Tuesday, March 22, 2011

តុលាការ​លើកលែង​ការ​ចោទ​ប្រកាន់​ទៅ​លើ​​តំណាង​អ្នក​ឃុំ​ជីក្រែង​៩​នាក់

2011-03-22

តុលាការ​ខេត្ត​សៀមរាប កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២២ ខែ​មីនា បាន​សម្រេច​លុប​ចោល​ការ​ចោទ​ប្រកាន់​ទៅ​លើ​​តំណាង​អ្នក​ឃុំ​ជីក្រែង ៩​នាក់ ដែល​តវ៉ា​រឿង​ទំនាស់​ដី​ស្រែ​ប្រាំង​នៅ​ទំនប់​៧៨​សួង ពី​បទ​ប្លន់​ស្រូវ​​នោះ​ហើយ បន្ទាប់​ពី​អ្នក​ទាំង​នោះ​ត្រូវ​សមត្ថកិច្ច​ចាប់​ឃុំ​ខ្លួន​ដាក់​ក្នុង​ ពន្ធនាគារ​ចំនួន ២៤​ខែ​កន្លង​មក​នោះ។

RFA/Hang Savyouth

តំណាង​អ្នក​តវ៉ា​ទំនាស់​ដីស្រែ​ប្រាំង​នៅ​ឃុំ ​ជីក្រែង​ទាំង ៩​នាក់ ត្រូវ​អនុរក្ស​ពន្ធនាគារ​ខេត្ត​សៀមរាប បណ្ដើរ​ឡើង​ឡាន​បញ្ជូន​ត្រឡប់​ទៅ​ពន្ធនាគារ​វិញ បន្ទាប់​ពី​តុលាការ​បញ្ចប់​សវនាការ​ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១១។

កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ អង្គ​សវនាការ​បាន​ដេញដោល​សួរ​​រយៈពេល​ប្រមាណ​ជា ៣​ម៉ោង ដែល​មន្ត្រី​តុលាការ​បាន​ឲ្យ​ដឹង​ថា នេះ​គឺ​ជា​ការ​ជម្រះ​ទៅ​លើ​ករណី​ចុង​ក្រោយ​របស់​តំណាង​អ្នក​ឃុំ​ជីក្រែង​ ទាំង ៩​នាក់ ដែល​បាន​ជាប់​ឃុំ​ក្នុង​រឿង​ទំនាស់​ដី​ស្រែ​ប្រាំង​ជាង ៩០​ហិកតារ ក្នុង​ចំណោម​បទ​ចោទ​ប្រកាន់​ទាំង​អស់​ចំនួន ៨​ករណី​ផ្សេង​គ្នា។

លោក សុខ កែវបណ្ឌិត ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​សៀមរាប និង​ជា​តំណាង​អយ្យការ​ក្នុង​អង្គ​សវនាការ​បាន​មាន​ប្រសាសន៍​បន្ទាប់​ពី​ បញ្ចប់​សវនាការ​ថា ចៅក្រម​នៃ​អង្គ​សវនាការ​​បាន​​សម្រេច​ជា​ឯកច្ឆន្ទ​ឲ្យ​​តំណាង​អ្នក​ឃុំ​ ជីក្រែង​ទាំង ៩​នាក់​នោះ​រួច​ផុត​ពី​ការ​ចោទ​ប្រកាន់​ទៅ​នឹង​បទ​ប្លន់​ស្រូវ​នោះ​ហើយ។

លោក ហម ស៊ុនរិទ្ធិ មេធាវី​ការពារ​ក្ដី​ឲ្យ​តំណាង​អ្នក​ឃុំ​​​ជីក្រែង​ទាំង ៩​រូប​នោះ បាន​មាន​ប្រសាសន៍​ថា ថ្វី​ត្បិត​តែ​តុលាការ​បាន​សម្រេច​លុប​ចោល​ការ​ចោទ​ប្រកាន់​ករណី​ចុង​ក្រោយ​ ទៅ​លើ​កូន​ក្ដី​របស់​លោក ក៏​ប៉ុន្តែ​ចំពោះ​ការ​សម្រេច​ដោះលែង​កូន​ក្ដី​របស់​លោក​ចេញ​ពី​ពន្ធនាគារ​ ឲ្យ​មាន​សេរីភាព​វិញ​ពេល​ណា​នោះ លោក​ពុំ​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ។ ក៏​ប៉ុន្តែ​លោក​គ្រាន់តែ​រំពឹង​ថា ការ​ដោះលែង​តំណាង​អ្នក​ឃុំ​ជីក្រែង​ទាំង​នោះ​អាច​នឹង​ធ្វើ​ឡើង​​នៅ​ពេល​ ឆាប់ៗ​នេះ។

