Friday, March 18, 2011

ពលរដ្ឋ​កម្ពុជា​​​៦នាក់រង​របួស​ធ្ងន់-​​ស្រាល ​ខណៈ​ផ្ទុះ​មីន និង​​៩​នាក់ទៀត​​​រួចផុត​​ពី​​របួសស្នាម​​​ប្រជា​ពល​រដ្ឋដែល​​​រងគ្រោះ​​​​​​ប្រជា​ពល​រដ្ឋដែល​​​រងគ្រោះ​​​​​​ប្រជា​ពល​រដ្ឋដែល​​​រងគ្រោះ​​​


ដោយ៖ អប្សរា
ថ្ងៃសុក្រ ទី ១៨ខែ មិនា ឆ្នាំ២០១១
កោះ​សន្ដិភាព
​​​ប្រជា​ពល​រដ្ឋដែល​​​រងគ្រោះ​​​
 
ព្រំដែន​​​ខេត្ត​​​ឧត្ត​រ​មានជ័យ​ ៖យ៉ាង​ហោច​ណាស់​​មនុស្ស​​​៤នាក់​​​បាន​រង​រ​បួសធ្ងន់ និង​​​​២​នាក់ទៀត​​រង​របួសស្រាល ​ដោយសារ​​ដើរ​ជាន់​មីន​​​ប្រភេទ​​​៦៩ ផ្ទុះ​ឡើងកក្រើក ​​កាលពីវេលា​ម៉ោង​​​​​៨​និង​​​​៤០នាទី​យប់ថ្ងៃទី​​​​១៧មីនា ២០១១ ម្សិលមិញ​​​នេះនៅ​ចំណុច​​ផែនទី​​​​២៥-៩៣​លើ​ភ្នំ​ដង​រែក ​ស្ថិត​ក្នុង​​ភូមិ​សាស្ត្រ​​​​ភូមិ​អូរត្រាវ ​ឃុំ​គន្ទ្រង ​ស្រុកឃុន​ហានខេត្ត​ស៊ី​​សាកេត​ប្រទេសថៃ ​​ចម្ងាយ​​​​​១៣គីឡូ​ម៉ែត្រ​ពីព្រំដែនកម្ពុជា ។
បើ​តាម​​អ្នក​យកព័ត៌មាន​​​កោះសន្តិភាព​ប្រចាំ​ខេត្ត​​ ឧត្តរ​មានជ័យ​​​បាន​បញ្ជាក់​ឱ្យ​​ដឹង​ថា​បុរស​ទាំង​​៦​នាក់​​ខាងលើមាន​​១-ឈ្មោះ​​​​ស៊ឹម សេះ​របួស​ដាច់ជើង​​ទាំង​​ពីរ ២-​​ឈ្មោះ​​សេះសាយ ​អ្នក​ទាំង​​​២​​​ជា​ឪពុក​​ និង​កូន ​របួស​ដាច់ជើង​​ទាំង​​​ពីរ ​៣-​ឈ្មោះ​សាន​លួន ​អាយុ​​១៦​ឆ្នាំ ​របួសដាច់​ជើង​​​ទាំង​សង​ខាង ​​៤-ឈ្មោះ​ហូយកឺយ​ ​របួស​​បាក់ជើង​​​ខាង​ឆ្វេង ៥-​ឈ្មោះ​ញឹក​របួស​ជើង​ឆ្វេង​ស្រាល ​និង​​៦-​ឈ្មោះ​​ហេង ចំរើន​​របួស​ជើង​​​​ឆ្វេង​ស្រាល ។​​ប្រជា​ពលរដ្ឋ​​​​ខ្មែរទាំង​​​​៦​នាក់​នេះ​រស់​នៅក្នុងភូមិ​អភិវឌ្ឍន៍​​ ហៅភូមិ​សូន្យ​​​​៥​ស្ថិត​ក្នុង​​​ឃុំ​អូរស្វាយ​ ស្រុកត្រពាំង​​ប្រាសាទ ​ខេត្ត​ឧត្តរ​មានជ័យ។
សេចក្តីរាយការណ៍​​បានបញ្ជាក់​ដែរ​ថា ​​ហេតុ​ការណ៍​​នេះ​បានកើតឡើង​​​ខណៈ​​ពេល​​​ប្រជា​ពល​រដ្ឋ​​​រងគ្រោះ​​​៦នាក់​ខាងលើនេះ​រួម​​ជាមួយ​ប្រជា​ពលរដ្ឋ​​៩​នាក់ទៀត​​​ (ទាំង​អស់​​​១៥​នាក់​) ​ចូលទៅ​ក្នុង​​​ទឹកដីថៃ ដើម្បី​​ស៊ីឈ្នួលកាប់​ឈើ​​គ្រញូង ​​និង​អូស​​ឈើ​ឱ្យឈ្មួញ​ដែលជួលពួកគេ ។បច្ចុប្បន្ន​​អ្នក​​​របួសធ្ងន់​​​ដាច់ជើង​​ និងបាក់​​​ជើងទាំង​​​៤​នាក់​នោះ​​មិនដឹង​​​ពីវាសនា​យ៉ាង​ណា​នោះ​ទេ ​ព្រោះ​ពួក​​គេ​​​ទៅណា​មិន​​រួច​ ហើយ​​ខណៈ​​ដែល​​របួស​មាន​​​​សភាពធ្ងន់​​ធ្ងរ​និង​ហូរ​​ឈាម​ច្រើន​នោះ​​អាជ្ញា​ធរ​​ថៃ​នៅ​​​មិនទាន់​ចូលទៅ​​​​យក​​ពួកគេ​​ដើម្បី​បញ្ជូន​​ទៅ​ខេត្ត​ស៊ីសាកេត សង្គ្រោះនៅ​​​​ឡើយ​។ ជា​មួយនេះ​​ដែរ ​​ប្រជា​ពលរដ្ឋ​ខ្មែរ​​​ដែល​របួស​ស្រាល​​​២នាក់នោះ ត្រូវបាន​ប្រជា​ពលរដ្ឋ​​​​ខ្មែរ​ផ្សេង​ទៀត​​បាន​​គ្រា​​ចូល​​មកដល់​​​​ដីខ្មែរ​​បញ្ជូន​​ទៅកាន់​មន្ទីរពេទ្យ​ហើយចំណែក​​​៩​នាក់ផ្សេង​ទៀត​​​ដែល​មិន​​មានគ្រោះថ្នាក់​​​នៅ​ក្នុង​​​ការ​ផ្ទុះ ​មីននោះ​ក៏​​បាន​ចូល​​មកដល់​​ភូមិ​កំណើត​​​វិញ​អស់​ហើយដែរ​ ៕​

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | free samples without surveys