Sunday, March 20, 2011

ន័រវេសបញ្ជូនយន្តហោះចម្បាំង F16 ចំនួន6គ្រឿងចូលរួមប្រតិបត្តិការសឹកប្រឆាំងលីប៊ី

(ប្រុសកោះ)

ថ្ងៃ អាទិត្យ ទី ២០ ខែ មិនា ឆ្នាំ ២០១១

ទីភ្នាក់ងារ​​ព័ត៌មាន​​ន័រវេស NTB រាយ​ការណ៍​​កាលពីថ្ងៃទី​​​​២០ មីនា ​ថា យន្តហោះ​​ចម្បាំង​ធុន F16 របស់​​ន័រវេស​​៦គ្រឿង ​​នឹង​ត្រូវ​បញ្ជូន​​​ទៅចូលរួមប្រតិបត្តិការ​សឹក​ដែលដឹកនាំ​​ដោយបណ្តា​​ ប្រទេស​​លោក​ខាងលិច ប្រឆាំង​​​ប្រទេស​លីប៊ី ក្រោយពី​​កងទ័ព​អាកាស​ន័រវេស​​​ទទួលបាន​ការ​អនុញ្ញាត ។ ទីភ្នាក់ងា​រ​ព័ត៌មាន​​ដដែល​​​ឱ្យ​ដឹង​ទៀត​​ថា កង​ទ័ព​​​អាកាស​ន័រវេស ​កាលពី​​​យប់ថ្ងៃទី​​១៩ មីនា ​ទទួល​​បាន​បញ្ជា​​​ឱ្យ​ត្រៀម​​យន្តហោះ​ចម្បាំង F16 ចំនួន​​៦គ្រឿង ​​និង​អ្នក​បើក​​​​ជាង​​១០០នាក់ ​សម្រាប់​ប្រតិបត្តិការ​​នៅ​ក្នុង​​ប្រទេស​លីប៊ី ។​
យន្តហោះ​​ចម្បាំង​ ទាំង​៦គ្រឿង​​​នឹង​ចាប់​ផ្តើម​​ចេញដំណើរ​​​នៅ​ដើម​សប្តាហ៍​​នេះ ហើយ​នឹង​ចុះ​ចត​​នៅមូលដ្ឋាន​​​​ក្នុងទីក្រុង​​ Sicily ប្រទេសអ៊ីតា​លី ។​
នាយករដ្ឋ ​​មន្ត្រី​ន័រ​វេស​​ លោក Jens Stoltenberg ថ្លែង​​ថា ន័រវេស​​​នឹង​ចូលរួម​​ប្រតិ​បត្តិការ​​សឹក ដើម្បី​​​ពង្រឹង​​​ និង​អនុ​វត្ត​​​​តំបន់​ហាម​ហោះហើរ​​​គាំទ្រ​​​ដោយអង្គ​​​​​ការសហប្រជាជាតិ​​ នៅ​ប្រទេស​លីប៊ី ។ ​លោក Jen Stoltenberg ថ្លែង​ដូច្នេះ​​​នៅ​​ពេលលោកចូលរួម​ក្នុង​​កិច្ចប្រជុំ​​​កំពូលក្រុង​​​ ប៉ារីស ។ លោក Stoltenberg ថ្លែង​ទៀត​ថា ​យន្តហោះ​​​ចម្បាំង​របស់​​ន័រវេស​​អាច​ចូល​រួមបេសក​កម្ម​គ្រប់​ប្រភេទ​​​ ទាំងអស់​ គឺ​​ទាំង​ការ​អនុវ​ត្ត​​តំបន់​ហាម​​ហោះហើរ​​ និងការទម្លាក់​​គ្រាប់​បែក​​សំដៅ​​កង​ទ័ព​​លើ​ដី ៕

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | free samples without surveys