Tuesday, March 22, 2011

ឪពុកចុង​​ប្រមឹក​​ចាក់​កូន​​ធ្លាយ​ពោះ​ហើយ​​ដុត​ផ្ទះ​​ រួច​អារ​​.ក​ខ្លួន​ឯង

ដោយ ៖ អប្សរា

ថ្ងៃ អង្គារ ទី ២២ ខែ មិនា ឆ្នាំ ២០១១

ខេត្តកំពង់​ធំ​ ៖ ​តាមប្រភពព័ត៌មាន​​បាន​ឱ្យ​​ដឹង​ថា ​បុរសជា​ឪពុកចុង​​ និងកូនប្រុស​​បានរង​របួស​ធ្ងន់ធ្ងរ កាលពីវេលា​ម៉ោង​​​​១៨​និង​​​​៣០នាទិ​ថ្ងៃទី​​២១ មីនា ។ ទាក់ទិន​នឹង​ការ​រង​របួស​​នេះត្រូវ​បានប្រភព​ព័ត៌មាន​​ឱ្យ​ដឹង​ថា ​បុរ​ស​ជា​​​ឪពុកចុង​​ឈ្មោះ​​​តាប់ ស៊ីន ​អាយុ​​​៤៦​ឆ្នាំ ​ខណៈ​ដែល​​ស្រវឹង​​ស្រា​មាន​​ជម្លោះ​​ជាមួយ​​កូន​អាយុ​​២៦​ឆ្នាំ ​ហើយបាន​​​យកកាំបិត​​ចាក់​​កូន​ធ្លាយពោះ​​​បណ្តាល​​ឱ្យរបួស​ធ្ងន់ ។ ​ហេតុការណ៍​​នេះកើត​មាន​​ឡើង​នៅ​​ឯ​ផ្ទះចំការ​ក្នុង​តំបន់​​​អូរគ្រញូង ​ឃុំ​បឹង​ល្វា​ ស្រុក​សន្ទុក ។​ ទាំង​ឪពុក​​ចុង និង​កូន​មាន​ទីលំនៅ​​ភូមិ​ត្រពាំង​​ទឹម​ ​ឃុំបឹង​​ល្វា​ ស្រុកសន្ទុក ។​

កូនប្រុស​ដែល​រង​​របួសឈ្មោះ​​ក្រឿន​ ​ណាក់ អាយុ​​២៦​ឆ្នាំ ។ ​ក្រោយពេល​​ចាក់​កូន​របួស ហើយ បុរស​​ជា​ឪពុក​​ចុង​បានដុត​ផ្ទះប្រក់ស្បូវ​ទំហំ​​​៤ម៉ែត្រគុណ​​៦ម៉ែត្រឆេះ​​ ម៉ដ្ឋ ទោះបី​​ប្រពន្ធ​​ខំ​ប្រឹង​អង្វរ​យ៉ាង​ណា​ក៏​ដោយ រួច​ហើយ​​អារ.​ក​​ខ្លួនឯង​​ទៀត ។ ទោះបីជា​​បែបណា ​អំពើ​​ហិង្សា​​​អគតិ​​ដែល​​​​​កើតឡើង​​នេះ​ត្រូវ​បាន​​អ្នកភូមិ​​​​ជួយ​ ឃាត់ និងបញ្ជូន​​អ្នករបួស​ទាំង​២នាក់​​មក​កាន់​មន្ទីរ​ពេទ្យ​ ។​ គេមិនទាន់​ដឹង​ថា មូលហេតុ​​នៃ​ការ​កើតអំពើ​ហិង្សា​​នេះបណ្តាលមកពី​​អ្វី​នៅ​ឡើយទេ ៕​

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | free samples without surveys