Wednesday, March 16, 2011

​គ្រូ​ត្រឡោក​វិល​ទស្សន៍ទាយ​ឆុត

​គ្រូ​ត្រឡោក​វិល​ទស្សន៍ទាយ​ឆុត​
ទំព័រខាងមុខ » ពត៌មានភាសាខ្មែរ
ដោយ : បញ្ញា
ថ្ងៃទី 16 មីនា 2011
CEN
ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន (RFA/Ayuthyea)
ភ្នំពេញ: ​បុរស​វ័យ​កណ្តាល​ម្នាក់​បាន​និយាយ​អ៊ូ​ត​អាង​ថា​ជា​គ្រូ​ត្រឡោក​វិល ព្រោះតែ​គាត់​ប្រើប្រាស់​ត្រឡោក​ជា​ឧបករណ៍​ក្នុងការ​ព្យាបាល និង​ទស្សន៍ទាយឆុត​ដោយ​រៀន​មន្ត​វិជ្ជាការ​ពី​បារមីតា​សច្ចំនៅ​រូងភ្នំ​គូលែន ​។
​លោក លី សុ​ភ័ក្តិ ហៅ​លោកគ្រូ​ត្រឡោក​វិល រស់នៅ​ភូមិ​ស្វាយ ឃុំ​អង្គ​រាជ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។ នៅពេល​លោកគ្រូ​ឲ្យ​ឡើង​ជិះ​នៅលើ​ត្រឡោក​វិល ស្រាប់តែ​ខ្លួន​របស់គេ​ហាក់បីដូច​ជាមាន​អ្វី​មក​ទ្រ​ធ្វើ​ឲ្យ​ខ្លួន​ ស្រាលដូចជា ស្នោ​អីចឹង ។ រីឯត្រឡោក​នោះ​ចាប់ផ្តើម​វិល​ចុះឡើង​ទៅតាម​បំណង​ដែល​គេ​ចង់​ទស្សន៍ទាយ ។ បើ​អ្នក​ទស្សន៍ទាយ​ចង់ដឹង​ពី​សាច់ញាតិ ឬ​បងប្អូន​បាត់​វិញ នៅពេល​ត្រឡោកនោះ​វិល​ទៅរក​លេខ​សូន្យ ចម្លើយ​គឺ​បងប្អូន ឬ​សាច់ញាតិ​នោះប្រាកដជា​ស្លាប់ ។ ក៏ប៉ុន្តែ​បើ​ត្រឡោក​វិល​នោះ​វិល​ខុសពី​លេខ​សូន្យ គឺ​ពិតជា​នៅរស់ ។ ដោយសារតែ​លោកគ្រូ​ត្រឡោក វិល​នេះ​ទស្សន៍ទាយ និង​ព្យាបាល​ស័ក្តិសិទ្ធិ​យ៉ាង​ដូច្នេះ​បានធ្វើ​ឲ្យ​មនុស្សម្នា​យ៉ាងច្រើន​ ជឿ​ស៊ប់​ទៅលើ​គាត់ ។​
​
​
លោក លី សុ​ភ័ក្តិ បាន​រៀបរាប់​ពី​ដំណើររឿង​ដែល​នាំ​ឲ្យ​លោក​ក្លាយខ្លួនជា​គ្រូ​ត្រឡោក​វិល​ ដែលមាន​អត្ថន័យ​ថា នៅ​រាត្រី​មួយ (​កាល​នៅ​ជាស​ង្ឃ​) វេលា​ម៉ោង​៨ ឬ​៩​យប់​ខ្ញុំ​តែងតែ​អុជ​ធូប​ទៀន​នមស្សការ ថ្វាយបង្គំ​ព្រះ​រតនត្រ័យ​ជានិច្ច មុនពេល​ចូលទៅ​សឹង ក៏មាន​ស្រមោល​បារមីលោកតា​សច្ចំ​ម្នាក់​បានមក​បង្ហាញខ្លួន​ដោយ​និយាយថា លោកតា​ឈ្មោះ លោក​ឪ​សក់វែង​មាន​អាយុ​១២០​ឆ្នាំ គង់នៅ​ភ្នំ​គូ​លេន មាន​សក់សប្រវែង​៣​ម៉ែត្រ ពុកមាត់​ស​ប្រវែង​មួយ​ម៉ែត្រ មក​នាំ​ខ្ញុំ​ទៅ​រៀន​សិល្ប៍សាស្ត្រ​វេទមន្ត និង​វិជ្ជាផ្សេងៗ នៅ​ល្អាង​បាត​ភ្នំ​គូ​លេន​ជា​រៀងរាល់​យប់ ។​លោក​បាន​បន្តថា នៅក្នុង​ល្អាង​បាត​ភ្នំ ដែលមាន​ទេសភាព​ស្រស់ស្អាតអាកាសធាតុ​ត្រជាក់ និង​មាន​ពន្លឺ​ភ្លឺ ចិញ្ចាច គួបផ្សំ​នឹង​ក្លិនពិដោរ​ក្រអូប​ឈ្ងុយ​ឈ្ងប់​សាយភាយ​មក​មិនចេះ​ដាច់ ។
