែត ​ដើម្បី​សង្គ្រោះ​​ជីវិត ។​ គ្រូពេទ្យ​​​មួយរូប​សុំ​​មិន​បញ្ចេញ​​ឈ្មោះបាន​ឱ្យ​ដឹង​ថា យុវ​​ជនរងគ្រោះ​មិនអាច​ត​ភ្ជាប់​​​លិង្គ​វិញ​​បានឡើយ ហើយ​លិង្គ​នោះ​​​ត្រូវជន​ដៃ​ដល់​​កាត់ដាច់​​ជិតដល់គល់​ឯណោះ ៕

Monday, March 21, 2011

ខេ​ត្ដ​ស្វាយ​រៀង​ចាប់​ផ្ដើម​ត្រួត​ពិ​និត្យ​យាន​យ​ន្ដ​ល្មើស​ច្បាប់​



ថ្ងៃទី 22-03-2011 ម៉ោង 07:32:24

ខេ ​ត្ដ​ស្វាយ​រៀង​៖ ដោយ​គោរព​ទៅ​តាម​អនុ​សាសន៍​របស់​សម្ដេច​អគ្គ​មហា​សេនា​ប​តី​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋ​ម​ន្ដ្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុ​ជា​ស្ដី​ពី​ការ​រឹត​ប​ន្ដឹ ​ង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ ​ដែល​តែង​តែ​កើត​មាន​ឡើង​នូវ​គ្រោះ​ថ្នាក់​ចរាចរ​ជា​ញឹ​ក​ញាប់​ ​និង​ចំពោះ​រថ​យ​ន្ដ​ ​ដែល​ដឹក​លើស​ទម្ងន់​ហើយ​កំពុង​ធ្វើ​ចរាចរ​លើ​ផ្លូវ​នានា​ក្នុង​ព្រះ​រាជា​ ណា​ចក្រ​កម្ពុ​ជា​ ​បាន​តម្រូវ​ឱ្យ​ក្រសួង​សាធារណ​ការ​ ​និង​ដឹក​ជញ្ជូន​និង​ប៉ូលិស​ចរាចរ​ត្រូវ​ ​ចាត់​វិធាន​ការ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​បំ​ផុ​ត​។

ដោយ ​ឡែក​ក្នុង​ខេ​ត្ដ​ស្វាយ​រៀង​ ​គ​ណៈ​កម្ម​ធិ​ការ​ចម្រុះ​ដឹកនាំ​ការ​ត្រួត​ពិ​និត្យ​យាន​យ​ន្ដ​ខេ​ត្ដ​បាន​ ចុះ​អនុ​វ​ត្ដ​ច្បាប់​ ​ចរាចរណ៍​ផ្លូវ​គោក​ដោយ​បាន​ចាត់​វិធាន​ការ​ក្ដៅ​ទៅ​លើ​ម្ចាស់​យាន​យ​ន្ដ​ គ្រប់​ប្រភេទ​ដែល​ធ្វើ​ចរាចរ​តាម​ដង​ផ្លូវ​សា​ធារ​ណៈ​ទាំង​អស់​ក្នុង​ខេ​ត្ដ ​ស្វាយ​រៀ​ង​។

ចំ​ណាត់​ការ​នេះ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២១ ខែ​មី​នា​ ​ឆ្នាំ​២០១១ វេលា​ម៉ោង​៧:៣០នាទី​ព្រឹក​ ​រហូត​ដល់​ម៉ោង​១០:៣០នាទី ​ ​និង​ប​ន្ដ​អនុ​វ​ត្ដរ​ហូត​ជាប់​ជា​ប្រចាំ​។​ ​ជុំ​វិញ​ចំ​ណាត់​ការ​អនុ​វ​ត្ដ​ច្បាប់​ចរាចរណ៍​នេះ​ ​លោក​ ​ប៊ុ​ន​ ​សា​វ៉ា​ន់​ ​ប្រធាន​មន្ទីរ​សាធារណ​ការ​ ​និង​ដឹក​ជញ្ជូន​ខេ​ត្ដ​ស្វាយ​រៀង​បាន​ឱ្យ​ដឹង​ថា​ ​គ​ណៈ​កម្ម​ការ​ចម្រុះ​បាន​ចាប់​ផ្ដើម​អនុ​វ​ត្ដ​វិធាន​ការ​ត្រួត​ពិ​និត្យ​ យាន​យ​ន្ដ​ដឹក​ជញ្ជូន​លើស​ទម្ងន់​ ​កម្រិត​ដែល​បាន​កំណត់​នេះ​ ​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៧ ខែ​មី​នា​ ​ឆ្នាំ​២០១១ មក​ម្ល៉េះ​ ​ ​ដោយ​បាន​ធ្វើ​ការ​ណែនាំ​ដល់​ម្ចាស់​យាន​យ​ន្ដ​ទាំង​អស់​ចូល​រួម​អនុ​វ​ត្ដ​ ច្បាប់​ចរាចរ​ផ្លូវ​គោក​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ព​ស់​។​ ​ប៉ុន្ដែ​ម្ចាស់​យាន​យ​ន្ដ​មួយ​ចំនួន​មិន​ព្រម​ចូល​រួម​ទើប​ចាត់​វិធាន​ការ​ ក្ដៅ​ដោយ​ចាប់​បាន​យាន​យ​ន្ដ​ល្មើស​ច្បាប់​ចំនួន​៨គ្រឿង​ ​ដើម្បី​ធ្វើ​ការ​ផាក​ពិន័យ​ដោយ​រថ​យ​ន្ដ​ខ្លះ​បាន​ដឹក​សំពីង​សំពោង​ ​និង​លើស​ទម្ងន់​ ​ខ្លះ​ទៀត​គ្មាន​ស្លាក​លេខ​ ​អ្នក​បើក​គ្មាន​ប័​ណ្ណ​បើក​ប​រ​។

លោក ​ប្រធាន​មន្ទីរ​សាធារណ​ការ​បាន​ប​ន្ដ​ទៀត​ថា​ ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មី​នា​ ​ឆ្នាំ​២០១១ បាន​ចុះ​ទៅ​ត្រួត​ពិ​និត្យ​យាន​យ​ន្ដ​នៅ​កំពង់​ផែ​ស្ងួត​ក្រុម​ហ៊ុន​សូ​ងួ​ន ​បា​វិត​ ​ក្រុង​បា​វិ​ត​ឃើញ​ថា​ ​មាន​រថ​យ​ន្ដ​កុង​តឺ​ន័​រ​៧គ្រឿង​មាន​ការ​ខុស​ប្រវែង​បច្ចេកទេស​ចាប់​ពី​ ២តឹក​រហូត​ដល់​១ម៉ែត្រ​៣តឹ​ក​។​ ​ចំពោះ​កង់​រថ​យ​ន្ដ​វិញ​ឃើញ​ថា​ ​មាន​ការ​ជួស​ជុល​ ​និង​ដាក់​កង់​មិន​ល្អ​។