លោក ហម ស៊ុនរិទ្ធិ បន្ត​ថា ៖ «ចំពោះ ឆេង សាវឿន មាន​រឿង​ផ្សេង​ទៀត។ អ៊ីចឹង​អ្នក ៨​នាក់​ហ្នឹង​ខ្ញុំ​រំពឹង​ថា មិន​យូរ​ទេ យ៉ាង​ច្រើន​ណាស់​ចុង​ខែ​៤ អាច​រួច​ខ្លួន។ ខ្ញុំ​ក៏​សំណូមពរ​ទៅ​ខាង​សមត្ថកិច្ច ក៏​ដូច​ជា​ភាគី​ទាំង​សង​ខាង​គួរ​បញ្ចប់​បញ្ហា​វិវាទ​ដីធ្លី​នៅ​ប៉ុណ្ណឹង​ទៅ ហើយ​ក្នុង​រឿង​ព្រហ្មទណ្ឌ​ទាំង​ឡាយ​ក៏​គួរ​បញ្ចប់​ទៅ...»

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​តាមដាន​ករណី​នោះ បាន​ឲ្យ​ដឹង​ថា តំណាង​អ្នក​ឃុំ​ជីក្រែង​ចំនួន ៩​រូប ត្រូវ​បាន​តុលាការ​សម្រេច​ដាក់​ទោស​ចំនួន ២៥​ខែ ក្នុង​ការ​ចោទ​ប្រកាន់​ករណី​មុនៗ​ជា​ច្រើន ហើយ​រហូត​មក​ដល់​ពេល​នេះ ការ​អនុវត្ត​ទោស​បាន​ចំនួន ២៤​ខែ​ហើយ​នៅ​ក្នុង​ពន្ធនាគារ។

តំណាង​អ្នក​តវ៉ា​ទំនាស់​ដី​ស្រែ​ជាង ៩០​ហិកតារ​នៅ​ឃុំ​ជីក្រែង​ទាំង ៩​រូប ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០០៩ បន្ទាប់​ពី​មាន​ទំនាស់​ដី​ស្រែ​ប្រាំង ៩២​ហិកតារ​​​នៅ​តំបន់​ទំនប់​៧៨​សួង យ៉ាង​ស្រួចស្រាល់​ជាមួយ​អ្នក​ឃុំ​អន្លង់សំណរ ហើយ​សមត្ថកិច្ច​បាន​ធ្វើការ​បង្ក្រាប​ដោយ​ប្រើ​អាវុធ​បាញ់​រះ​បណ្ដាល​ឲ្យ​រង ​របួស​ប្រជាពលរដ្ឋ​ឃុំ​ជីក្រែង​​ចំនួន ៤​នាក់​ផង​នោះ៕

ពលរដ្ឋ​កម្ពុជា​ចូល​រួម​រំលែក​ទុក្ខ​ជន​រង​គ្រោះ​ជប៉ុន

ពលរដ្ឋ​កម្ពុជា​ចូល​រួម​រំលែក​ទុក្ខ​ជន​រង​គ្រោះ​ជប៉ុន

2011-03-22

នៅ​ថ្ងៃ​អង្គារ ទី​២២ ខែ​មីនា​នេះ មន្ត្រី​រាជការ និង​តំណាង​សហជីព​កម្មករ ព្រម​ទាំង​ប្រជាពលរដ្ឋ​កម្ពុជា​ជា​ច្រើន បាន​មក​ចូល​រួម​មរណទុក្ខ​ចំពោះ​ពលរដ្ឋ​ជប៉ុន ដែល​បាន​បាត់បង់​ជីវិត​ដោយសារ​គ្រោះ​រញ្ជួយ​ដី ជា​បន្តបន្ទាប់​នៅ​ឯ​ស្ថានទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា។

RFA/Sok Serey

ពលរដ្ឋ​កម្ពុជា ចូល​រួម​សរសេរ​សារ​រំលែក​ទុក្ខ​ដល់​ជន​រង​គ្រោះ​ជប៉ុន ដោយសារ​គ្រោះ​រញ្ជួយ​ដី នៅ​ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១១។