នៅក្នុង​ល្អាង​នោះ​គឺ មាន​តម្កល់ទុក​ក្បួន ច្បាប់​សិល្ប៍​មន្ត​បាលី​គ្រប់បែបយ៉ាង​ទាំងអស់
លោក លី សុ​ភ័ក្តិ បាន​ឲ្យ​ដឹងថា លោកតា​សច្ចំ​បាន​បង្រៀន​ខ្ញុំ​ដោយ​ប្រើ​សិល្ប៍ មិនមែន​បង្រៀន​ដូច​មនុស្ស យើង​សាមញ្ញ​នោះទេ ។ លោកតា​សច្ចំ​គ្រាន់តែ​បង្ហាញ​គម្ពីរ​បាលី​ឲ្យ​មើល​មួយ​ត្រួស ហើយក៏​គម្ពីរ​ចាស់ៗ មាន​អាយុ​រាប់រយ​ឆ្នាំ​នោះ​ទៅ​ដុត ។ រួចហើយ​យក​ផេះ​ទៅ​ដាក់​ក្នុង​កែវ​ដែលមាន​ទឹកថ្លា បន្ទាប់មក​លោកតា​សច្ចំ​នោះ​សូត្របាលី​ដាក់ ហើយ​ឲ្យ​ខ្ញុំ​ផឹក ។ ស្រាប់តែ​ខ្ញុំ​ចេះ​ចាំ​បាលី​ទាំងអស់នោះ​ភ្លាមៗតែម្តង។ ពេល​រៀនចេះ​ចាំ​ហើយ លោកតា​សច្ចំ​បានប្រាប់ថា “​ចៅ​ឯង​មាន​និស្ស័យ​នឹង​ត្រឡោក​វិល​” ហើយ​ត្រឡោក​នោះ​គង់​តែមាន​គេ​យកមក​ឲ្យ​ចៅ​ឯង​ទេ ។ ស្រាប់តែ​ព្រឹក​ឡើង​មាន​ក្មេងប្រុស​ម្នា​ក់មក​លុតជង្គង់​ថ្វាយបង្គំ​៣​ដង ហើយ​លាប​ង្វិ​ចមួយ​ហុច “​ត្រឡោក និង​ក្តា​” ដ៏​ខ្មៅ​រលោង​មួយ​ប្រាប់​ភ្លាម​ថា “​នេះ​ជា​កេរ្តិ៍ដំណែល​របស់​ឪពុក​ខ្ញុំ​ករុណា​ដែល​គាត់​បាន​ផ្តាំ​ផ្តាច់​ថា ពេល​ឪពុក​អស់​អាយុ​ទៅ កូន​ត្រូវយក​ត្រឡោក​នេះ​ទៅ​ប្រគល់​ឲ្យ​មនុស្ស​ម្នាក់​ជា​អ្នកមាន​និស្ស័យ​ កាន់​ត្រឡោក​នេះ​” ។ ឪពុក​របស់ខ្ញុំ​ករុណា​បញ្ជាក់ថា​កូន​ឯង​គ្មាន​ឧបនិស្ស័យ​កាន់​ទេ ។ ត្រឡោក​វិល​មួយ​នេះ​មាន​ប្រវត្តិ​៤​ជំនាន់​មកហើយ​មាន​។ គ្រាន់តែ​ប្រគេន​ត្រឡោក​ឲ្យ​ហើយ ក្មេង​ម្នាក់​នោះ​ក៏​វិល​វិញ​ទៅ ។​
​ ​លោកគ្រូ​បន្តទៀតថា ដល់​ពេលយប់ឡើង​ស្រាប់តែ​សុបិន​ឃើញ​ម្ចាស់​ត្រឡោក​វិល ដែល​រូប​កាយ​ស្គមស្គាំង មាន​ភ្នែក​ធំៗ​អាយុប្រមាណ​ជាង​១០០​ឆ្នាំ អណ្តែត​ពាក់កណ្តាល​ខ្លួន​មក​ជិត​ធ្វើ​មុខ​ញញឹម​ពព្រាយ ហើយ​និយាយថា “ចៅ ឯង​មាន​និស្ស័យ​ពីបុព្វ​ជាតិ​” ត្រូវ​កាន់​ត្រឡោក​នេះ​បាន​ប្រើ​ជាវ​ត្ថុ​សម្រាប់​ទស្សន៍ទាយ​ផ្សេងៗ​ ក្នុងការ​សង្គ្រោះ​មនុស្ស សត្វ​…​។​