ចំណែក ​ក្រុម​ហ៊ុន​អូ​លែ​រ​នៅ​ក្នុង​ផែ​ស្ងួត​សូ​ងួ​ន​ដែរ​នោះ​ ​ពិ​និត្យ​ឃើញ​ថា​ ​រថ​យ​ន្ដ​កុង​តឺ​ន័​រ​មួយ​គ្រឿង​មាន​កង់​ចា​ស់ៗ​ ​ហើយ​កង់​មិន​គ្រប់​ចំនួន​តាម​បច្ចេកទេស​ ​ភ្លើ​ងរ​ថយ​ន្ដ​មិន​គ្រប់​តាម​បច្ចេកទេស​ ​និង​គន្លឹះ​កុង​តឺ​ន័​រដាច់​អស់​មួយ​ចំនួន​ចាប់​ខ្ចៅ​មិន​បាន​ត្រឹម​ត្រូវ​ ​តាម​បច្ចេកទេស​ដែល​នាំ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរ​ជាយ​ថា​ហេ​តុ​។

លោក ​ ​ប៊ុ​ន​ ​សា​វ៉ា​ន់​ ​បញ្ជាក់​ទៀត​ថា​ ​រថ​យ​ន្ដដែល​ចាប់​យក​មក​រក្សា​ទុក​ក្នុង​មន្ទីរ​សាធារណ​ការ​ ​និង​ដឹក​ជញ្ជូន​នេះ​ ​គឺ​ដើម្បី​ឱ្យ​ម្ចាស់​យាន​យ​ន្ដ​ធ្វើ​កិច្ច​សន្យា​រ​យៈ​ពេល​១អាទិត្យ​ ​តម្រូវ​ឱ្យ​ម្ចាស់​រថ​យ​ន្ដ​ត្រូវ​កាត់​ទ្រុង​ឡាន​ដែល​លើស​កំណត់​ ​និង​មិន​ត្រូវ​ត​ទ្រុង​ឡាន​ទៀត​ទេ​ ​ព្រម​ទាំង​មិន​ឱ្យ​ដឹក​លើស​ទម្ងន់​ឡើយ​ ​បើ​មាន​ករណី​នេះ​ ​កើត​ឡើង​ទៀត​នឹង​ចាត់​វិធាន​ការ​តាម​ច្បា​ប់​។

ការ ​ដឹកនាំ​កម្លាំង​គ​ណៈ​កម្ម​ការ​ចុះ​ត្រួត​ពិ​និត្យ​យាន​យ​ន្ដ​ដឹក​ជញ្ជូន​ លើស​ទម្ងន់​កម្រិត​កំណត់​នេះ​ ​ដោយ​គោរព​ទៅ​តាម​អនុ​សាសន៍​ដ៏​ខ្ពស់​ខ្ពស់​របស់​សម្ដេច​តេ​ជោ​ ​ហ៊ុន​ ​សែន​ ​ប្រមុខ​ដឹកនាំ​នៃ​រាជ​រ​ដ្ឋា​ភិ​បា​ល​ ​និង​អនុ​វ​ត្ដ​តាម​អនុ​ក្រឹត្យ​លេខ​១៤១អ .ន​ក្រ .បក ​ ​ចុះ​ថ្ងៃ​ទី​៣១ ខែ​សីហា​ ​ឆ្នាំ​២០០៩ របស់​រាជ​រ​ដ្ឋា​ភិ​បា​ល​ក្នុង​គោល​បំណង​ទប់​ស្កាត់​ការ​បំផ្លិច​ ​បំផ្លាញ​ប្រព័ន្ធ​ផ្លូវ​ថ្នល់​ដោយ​សកម្មភាព​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​ កំ​ណ​ត់​។​ ​យុទ្ធ​សា​ស្ដ្រ​ចុះ​អនុ​វ​ត្ដ​ច្បាប់​ចរាចរ​នេះ​ ​លោក​ប្រធាន​មន្ទីរ​ជឿ​ជាក់​ថា​ ​នឹង​មាន​ប្រសិទ្ធ​ភាព​ ​ពីព្រោះ​ការ​អនុ​វ​ត្ដ​ច្បាប់​នេះ​គឺ​ធ្វើ​ឡើង​នៅ​ទូ​ទាំង​ប្រទេស​តែ​ម្ដ​ង ​៕

នគរបាល​ប៉ោយ​ប៉ែ​តប​ង្ក្រា​ប​បទ​ល្មើស​ចែក​ចាយ​ ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​



ថ្ងៃទី 22-03-2011 ម៉ោង 07:30:04

ខេ ​ត្ដ​បន្ទាយ​មាន​ជ័យ​៖ សមត្ថ​កិច្ច​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប​ង្ក្រា​ប​បទ​ល្មើស​ចែក​ចាយ​ ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន​បាន​ពីរ​ករណី​ ​ថែម​ទៀត​ក្នុង​រ​យៈ​ ​ពេល​ពីរ​ថ្ងៃ​ ​កាល​ពី​ថ្ងៃ​ទី​២០-២១ ខែ​មី​នា​ ​ឆ្នាំ​២០១១ នៅ​ទី​ប្រជុំ​ជន​ក្រុង​ប៉ោយ​ប៉ែ​ត​ ​នៅ​ចំណុច​មាត់​អូរ​ព្រំ​ដែន​កម្ពុ​ជា -ថៃ ​ ​ក្បែរ​កា​ស៊ី​ណូ​ផ្កាយ​៥។ ដោយ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​មនុស្ស​បាន​ចំនួន​៩នាក់​ ​ក្នុង​នោះ​មាន​ស្រី​ម្នាក់​ ​និង​រឹប​អូស​បាន​ថ្នាំ​ញៀន​ប្រភេទ​ទឹក​កក​១៦២កញ្ចប់​ ​ប្រភេទ WY ចំនួន​១៤៣គ្រាប់​ ​និង​ឧបករណ៍​ប្រើ​ប្រាស់​ថ្នាំ​ញៀន​មួយ​ចំ​នួ​ន​។