ប្រជាពលរដ្ឋ​កម្ពុជា មន្ត្រី​សភា​ជាតិ មន្ត្រី​ព្រឹទ្ធ​សភា និង​តំណាង​សហព័ន្ធ​សហជីព​ខ្មែរ ព្រម​ទាំង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា សរុប​ជាង ១០០​នាក់ នៅ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១១ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ឯ​ស្ថានទូត​ជប៉ុន នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ដាក់​កម្រង​ផ្កា និង​សម្ដែង​មរណទុក្ខ​ក្រៀមក្រំ​ដល់​ប្រជាពលរដ្ឋ​ជប៉ុន ដែល​បាន​ស្លាប់​នៅ​ក្នុង​គ្រោះ​មហន្តរាយ​រញ្ជួយ​ដី និង​រលក​យក្ស​ស៊ូណាមិ (Tsunami) កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា កន្លង​ទៅ​នេះ។

នៅ​ក្នុង​ពិធី​នោះ គេ​មាន​រៀបចំ​ពិធី​បង្សុកូល ដោយ​មាន​ព្រះសង្ឃ​ជា​ច្រើន​អង្គ និង​មាន​ដាក់​កម្រង​ផ្កា​ជា​ច្រើន និង​មាន​សរសេរ​លើ​សៀវភៅ​កំណត់ហេតុ ដើម្បី​ពណ៌នា​អំពី​ការ​ចែក​រំលែក​ទុក្ខ​ដល់​អ្នក​ស្លាប់​នៅ​ក្នុង​គ្រោះ​ មហន្តរាយ​នោះ។ អ្នក​ចូល​រួម​មាន​ប្រជាពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​មក​ពី​ខេត្ត​ឆ្ងាយៗ ដូច​ជា​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​រតនគិរី​ជា​ដើម មាន​ទឹក​មុខ​ស្រងូតស្រងាត់។

ប្រធាន​សហព័ន្ធ​សហជីព​ខ្មែរ លោក ជួន មុំថុល ដែល​បាន​ដឹកនាំ​តំណាង​សហជីព​ចំនួន​ជាង ២០០ នៅ​តាម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា មក​ចូល​រួម បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២២ ខែ​មីនា ថា ជនជាតិ​ជប៉ុន​មួយ​ចំនួន​ដែល​បាន​ស្លាប់​នោះ ជា​អ្នក​រួម​អាជីព​ជាមួយ​សហជីព​ផង​ដែរ។

លោក​បន្ត​ថា ៖ «ប្រទេស​កម្ពុជា នៅ​ពេល​ដែល​រង​គ្រោះ​មហន្តរាយ​ដោយ​ធម្មជាតិ​នោះ ក៏​បាន​ទទួល​ការ​ជួយ​ឧបត្ថម្ភ​ពី​ប្រទេស​ជប៉ុន​ដែរ។ អ៊ីចឹង​យើង​ខ្ញុំ​យល់​ថា ជប៉ុន​តែងតែ​មាន​ទំនាក់​ទំនង​ល្អ​នឹង​គ្នា ហើយ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ពេល​ដែល​មាន​អាសន្ន ហើយ​ម្យ៉ាង​វិញ​ទៀត នៅ​ទី​នោះ​ក៏​មាន​សមាជិក​សហជីព​ជប៉ុន ក៏​មាន​ការ​រង​គ្រោះ​ដែរ»

លោក​បាន​នាំ​យក​ប្រាក់​ចំនួន ៤៩​ម៉ឺន​រៀល​ស្មើ​នឹង​ជាង ១២០​ដុល្លារ​អាមេរិក​មក​ចូល​រួម​បច្ច័យ​ដល់​តំណាង​ស្ថានទូត​ប្រទេស​ជប៉ុន នៅ​កម្ពុជា នៅ​ក្នុង​ពិធី​នោះ។

ដូចគ្នា​នេះ​ដែរ ប្រធាន​ស្ដីទី​នៃ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា លោកស្រី ជាស៊ុន ដាណែត ដែល​បាន​ដឹកនាំ​តំណាង​ចំនួន ៥​នាក់​មក​ចូល​រួម បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​កម្ពុជា សម្ដែង​ការ​រំលែក​ទុក្ខ និង​ផ្ដល់​កម្លាំង​ចិត្ត​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ជប៉ុន កំពុង​តែ​ជួប​វិបត្តិ ឬ​គ្រោះ​អាសន្ន។

លោកស្រី​មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ ៖ «គឺ​ជា​ទឹក​ចិត្ត​របស់​យើង​ ជាមួយ​នឹង​ជប៉ុន។ យើង​ដឹង​ហើយ​ថា យើង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា។ ប្រទេស​ជប៉ុន គឺ​ជា​ប្រទេស​ដែល​ប្រជាពលរដ្ឋ​មាន​សីលធម៌​ល្អ ហើយ​យើង​មាន​ការ​សហការ​គ្នា​ល្អ​ណាស់​រវាង​ប្រទេស​ទាំង​២​ហ្នឹង»

