Friday, March 18, 2011

សម្តេច​តេជោ​ហ៊ុន សែន ​​​ដឹកនាំ​ក្រុម​​​មន្ត្រីជាន់ខ្ពស់​​​​អញ្ជើញ​​​​ដាក់​កម្រង​ផ្កា​​​គោរព​ វិញ្ញា​ក្ខន្ធ​​នៅស្ថាន​ទូត​ជប៉ុន


ដោយ៖ អប្សរា
ថ្ងៃសុក្រ ទី ១៨ខែ មិនា ឆ្នាំ២០១១
(​រូបថត ច័ន្ទ​ថា)
សម្តេច​តេជោ​ហ៊ុន សែន​​​​អញ្ជើញ​​​​ដាក់​កម្រង​ផ្កា​​​គោរព​វិញ្ញា​ក្ខន្ធ​​ដល់​ប្រជា​ពលរដ្ឋ​​​ ជប៉ុន​​ដែលស្លាប់​​​ដោយសារ​​កា​ររញ្ជួយ​​ដីនិង​រលក​​យក្ស​ស៊ូណាមី
 
រាជធានីភ្នំពេញ ៖​ក្រោយ​​​​បញ្ចប់​សម័យ​ប្រជុំ​​ពេញអង្គ​ប្រចាំ​​សប្តាហ៍​​​របស់​គណៈ​រដ្ឋ​មន្ត្រី​​​វេលាម៉ោង​​១១ព្រឹក​​ថ្ងៃសុក្រ ទី​​​១៨ មីនា​២០១១ ​​សម្តេច​​តេជោ​​​នាយករដ្ឋ​មន្ត្រី​​ហ៊ុនសែន ​បាន​ដឹកនាំ​ក្រុម​មន្ត្រី​ជាន់ខ្ពស់​នៃ​​​រាជ​រដ្ឋាភិ​បាល​​អញ្ជើញទៅ​​​ស្ថានទូត​ជប៉ុនប្រចាំ​​ប្រទេស​កម្ពុជា ដើម្បី​ដាក់​កម្រង​ផ្កា​​គោរព​វិញ្ញា​ក្ខន្ធ​​​ដល់​ប្រជា​ពលរដ្ឋ​​​ជប៉ុន​​ដែលស្លាប់​​​ដោយសារ​​កា​ររញ្ជួយ​​ដីនិង​រលក​​យក្ស​ស៊ូណាមី កាលពីថ្ងៃទី​​​១១មីនា កន្លង​​​មក។
​សូម​បញ្ជាក់​​ថាស្ថាន​​ទូត​ជប៉ុន​​ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ បាន​ចេញ​សេច​ក្តី​ប្រកាស​​ព័ត៌​មាន​​មួយ​​​កាលពី​​ថ្ងៃ​ទី​១៦ មីនា​​ទាក់​ទិន​នឹង​គ្រោះ​មហន្ត​រាយ​​ដោយ​ការ​រញ្ជួយដី​​ និង​​រលក​យក្ស​ស៊ូណាមី​​​​បង្ក​ឱ្យ​​ខូច​ខាត​ធ្ងន់​ធ្ងរ​​​លើ​ប្រទេស​​ជប៉ុនកាល​ពី​ថ្ងៃ​ទី​១១មីនា ​កន្លង​មក​នេះ  ដោយ​ក្នុង​មនោ​សញ្ចេត​នាជ្រាលជ្រៅ​​របស់​ប្រជា​ពល​រដ្ឋ​កម្ពុជា​ទាំង​អស់ គឺ​មាន​ការ​រន្ធត់​​ចិត្ត​​​ពន់​ពេក​​ណាស់​ចំពោះ​ការ​រង​គ្រោះ​​ដ៏​ធំ​ធេង​​នៅ​ប្រទេស​​ជប៉ុន​ដែល​ជា​​កល្យាណ​មិត្ត​​ដ៏​ល្អ​​របស់​កម្ពុជា ។​ទឹក​ភ្នែក​​ និង​ការ​ទួញ​សោក​របស់​ប្រជា​ជន​​ជប៉ុន​ ក៏​​ជាទឹក​ភ្នែក​របស់​ប្រជា​ជន​កម្ពុជា​​ដែរដូច្នេះ​ស្ថាន​ទូត​ជប៉ុន​​បាន​អនុ​ញ្ញាត​ឱ្យ​សាធា​រណ​ជន​ចូល​រួម​ដាក់​កម្រ​ផ្កា​ គោរព​វិញ្ញា​ណក្ខន្ធ​ និង​សរសេរ​ក្នុង​សៀវ​​ភៅ​​រំលែក​ទុក្ខ​​នៅ​ស្ថាន​ទូត​ជប៉ុន​ដែល​មាន​អាសយ​ដ្ឋាន​​លេខ​១៩៤ មហា​វិថី​ព្រះ​នរោត្តម តាម​ពេល​វេលា​គឺ​​ពី​ថ្ងៃ​ទី​១៦ ដល់​ទី​១៨មីនា និង​ថ្ងៃ​ទី​២១ដល់​២៣​ មីនា​​ចាប់​ពី​ម៉ោង​១០​ដល់​ម៉ោង​១២និង​ពី​ម៉ោង​១៤​ដល់​ម៉ោង​១៦។
សេច​ក្តី​ប្រកាស​ព័ត៌​មាន​​បន្ត​ថា​ស្ថាន​ទូត​ជប៉ុន​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ប្រជា​ជន​ កម្ពុជា​ដែល​បាន​ចូល​រួម​មរណៈ​ទុក្ខ​ និង​សន្តាន​ចិត្ត​​ក្នុង​ការ​ផ្តល់​​​នូវ​ការ​បរិច្ចាគ​ជា​ថវិកា​ និង​ផ្កា​​សម្រាប់​ជន​រង​គ្រោះ​ដោយ​សារ​​​គ្រោះ​មហន្ត​រាយ​​នេះ៕

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | free samples without surveys