សមត្ថ ​កិច្ច​បាន​ឱ្យ​ដឹង​ថា​ ​ស្ដ្រី​ម្នាក់​ក្នុង​ចំណោម​៩នាក់​ ​ជា​ម្ចាស់​ផ្ទះ​ ​និង​ជា​អ្នក​ចែក​ចាយ​ថ្នាំ​ញៀន​នៅ​ចំណុច​ខាង​លើ​ដែល​ត្រូវ​ជា​ពន្ធ​របស់​ម​ ន្ដ្រី​នគរបាល​ម្នាក់​ឈ្មោះ​ ​ឡូញ​ ​ឡាំ​ ​ជាម​ន្ដ្រី​នគរបាល​ក្នុង​អង្គ​ភាព​វ​រៈ​៩១១ ការពារ​ព្រំ​ដែន​គោ​ក​។​ ​ប៉ុន្ដែ​ម​ន្ដ្រី​ប៉ូលិស​រូប​នោះ​ត្រូវ​បាន​គេច​ខ្លួន​បាត់​ ​ពេល​សមត្ថ​កិច្ច​ចុះ​ប​ង្ក្រា​ប​។​ ​ចំណែក​មួយ​ករណី​ផ្សេង​ទៀត​ ​ក្នុង​ថ្ងៃ​ទី​២១ ខែ​មី​នា​ ​ឆ្នាំ​២០១១ សមត្ថ​កិច្ច​នគរបាល​បាន​ប​ង្ក្រា​ប​ ​និង​ឃាត់​ខ្លួន​ ​មនុស្ស​បាន​៣នាក់​ ​ក្នុង​នោះ​មាន​ស្ដ្រី​ ម្នាក់​ផង​ដែរ​ ​និង​រឹប​អូស​ថ្នាំ​ញៀន​មួយ​ចំនួន​ផង​ដែ​រ​។

លោក ​ ​អ៊ុំ ​សុផល​ ​អធិការ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ឱ្យ​ដឹង​ថា​ ​បន្ទាប់​ពី​បាន​ស្រាវជ្រាវ​រួច​មក​ ​សមត្ថ​កិច្ច​បាន​កំណត់​មុខ​ ​សញ្ញា​ជន​ល្មើស​ហើយ​ស្នើ​សុំ​ដីកា​រ​ពី​តុលាការ​ខេ​ត្ដ​ធ្វើ​ការ​ឆែកឆេរ​ ផ្ទះ​ ​ផ្ទះ​ដែល​យើង​កំណត់​មុខ​សញ្ញា​នោះ​តែ​ម្ដ​ង​។

លោក ​បាន​ប​ន្ដ​ទៀត​ថា​ ​ក្នុង​ការ​ប​ង្ក្រា​ប​បទ​ល្មើស​ខាង​លើ​គោរព​តាម​បទ​បញ្ជា​លោក​ស្នង​ការ​ ​និង​ជា​គោល​ការណ៍​របស់​រាជ​រ​ដ្ឋា​ភិ​បា​ល​ក្នុង​ការ​លុប​បំបាត់​បទ​ល្មើស​ ទី​ផ្សារ​ងងឹត​គ្រឿង​ញៀន​នោះ​។​ ​លោក​ប​ន្ដ​ទៀត​ថា​ ​ចំពោះ​ភស្ដុ​តាង​ ​និង​មនុស្ស​ពាក់​ព័ន្ធ​ហើយ​បាន​ឃាត់​ខ្លួន​ខាង​លើ​នោះ​ ​និង​ក​សាង​សំណុំ​រឿង​បញ្ជូន​ទៅ​ស្នង​ការដ្ឋាន​គ​របាល​ជា​ប​ន្ដ​។

គួរ ​រំលឹក​ថា​ ​សារ​ព័ត៌មាន​នគរ​វ​ត្ដ​តែង​តែ​សរ​សេរ​ពី​រឿង​បទ​ល្មើស​ពាក់​ព័ន្ធ​គ្រឿង​ ញៀន​នៅ​ប៉ោយ​ប៉ែ​ត​ដែល​ជា​ទី​តាំង​ក៏​ដូច​ជា​ភូមិ​សា​ស្ដ្រ​សម្រាប់​អ្នក​ ​រក​ស៊ី​មុខ​របរ​សង្គម​ងងឹត​គឺ​ក្រុង​ប៉ោយ​ប៉ែ​ត​នោះ​តែ​ម្ដ​ង​។​ ​នៅ​ពេល​នេះ​ ​បើ​ទោះបីជា​សមត្ថ​កិច្ច​កំពុង​ខំ​ទប់​ស្កាត់​ឬ​ ​ប​ង្ក្រា​ប​បទ​ល្មើស​ខាង​លើ​នោះ​យ៉ាង​ណា​ក៏​ដោយ​ ​នៅ​ពេល​នេះ​ ​គឺ​ពុំ​ទាន់​បាន​ធ្វើ​ការ​ប​ង្ក្រា​ប​មេខ្លោង​ថ្នាំ​ញៀន​នៅ​ទី​នោះ​បាន​នៅ​ ឡើយ​ទេ​។

បើ ​តាម​គោល​ការណ៍​របស់​ក្រសួង​មហាផ្ទៃ​ក៏​ដូច​ជា​អាជ្ញា​ធ​រប​ង្ក្រា​ប​បទ​ ល្មើស​គ្រឿង​ញៀន​បាន​យក​ភូមិ​សា​ស្ដ្រ​ ក្រុង​ប៉ោយ​ប៉ែ​ត​ក៏​ដូច​ជា​ខេ​ត្ដ​បន្ទាយ​មាន​ជ័យ​ជា​គំរូ​ក្នុង​ការ​លុប​ បំបាត់​ ​និង​ទប់​ស្កាត់​បទ​ល្មើស​ចរាចរ​គ្រឿង​ញៀ​ន​៕

ជាង​ផ្សារ​ដែក​ម្នាក់​ឆក់​ខ្សែ​ភ្លើ​ង​ខ្លោច​ពេញ​ខ្លួន​



ថ្ងៃទី 22-03-2011 ម៉ោង 06:56:53

ភ្នំពេញ ​៖ យុ​វ​ជន​ម្នាក់​ត្រូវ​ខ្សែ​ចរ​ន្ដ​អ​គ្គី​ស​នី​ឆក់​ខ្លោច​ខ្លួន​ប្រាណ​ ​និង​សន្លប់​ស្ដូក​ ​ខ​ណៈ​ដែល​ម្ចាស់​ផ្ទះ​ជួល​មក​ឱ្យ​ជួស​ជុល​ ​ផ្ទះ​ប្រដាប់​ហាល​ខោ​អាវ​នៅ​ជាន់​ទី​២។

ឧបទ្ទវ ​ហេតុ​ខាង​លើ​នេះ​ ​កើត​ឡើង​នៅ​វេលា​ម៉ោង​១៤ និង​២៧នាទី​ ​ថ្ងៃ​ទី​២១ ខែ​មី​នា​ ​ឆ្នាំ​២០១១ នៅ​ហាង​កា​ហ្វេ​ ​យីហោ​ ​“បាយ័ន​កា​ហ្វេ​តែ​យើង​” ផ្ទះ​លេខ​៦៣C ផ្លូវ​លេខ​១០១៩ ភ្នំពេញ -ហាណូយ​ ​សង្កាត់​ភ្នំពេញ​ថ្មី​ ​ខណ្ឌ​សែន​សុខ​ ​រាជ​ធានី​ភ្នំ​ពេ​ញ​។