​ ​លោកគ្រូ លី សុ​ភ័ក្តិ បន្តទៀតថា លុះ​មកដល់​ឆ្នាំ​២០១០ ខ្ញុំ​ក៏បាន​សុំ​ព្រះចៅអធិការ និង​អនុគុណ​លាចាក​សិក្ខាបទ ដើម្បី​រកស៊ី​ចិញ្ចឹម​ម្តាយ​ដែល​វ័យ​កាន់តែ​ចាស់ជរា ។ នៅក្នុង​ការព្យាបាល​ជំងឺ គឺ​ខ្ញុំ​អុជ​ធូប ហើយ​ឲ្យ​អ្នកជិះ​នៅលើ​ត្រឡោក​នោះ ហើយ​ត្រឡោក​សិល្ប៍​នោះ​នឹង​វិល​ចុះឡើង​ទស្សន៍ទាយ​ទៅតាម​ភាពជាក់ស្តែង ។ បើទោះជា​មនុស្ស​នោះ​មាន​ទម្ងន់​ធ្ងន់​ប៉ុនណា​ក៏ដោយ ឲ្យ​តែ​អន្ទង​បារមី​លោកតា​ត្រឡោកវិល​ភា្ល​ម គឺ​មនុស្ស​នោះ​ស្រាល ហាក់បីដូចជា​ស្នោ​អីចឹង ដែល​អាចធ្វើ​ឲ្យ​ត្រឡោក​វិល​បាន​យ៉ាង​ងាយស្រួល​បំផុត ។​
​ ​គួរ​បញ្ជាក់ថា លោក លី សុ​ភ័ក្តិ មុន​ក្លាយជា​គ្រូ​ត្រឡោក​វិល គាត់​បាន​បួស​ជាសាមណេរ គង់នៅ​វត្ត​ហា ភូមិ​ហា ឃុំ អង្គររាជ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង បាន​ចំនួន​៥​ឆ្នាំ រួច​បន្តទៅ​គង់នៅ​វត្ត​ទន្លាប់ និង​មក​គង់នៅ​រៀន​បាលី និង​សំស្ក្រឹត នៅក្នុង​វត្ត​កំពង់​ភ្នំ (​ស្រុក​លើកដែក​) បាន​ចំនួន​២​វស្សា ។ ដោយសារតែ​ខ្ញុំ​មានបំណង​ចង់​ពង្រីក​ចំណេះដឹង​បន្តទៀត​បាន​ទៅ​គង់នៅ​វត្ត​វាល ​ស្បូវ​ចំនួន​២​វស្សា ហើយ​ចុងក្រោយបានមក​គង់នៅ​វត្ត​បា​លិ​លេ​យ្យ ខេត្តបន្ទាយមានជ័យ​។​
​ ​
​
អ្នកស្រី រស់ ជា អាយុ​៣០​ឆ្នាំ ជា​អ្នកជំងឺ​បាន​និយាយថា មុនដំបូង​ខ្ញុំ​មិន​ជឿ​សោះឡើយ ក៏ប៉ុន្តែ​នៅពេល​ខ្ញុំ​មាន​ជំងឺ​ផ្ទាល់ខ្លួន ខ្ញុំ​ក៏​ទៅរក​លោកគ្រូ​ត្រឡោក​វិល​នោះ​ឲ្យទស្សន៍ទាយ និង​ព្យាបាល​រោគ ។ នៅពេល​ទៅដល់​ផ្ទះ​របស់​គាត់ៗ​បាន​ឲ្យ​ខ្ញុំ​ឡើង​ជិះ​នៅលើ​ត្រឡោក​នោះ​ ស្រាប់តែ​ខ្ញុំ​ហាក់បីដូច​ជាមាន​អារម្មណ៍​ថា ខ្លួនឯង​ហ្នឹង​គឺ​ស្រាល ហើយ​ត្រឡោក​នោះ​ចាប់ផ្តើម​វិល​ទៅមុខ​ទៅក្រោយ​ចុះឡើង ដោយ​មិនមាន​អ្នកណា​រុញ​ឡើយ ។ដកស្រង់ពីទស្សនាវដ្តីខ្មែរអប្សរា៕

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | free samples without surveys