តាម ​ប្រភព​ពី​ម​ន្ដ្រី​នគរបាល​ខណ្ឌ​សែន​ ​សុខ​បាន​ឱ្យ​ដឹង​ថា​ ​ជន​រង​គ្រោះ​ត្រូវ​រថ​យ​ន្ដ​សា​មុ​យ​ដឹក​ទៅ​ស​ង្គ្រោះ​នៅ​មន្ទីរ​ពេ​ទ្យ​។​ ​គេ​មិន​បាន​ស្គាល់​ពី​អ​ត្ដ​សញ្ញាណ​បុរស​នេះ​ទេ​។​ ​សាក្សី​ឃើញ​ឧបទ្ទវ​ហេតុ​នេះ​បាន​ឱ្យ​ដឹង​ថា​ ​នៅ​មុន​ពេល​កើត​ហេតុ​ជន​រង​គ្រោះ​ខាង​លើ​បាន​យក​ដែក​មួយ​បន្ទះ​ ​ដើម្បី​យក​ទៅ​ជួស​ជុល​ប្រដាប់​ហាល​ខោ​អាវ​ដែល​ម្ចាស់​ផ្ទះ​ជួល​ឱ្យ​ធ្វើ​នៅ ​លើ​ ​ជាន់​ទី​២។ មួយ​សន្ទុះ​ក្រោយ​មក​គេ​បាន​ឮ​សំឡេង​ទុ​ស្សេ​ខ្សែ​ភ្លើ​ង​បណ្ដាល​ឱ្យ​ដាច់​ ភ្លើ​ង​ទាំង​អស់​ ​ហើយ​ពេល​ក្រឡេក​មើល​ទៅ​កន្លែង​ដែល​ជន​រង​គ្រោះ​ធ្វើ​ការ​ទើប​ដឹង​ថា​ ​ជន​រង​គ្រោះ​ត្រូវ​ខ្សែ​ភ្លើ​ង​ឆក់​ខ្លោច​ពេញ​ខ្លួន​សន្លប់​បាត់​ស្មារតី​ ក៏​នាំ​គ្នា​ ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ភ្លា​មៗ​តែ​ម្ដ​ង​។

សមត្ថ ​កិច្ច​នគរបាល​បាន​សន្និដ្ឋាន​ថា​ ​ពិត​ជា​ទុ​ស្សេ​ខ្សែ​ភ្លើ​ង​ប្រាកដ​មែ​ន​។​ ​បច្ចុប្បន្ន​ជន​រង​គ្រោះ​នៅ​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​មួយ​នៅ​ ភ្នំ​ពេ​ញ​៕

ជន​ជាតិ​បែ​ល​ហ្ស៊ិ​ក​មា្ន​ក់​ស្លាប់​ក្នុង​ផ្ទះ​សំណាក់​អាំ​បា​សាត​



ថ្ងៃទី 22-03-2011 ម៉ោង 06:33:43



ខេ ​ត្ដ​ព្រះ​សីហ​នុ​៖ បុរស​ជន​ជាតិ​បែ​ល​ហ្ស៊ិ​ក​វ​យ័​ចំណាស់​ម្នាក់​បាន​ដេក​ស្លាប់​ក្នុង​បន្ទប់ ​ផ្ទះ​សំណាក់​អាំ​បា​សាត​ ​ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ក្រុម​ទី​២៦ភូមិ​៣ សង្កាត់​៣ ក្រុង -ខេ ​ត្ដ​ព្រះ​សីហ​នុ​ ​កាល​ពី​វេលា​ម៉ោង​៣ និង​៣០នាទី​រសៀល​ថ្ងៃ​ទី​១៩ ខែ​មី​នា​ ​ឆ្នាំ​២០១១ ហើយ​ត្រូវ​នគរបាល​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា​ ​ករណី​ស្លាប់​នេះ​បណ្ដាល​មក​ពី​ជំងឺ​រ៉ាំរ៉ៃ​ប្រចាំ​កា​យ​។

ស្ដ្រី ​ឈ្មោះ​ ​រ៉​ន​ ​ស្រី​រ័​ត្ន​ ​ម្ចាស់​ផ្ទះ​សំណាក់​ ​អាំ​បា​សាត​ ​បាន​រាយ​ការណ៍​ប្រាប់​ប៉ូលិស​ថា​ ​ជន​រង​គ្រោះ​បាន​ចូល​មក​ស្នា​ក់​នៅ​បាន​ប្រហែល​ជា​ជិត​១ខែ​ហើ​យ​។​ ​កន្លង​មក​ជន​រង​គ្រោះ​តែង​ក្រោក​ពី​ដំណេក​នៅ​ម៉ោង​ប្រហែល​១១ ព្រឹក​រក​ចំណី​អាហារ​ ​និង​ចេញ​ដំណើរ​ក​ម្សា​ន្ដ​នៅ​តាម​មាត់​ស​មុ​ទ្រ​។​ ​ស្រាប់តែ​នៅ​ថ្ងៃ​ទី​១៩ ខែ​មី​នា​ ​ឆ្នាំ​២០១១នេះ​ ​ជន​រង​គ្រោះ​បាន​ដេក​មិន​ព្រម​បើក​ទ្វារ​រហូត​ដល់​វេលា​ម៉ោង​ប្រហែល​ជា​ ៣រសៀល​ក៏​មាន​ការ​ស​ង្ស​យ័​ទើប​នាំ​គ្នា​ ​គាស់​ទ្វារ​បន្ទប់​មើល​ ​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ដេក​ស្លាប់​ទៅ​ហើ​យ​។

នគរបាល​ពិ​និត្យ​ សាកសព​ខេ​ត្ដ​ព្រះ​សីហ​នុ​បាន​ឱ្យ​ដឹង​ថា​ ​ជន​រង​គ្រោះ​មាន​ឈ្មោះ LAHAYE​ ​HENRI​ ​CONSTANT ភេទ​ប្រុស​ ​អាយុ​៦៨ឆ្នាំ​ ​ជន​ជាតិ​បែ​ល​ហ្ស៊ិ​ក​ ​កាន់​លិខិតឆ្លងដែន​លេខ EH​-៦៤២២៦៩។

បច្ចុប្បន្ន ​សាកសព​ជន​រង​គ្រោះ​ត្រូវ​ ​បាន​នគរបាល​ប្រគល់​ឱ្យ​ស្ថាន​ទូត​ប៊ែ​ល​ហ្សិ​ក​រៀបចំ​វេច​ខ្ចប់​ដឹក​បញ្ជូន ​ទៅ​ស្រុក​កំណើត​វិញ​នៅ​ថ្ងៃ​បន្ទាប់​នេះ​៕

អ​គ្គី​ភ័យ​ឆាប​ឆេះ​អស់​ផ្ទះ​មួយ​ខ្នង​ទាំង​ព្រឹក​ពេល​ម្ចាស់​មិន​នៅ​




ថ្ងៃទី 22-03-2011 ម៉ោង 06:55:08

ខេ ​ត្ដ​សៀមរាប​៖ ផ្ទះ​ឈើ​ប្រក់​ក្បឿង​មួយ​ខ្នង​ធំ​ត្រូវ​បាន​អ​គ្គី​ភ័យ​ឆាប​ឆេះ​គ្មាន​សល់​ខ ​ណៈ​ដែល​ម្ចាស់​ចាក់​សោ​ចោល​ ​ហើយ​ចេញ​ទៅ​រក​ស៊ី​។ អ​គ្គី​ភ័យ​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​០៨ព្រឹក​ ​ថ្ងៃ​ទី​២១ ខែ​មី​នា​ ​ឆ្នាំ​២០១១ នៅ​ក្នុង​ភូមិ​ដំ​ដែក​ ​ឃុំ​ដំ​ដែក​ ​ស្រុក​សូទ្រនិគម​ ​ខេ​ត្ដ​សៀម​រា​ប​។

អ្នក ​ឃើញ​ហេ​តុការណ៍​បាន​ឱ្យ​ដឹង​ថា​ ​ភ្លើ​ង​បាន​ឆាប​ឆេះ​ផ្ទះ​មួយ​ខ្នង​នេះ​នៅ​ម៉ោង​ប្រមាណ​ជា​០៨ព្រឹក​ ​ក្នុង​ពេល​ដែល​ប្រជា​ពលរដ្ឋ​ក៏​ដូច​ជាម​ន្ដ្រី​រាជ​ការ​ចេញ​ពី​លំនៅ​ដ្ឋា​ន ​ទៅ​ប្រកប​ការងារ​រក​ស៊ី​រៀ​ងៗ​ខ្លួ​ន​។​ ​នៅ​ពេល​ដែល​មាន​ភ្លើ​ង​ឆេះ​នេះ​គេ​បាន​ឮ​សម្រែក​ឱ្យ​ជួយ​ពី​កូន​ម្ចាស់​ ម្នាក់​ដែល​មាន​ជំងឺ​ហើយ​ដេក​នៅ​ខាង​ក្រោម​ផ្ទះ​ផង​ដែ​រ​។

ភ្លើ ​ង​បាន​រលត់​ទៅ​វិញ​តែ​មិន​បណ្ដាល​ឱ្យ​ឆ្លង​ទៅ​ឆេះ​ផ្ទះ​អ្នក​ផ្សេង​ទៀត​ទេ​ ។​ ​ម្ចាស់​ផ្ទះ​ដែល​ទទួល​រង​នូវ​គ្រោះ​អ​គ្គី​ភ័យ​ឆាប​ឆេះ​នេះ​មាន​ឈ្មោះ​ ​ញឹ​ម​ ​យិ​ន​ ​អាយុ​៦៥ឆ្នាំ​ ​និង​ប្រពន្ធ​ឈ្មោះ​ ​វ៉ា​ត​ ​អាយុ​ ​៦៦ឆ្នាំ​។

តាម ​ការ​ឱ្យ​ដឹង​ពី​កូន​ម្ចាស់​ផ្ទះ​ប្រាប់​ថា​ ​ក្រៅ​ពី​បំផ្លាញ​ផ្ទះ​ ​ប្រាក់​ដុល្លារ​ជាង​បី​ពាន់​ ​និង​លុយ​ខ្មែរ​ជាង​៥លាន​រៀល​ ​និង​ស​ម្ភា​រៈ​ផ្សេ​ងៗ​មួយ​ចំនួន​ទៀត​ក៏​បាន​ឆេះ​ម៉ត់​ដែ​រ​។

កូន ​ប្រុស​ម្ចាស់​ផ្ទះ​ឈ្មោះ​ ​ញឹ​ម​ ​ណា​រ៉េ​ន​ ​អាយុ​៣៨ឆ្នាំ​ ​បាន​ឱ្យ​ដឹង​ថា​ ​មូល​ហេតុ​ភ្លើ​ង​ឆាប​ឆេះ​ ​បែប​នេះ​កើត​ឡើង​ ​ដោយសារ​តែ​ឆ្លង​ចរ​ន្ដ​អ​គ្គី​ស​នី​នៅ​ប្រអប់​ភ្លើ​ង​ដែល​ដាក់​នៅ​សសរ​ កណ្ដាល​ផ្ទះ​ ​ព្រោះ​មុន​នេះ​ប៉ុន្មាន​ថ្ងៃ​ប្អូន​របស់​គាត់​បាន​ឃើញ​មាន​បែក​ផ្កាភ្លើង​ ចេញ​ពី​ប្រអប់​នោះ​។​ ​គាត់​ប​ន្ដ​ថា​ ​ពេល​ឃើញ​ដូច្នោះ​អ្នក​ផ្ទះ​គាត់​គិត​ថា​ ​នឹង​ដូរ​វា​ចេញ​តែ​មិន​ទាន់​បាន​ប្ដូរ​ផង​ក៏​កើត​មាន​គ្រោះ​អកុសល​នេះ​កើត​ ឡើ​ង​។

នៅ ​ក្នុង​គ្រោះ​អ​គ្គី​ភ័យ​នេះ​ពុំ​បណ្ដាល​ឱ្យ​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត​ មនុស្ស​នោះ​ទេ​។​ ​ប្រជា​ពលរដ្ឋ​ដែល​ចូល​រួម​ជួយ​ពន្លត់​ផ្ទះ​មួយ​ខ្នង​នេះ​ឱ្យ​ផុត​ពី​ចំណី​ ភ្លើ​ង​បាន​សម្ដែង​នូវ​ការ​សោក​ស្ដាយ​ថា​ ​ពួក​គាត់​បាន​ខិតខំ​ជួយ​ពន្លត់​ភ្លើ​ង​ដោយ​អ្នក​ខ្លះ​ ​បាន​ប្រើ​ម៉ូ​ទ័​រ​បូម​ទឹក​ពី​អណ្ដូង​ដែល​នៅ​ក្បែរ​នោះ​ ​អ្នក​ខ្លះ​ខំ​ដង​ទឹក​មួយ​ប៉ោត​មួយ​ធុង​ជួយ​ពន្លត់​ ​តែ​ពុំ​ទទួល​បាន​ផល​នោះ​ទេ​ ​ព្រោះ​ពេល​ដែល​ដឹង​ហេតុ​ការ​នេះ​ ​ភ្លើ​ង​បាន​ឆាប​ឆេះ​សន្ធោ​សន្ធៅ​ទៅ​ហើយ​ម្យ៉ាង​ទៀត​ផ្ទះ​នោះ​ជា​ផ្ទះ​ឈើ​ផ​ ង​៕

ប្តី​រកស៊ី​ឈើ​គ្រញូងបាត់​ដំណឹង នាងតាមពី​កំពង់ចាម​ដល់​ស្ទឹងត្រែង ប្តី​មាន​ស្រី​ថ្មី​ នាង​ប៉ង​លោត​ទឹក

ដោយ ៖ អប្សរា

ថ្ងៃ អង្គារ ទី ២២ ខែ មិនា ឆ្នាំ ២០១១

ស្ត្រីដែលតូចចិត្តនឹងប្តី

មនុស្សម្នានាំគ្នាអើតមើលលើផ្ទៃទឹក

(រូបថត សេកុង)

ស្ត្រីដែលតូចចិត្តនឹងប្តី

ខេត្ត​ស្ទឹង​ត្រែង ៖ ស្ត្រីវ័យ​ក្មេង​​ម្នាក់​បាន​ប៉ុន​ប៉ង​មក​លោត​ទឹក​សម្លាប់​ខ្លួន​នៅ​​ម្តុំ​ ស្ថានីយ​បូម​ទឹក​ខេត្ត ស្ថិត​ក្នុង​ភូមិ​ព្រែក សង្កាត់​ស្ទឹង​​ត្រែង ​ក្រុង​ស្ទឹង​ត្រែង កាល​ពី​វេលា​ម៉ោង​៨​និង​៥០​នាទី​យប់ ថ្ងៃ​ទី​២០ មីនា តែ​ការ​ប៉ុន​ប៉ង​​នេះ មិន​បាន​សម្រេច​ដូច​បំណង​ទេ ​ដោយ​សារ​សមត្ថ​កិច្ច​​​កង​រាជ​អាវុធ​ហត្ថ​ខេត្ត ​​ឃើញ​និង​ជួយ​សង្គ្រោះ​ទាន់​ពេល ។ មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បាន​ឱ្យ​ដឹង​ថា ស្ត្រី​រូប​នោះ​ឈ្មោះ​ស្រី​ទូច អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​គ្រញូង ឃុំ​គ្រញូង ស្រុក​ពញា​ក្រែក ខេត្ត​កំពង់​ចាម ។ ​មូល​ហេតុ​ដែល​នាង​មាន​បំណង​មក​លោត​ទឹក​សម្លាប់​ខ្លួន​នេះ គឺ​ដោយ​សារតែ​នាង​ប្រឹង​ធ្វើ​ដំណើរ​​មក​ពី​ស្រុក​កំណើត​​ឯ​ខេត្ត​កំពង់​ចាម តាម​រក​ប្តី​នៅ​ខេត្ត​ស្ទឹង​ត្រែង ​ស្រាប់​តែ​​ឃើញ​ប្តី​លួច​មាន​ស្រី​ថ្មី​បំភ្លេច​នាង​ជា​ប្រពន្ធ​នៅ​ឯ​ស្រុក ។ តាម​ប្រភព​ព័ត៌​មាន​​ថា ប្តី​របស់​នាង​​មក​រក​ស៊ី​ទិញ​ឈើ​គ្រញូង​ជា​ច្រើន​ខែ​មក​ហើយ ដែល​ខែ​ដំបូង​ប្តី​​នាង​តែង​តែ​ទាក់​ទង​ទៅ​ផ្ទះ​ជា​ញឹក​ញាប់​ ក្រោយ​មក​ក៏​មិន​សូវ​​ទាក់ទង​ទៅ​​រក​នាង​ទេ ទើប​នាង​​សម្រេច​​​ចិត្ត​តាម​មក​ដល់​ខេត្ត​ស្ទឹង​ត្រែង ដើម្បី​ស្វែង​រក​ប្តី​ លុះ​មក​ដល់​ខេត្ត​ស្ទឹង​ត្រែង​ បាន​៣​ថ្ងៃ ក៏​ឮ​ដំណឹង​ថា ប្តី​នាង​មាន​ស្រី​ថ្មី រហូត​ដល់​នាង​ជួប​ផ្ទាល់​​ភ្នែក​ទៀត​ ទើប​ធ្វើ​ឱ្យ​នាង​ឈឺ​ចាប់។

នាង​បាន​រៀប​រាប់​ថា នាង​រៀប​ការ​៣​ឆ្នាំ​មក​ហើយ ​តែ​មិន​ទាន់​មាន​កូន​នៅឡើយ​ទេ ហើយ​ជីវិត​ប្តី​-ប្រពន្ធ​នាង​​ក៏​​​ពុំ​ដែល​មាន​រកាំ​រកូស​នឹង​គ្នា​ដែរ ។ ក្រោយ​មក​ដោយ​​ប្តី​​នាង​ត្អួញ​ត្អែរ​ថា រក​ស៊ី​នៅ​ស្រុក​កំណើត​មិន​សូវ​កាក់​កប​​ ទើប​សម្រេច​ចិត្ត​ឱ្យ​មក​រក​ស៊ី​នៅ​ស្រុក​​ឆ្ងាយ​ដោយ​ដើរ​​​ទិញ​ឈើ​គ្រញូង​ ដូច​គេ​ឯង ក្រែង​ធូរ​ធា​រ​ជាង​មុន តែ​មិន​នឹក​ស្មាន​ថា ប្តី​​​បែក​ឆ្វេង​មាន​ស្រី​ថ្មី​ធ្វើ​ឱ្យ​នាង​ឈឺ​​ចិត្ត​រហួត​​លែង​ចង់​រស់​ ត​ទៅ​ទៀត ក៏​​​មក​លោត​​ទឹក​ប៉ង​សម្លាប់​​ខ្លួន​យ៉ាង​ដូច្នេះ ។ ​មន្ត្រី​ដដែល​បាន​បន្ត​ថា ស្រី​​ទូច មាន​សំណាង​​ណាស់ ព្រោះ ថា​នៅ​ចំណុច​ស្ថានីយ​បូម​ទឹក​នេះ​​​ទឹក​រាក់​ដែល​មិន​អាច​ឱ្យ​នាង​លង់​​បាន​ ទេ តែ​បើ​សិន​ជា​រដូវ​វស្សា​វិញ ប្រហែល​ជា​ពិបាក​ក្នុង​ការ​ជួយ​សង្គ្រោះ​​ ព្រោះ ទឹក​ជ្រៅ ហើយ​ហូរ​ថែម​ទៀត​ផង ។ ​បន្ទាប់​ពី​​​​ជួយ​សង្គ្រោះ​រួច សមត្ថ​កិច្ច​​បាន​ធ្វើ​ការ​​ណែ​នាំ​ និង​ប្រគល់​នាង​ឱ្យ​សាច់​ញាតិ​​យក​ទៅ​អប់រំ​បន្ត ដើម្បី​កុំ​ឱ្យ​នាង​គិត​ខ្លី​​បែប​នេះ ។

មនុស្ស​ម្នាក់​បាន​លោត​​ទឹកសម្លាប់​ខ្លួន​ពីលើ​ស្ពាន​ ព្រះ​មុនីវង្សចាស់​កាលវេលា​ម៉ោង​១ និង​៣០​នាទី​រសៀលថ្ងៃទី២១ មីនា ឆ្នាំ​២០១១ ហើយ​បានលិច​បាត់​​ដោយពុំ​មាន​អ្នកណា​ដឹងថា ជាមនុស្ស​ប្រុស​ ឬស្រី​ឡើយ ។ ទាក់​ទិន​នឹង​ហេតុការណ៍​​នេះ តាម​លោក​ស៊ុន សាវន ប្រធានផ្នែក​គោល​ដៅ​ការពារ​ស្ពានព្រះ​មុនី​វង្សឱ្យ​ដឹង​ថា ​លោកបានសួរក្រុម​អ្នក​នេសាទត្រី​ក្នុង​ដង​ទន្លេ​ជាច្រើន​នាក់​ ប៉ុន្តែពុំ​មាន​នរណា​ដឹង​ថា មនុស្ស​ដែល​លោត​ទឹក​សម្លាប់​ខ្លួនពីលើ​ស្ពាន​ព្រះ​មុនី​វង្ស​ចាស់នោះ​ជា​ មនុស្ស​ប្រុស ឬ​ស្រី​ទេ ។ ទោះ​ជា​យ៉ាង​ណា​ក្តីមានប្រភព​​​ព័ត៌​មាន​២ផ្សេង​គ្នា​ដោយខ្លះអះ​អាង​ថា ​ជា​មនុស្ស​​ប្រុស ​ខ្លះអះ​អាង​ថា ជា​មនុស្ស​ស្រី។ សមត្ថកិច្ច​មូល​ដ្ឋាន​ និង​សមត្ថកិច្ច​ឈរ​ជើង​​នៅគោលដៅ​ការ​ពារស្ពាន​ព្រះ​មុនីវង្ស​​កំពុង​រង់​ចាំ ​មើល​សពអណ្តែត​ទើប​ដឹង​ថា ជា​មនុស្ស​ប្រុស ឬក៏​ស្រី ៕

ជនសង្ស័យ​​ជាតិ​ឥណ្ឌូណេស៊ី​​៣នាក់ ​​ចាក់​កង់​រថយន្ត​​​ប្លន់ប្រាក់​​អ្នក​ចេញ​​ពីធនា​គារ​​ត្រូវចាប់ខ្លួន

ដោយ ៖ អប្សរា

ថ្ងៃ ច័ន្ទ ទី ២១ ខែ មិនា ឆ្នាំ ២០១១

ឃាត់​ខ្លួន​ជន​ជាតិ​ឥណ្ឌូ​ណេស៊ី​៣​នាក់​នៅ​ផ្ទះ​សំណាក់​ហ្គ្រីន ក្នុង​បន្ទប់​លេខ​២០២ ជន​ជាតិ​ឥណ្ឌូ​ណេស៊ី​​ទាំង​៣​នាក់​​នេះ សង្ស័យ​ជា​ក្រុម​ចាក់​កង់​​រថយន្ត​ប្លន់​ប្រាក់ ជន​ជាតិ​ឥណ្ឌូ​ណេស៊ី​​ទាំង​៣​នាក់​​នេះ សង្ស័យ​ជា​ក្រុម​ចាក់​កង់​​រថយន្ត​ប្លន់​ប្រាក់ ជន​ជាតិ​ឥណ្ឌូ​ណេស៊ី​​ទាំង​៣​នាក់​​នេះ សង្ស័យ​ជា​ក្រុម​ចាក់​កង់​​រថយន្ត​ប្លន់​ប្រាក់

(រូបថត​ ប៊ុនណាក់)

ឃាត់​ខ្លួន​ជន​ជាតិ​ឥណ្ឌូ​ណេស៊ី​៣​នាក់​នៅ​ផ្ទះ​សំណាក់​ហ្គ្រីន ក្នុង​បន្ទប់​លេខ​២០

រាជ​ធានី​ភ្នំពេញ ៖ នារសៀល​ថ្ងៃ​ទី​២១ មីនា ​នគរ​បាល​ស្នង​ការ​​ដ្ឋាន​រាជ​ធានី​ភ្នំពេញ ​បាន​ស្រាវ​ជ្រាវ​ និង​ឃាត់​ខ្លួន​ជន​ជាតិ​ឥណ្ឌូ​ណេស៊ី​៣​នាក់​នៅ​ផ្ទះ​សំណាក់​ហ្គ្រីន ក្នុង​បន្ទប់​លេខ​២០២ តាម​បណ្តោយ​ផ្លូវ​លេខ​១២៥ សង្កាត់​វាល​វង់ ខណ្ឌ​៧​មករា ដោយ​សារ​សង្ស័យ​ជា​ក្រុម​ចាក់​កង់​​រថយន្ត​ប្លន់​ប្រាក់​ដែល​ប្រជា​ពល​រដ្ឋ​ បើក​ប្រាក់​ចេញ​ពី​ធនា​គារ​កាល​ពី​ឆ្នាំ​២០០៧ កន្លង​ទៅ។ កិច្ច​ប្រតិ​បត្តិ​ការ​ឃាត់​ខ្លួន​ជន​ជាតិ​ឥណ្ឌូ​ណេស៊ី​៣​នាក់​នេះ​ ដឹក​នាំ​​ដោយ​លោក​វរសេនីយ៍ឯក ប៉ុល ភិធេយ្យ ស្នង​ការ​រង​ទទួល​បន្ទុក​ការ​ងារ​ព្រហ្ម​ទណ្ឌ និង​លោក​វរសេនីយ៍ទោ សុង លី​ ប្រធាន​ការិយា​ល័យ​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​ និង​មាន​ការ​សហ​ការ​ជា​មួយ​កម្លាំង​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ នគរ​បាល​និង​អាជ្ញា​ធរ​មូល​ដ្ឋាន ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​សំណាក់​មន្ត្រី​ក្រឡា​បញ្ជី​របស់​អយ្យ​ការ​ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ។

ជន​ជាតិ​ឥណ្ឌូ​ណេស៊ី​​ទាំង​៣​នាក់​​នេះ​មាន ១-​ឈ្មោះ DAINAVIL SAPUTRA, ២-​ឈ្មោះ RAHMAHALI និង​៣-​ឈ្មោះ IBRAHIM។ ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ខាង​លើ​ សមត្ថ​កិច្ច​មិន​ទាន់​បាន​ទម្លាយ​សាច់​រឿង​ឱ្យ​ច្បាស់​លាស់​នៅ​ឡើយ​ទេ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា មាន​ប្រភព​អះ​អាង​ថា ជន​ជាតិ​ឥណ្ឌូ​ណេស៊ី​៣​នាក់​​នេះ​ត្រូវ​សមត្ថ​កិច្ច​តាម​ប្រមាញ់​អស់​រយៈ​ ពេល​ជាង​​មួយ​សប្តាហ៍​​មក​ហើយ ដោយ​សង្ស័យ​ពួក​គេ​ពាក់​ព័ន្ធ​នឹង​អំពើ​ប្លន់​ប្រាក់​កន្លង​មក។

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា នៅ​ថ្ងៃ​ទី​២១ មីនា ​នោះ​ មាន​ពាណិជ្ជ​ករ​ម្នាក់​បើក​ប្រាក់​ចេញ​ពី​ធនា​គារ​​មួយ​នៅ​ម្តុំ​អូឡាពិក ដាក់​រថយន្ត​ដឹក​ទៅ​កាន់​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ ​លុះ​ទៅ​ដល់​ពោធិ​ចិន​តុង ស្រាប់តែ​បែក​កង់​រថយន្ត​។ ពេល​នោះ​​សមត្ថ​កិច្ច​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ក៏​បាន​​តាម​ ប្រមាញ់​​ជន​សង្ស័យ​​​ជាប់​រហូត​ដែរ​ ប៉ុន្តែ​​ពួក​គេ​បាន​គេច​ខ្លួន​​បាត់​យ៉ាង​រហ័ស​បំផុត សូម្បី​​​ធ្វើ​សកម្ម​ភាព​ប្លន់​យក​ប្រាក់​ពី​ពាណិជ្ជ​ករ​នោះ​ក៏​មិន​បាន​ដែរ ​ព្រោះ​ពួក​គេ​ហាក់​បី​ដូច​ជា ដឹង​ខ្លួន ។ ដោយ​សារ​ការ​តាម​ប្រមាញ់​របស់​សមត្ថ​កិច្ច​​​ក៏​បាន​ឃើញ​ជន​ឥណ្ឌូ​ណេ​ស៊ី ​ទាំង​៣​នាក់ ​ដែល​ស្នាក់​នៅ​សណ្ឋា​ការ​ហ្គ្រីន​នោះ។ លុះ​ បន្ទាប់​​ពី​ដឹង​ថា ពួក​គេ​​ទៅ​ស្នាក់​នៅ​​ផ្ទះ​សំណាក់​ហ្គ្រីន​ហើយ ទើប​សមត្ថ​កិច្ច​នគរ​បាល​រាជ​ធានី​ភ្នំពេញ បង្កើត​​គណៈ​កម្ម​ការ​មួយ​រួម​មាន​អាជ្ញា​ធរ​ និង​តំណាង​អយ្យ​ការ​ចូល​ឆែក​ឆេរ​​ឃាត់​ខ្លួន​ពួក​គេ​ទាំង​៣​នាក់​នាំ​ទៅ​ កាន់​ស្នង​ការ​ដ្ឋាន​នគរ​បាល​​រាជធានីភ្នំពេញ ដើម្បី​ធ្វើការ​សាក​សួរ ។

គួរ​រំលឹកថា ​កាល​ពី​អំឡុង​​ខែ​​តុលា ឆ្នាំ​២០០៧ មាន​កើត​ករណី​ចាក់​កង់​រថយន្ត​ប្លន់​​យក​ប្រាក់​ដែល​អាជីវ​ករ​បើក​ចេញ​ពី​ ធនា​គារ​ ហើយ​អំពើ​ប្លន់​ពេល​នោះ​ជន​​ល្មើស​​​គឺ​ជា​ជន​ជាតិ​ឥណ្ឌូ​ណេស៊ី១​ក្រុម​មាន​ ​គ្នា​ជិត​១០​នាក់ និង​មាន​ខ្មែរ​​អ៊ិស្លាម​​​​ម្នាក់ ។ ​ពួក​គេត្រូវ​អស់​លក្ខណ៍​នៅ​ពេល​ចាក់​​កង់​រថយន្ត​ប្លន់​ប្រពន្ធ​​មន្ត្រី​ នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​​មួយ​រូប​ត្រង់​ចំណុច​ពេទ្យ​ចិន យក​បាន​ប្រាក់​៥.៥១៣ដុល្លារ​​ ​បើក​ចេញ​ពី​ធនា​គារ​ដែល​ពេល​នោះ​ស្ត្រី​រងគ្រោះ​បាន​ទូរស័ព្ទ​ហៅ​ប្តី​មក​ ទាន់ ។ ករណី​នោះ​ នគរ​បាល​បង្ក្រាប​ចាប់​ខ្លួន​ជន​​ជាតិ​​ឥណ្ឌូ​ណេ​ស៊ី ៥​នាក់ និង​ខ្មែរ​អ៊ិស្លាម​​ម្នាក់​ រឹប​អូស​បាន​ដែក​គោល​ច្នៃ​សម្រាប់​​ចាក់​កង់​​រថយន្ត​មួយ​​ចំនួន ហើយ​ពួក​គេត្រូវ​បាន​​តុលា​ការ​​កម្ពុជា​ផ្តន្ទា​ទោស​​រួច​អស់​ហើយ ។​ យោង​តាម​​​ចម្លើយ​ជន​ដែល​ត្រូវចោទ​​បាន​សារ​ភាព​ថា នៅ​សេស​សល់​បក្ស​ពួក​មួយ​ចំនួន​ទៀត ហើយ​ក៏​សុទ្ធ​តែ​ជា​មេខ្លោង​ផង​ដែរ។

ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​​ជា​ជន​ជាតិ​ឥណ្ឌូ​ណេស៊ី​ទាំង​៣​នាក់​​នេះ​​បាន​ចូល​មក​ព្រះ​រាជា ​ណាចក្រ​​កម្ពុជា​មិន​ទាន់​បាន​កន្លះ​ខែ​ផង ដែល​ក្នុង​​រយៈ​ពេល​ដ៏​​ខ្លី​នេះ​ពួក​​មាន​​គម្រោង​ធ្វើ​សកម្ម​ភាព​​ប្លន់​ ដោយ​ជិះ​ម៉ូតូ​តាម​ចាក់​កង់​រថយន្ត​ប្លន់​ប្រាក់ ពេល​បើក​ចេញ​ពី​ធនា​គារ​ទៀត។ សូម​បញ្ជាក់​ថា ករណី​ចាក់​កង់​រថយន្ត​ប្លន់​យក​ប្រាក់​ពី​ធនា​គារ​នេះ​ មិន​មែន​ទើប​តែ​កើត​មាន​ជា​លើក​ទី​១​នោះ​ទេ ព្រោះ​កាល​ពី​ឆ្នាំ​២០០៧ ក៏​ធ្លាប់​កើត​មាន​ករណី​ចាក់​កង់​រថយន្ត​ប្លន់​យក​ប្រាក់​ពេល​បើក​ចេញ​ពី​ ធនា​គារ​ដូច​គ្នា​នេះ​ដែរ៕

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | free samples without surveys