លោកស្រី​បាន​នាំ​មក​ជាមួយ​នូវ​ថវិកា​ចំនួន ៥០០​ដុល្លារ​អាមេរិក ដើម្បី​ចូល​បច្ច័យ​ជូន​តំណាង​ស្ថានទូត​ប្រទេស​ជប៉ុន នៅ​កម្ពុជា។

អនុ​ប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​ប្រទេស​ជប៉ុន នៅ​កម្ពុជា លោក ហ៊ីរ៉ូស៊ី កាវ៉ាមូរ៉ា (Hiroshi Kawamura) ដែល​ធ្វើ​បដិសណ្ឋារកិច្ច និង​ចាត់ចែង​នៅ​ក្នុង​ពិធី​នោះ បាន​មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​មក​ចូល​រួម​មរណទុក្ខ​ទាំង​នោះ​ថា ៖ "សូម​ ថ្លែង​អំណរគុណ​ដែល​លោក​អ្នក​បាន​នាំ​មក​នូវ​ជំនួយ​នានា​ជូន​ប្រជាពលរដ្ឋ​ ជប៉ុន រង​គ្រោះ​ដោយសារ​រលក​យក្ស​ស៊ូណាមិ។ យើង​ចាត់ចែង​បញ្ជូន​ជំនួយ និង​ថវិកា​ទាំង​នេះ​ជូន​កាកបាទ​ក្រហម​ប្រទេស​ជប៉ុន ដែល​កំពុង​តែ​ធ្វើ​សកម្មភាព​ជួយ​សង្គ្រោះ​អ្នក​រង​គ្រោះ"

សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យធឺរ (Reuters) ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១១ ពី​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន បាន​ឲ្យ​ដឹង​ថា តួលេខ​ប្រជាពលរដ្ឋ​ជប៉ុន ដែល​បាន​ស្លាប់​នៅ​ក្នុង​គ្រោះ​មហន្តរាយ​រលក​យក្ស​ស៊ូណាមិ និង​ការ​រញ្ជួយ​ផែនដី​នោះ មាន​ចំនួន​ប្រហែល ៩.០០០​នាក់។

ប្រទេស​ជប៉ុន ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា បាន​ចាត់​ទុក​ថា ជា​ប្រទេស​ផ្ដល់​ជំនួយ​ធំ​ជាង​គេ​សម្រាប់​ការ​អភិវឌ្ឍ​នៅ​កម្ពុជា៕

No' to GBC meeting in Indonesia

The Thai top brass has decided not to attend the 8th Thai-Cambodian General Border Committee (GBC) meeting which has been scheduled in Indonesia, insisting that any talks must be purely bilateral.

Army chief Gen Prayuth Chan-ocha said on Tuesday that he and other armed forces commanders had resolved not to attend the GBC meeting in Bogor proposed by Indonesia and agreed to by Cambodia.

Indonesia initially proposed that the meeting be held on Mar ch 24 and 25 but later postponed it to April 7 and 8.

"We won't go. We don't want the meeting to be held in a third country.

"Soldiers of the two countries are very close to each other. Talks should be between soldiers of the two countries only, and a third party should not be involved," Gen Prayuth said.

Army chief Gen Prayuth Chan-ocha

The GBC is co-chaired by the defence ministers of the two countries.

Gen Prayuth also turned down Cambodia's proposal for the setting up of 15 checkpoints manned jointly by Thai and Cambodian soldiers in the 4.6 square kilometre disputed area, to accommodate observers from Indonedia.

He said this matter should be discussed at a meeting between soldiers of the two countries.

The situation along the border near the Preah Vihear temple was still normal and the two sides had been in contact, awaiting talks between military leaders, Gen Prayuth said.

A Defence Ministry source said Defence Minister Prawit Wongsuwon also decided not to go to the proposed GBC meeting in Indonesia.

Gen Prawit and Cambodian counterpart Gen Tea Banh as well as military leaders of the two countries enjoyed close ties, the source said.

The Thai defence minister planned to contact Gen Tea Banh to set a date for a bilateral meeting. However, he was not sure if Gen Tea Banh would agree, since Cambodian Prime Minister Hun Sen had said he would not back a bilateral meeting, the source said.

According to the source, the meeting, if held, would be for the two sides to discuss the posting of Indonesian observers and deployment of troops in the disputed area.

ការ​ប្រយុទ្ធគ្នា​​នៅលីប៊ី​នៅតែ​បង្កើន ខណៈ​ក្រុម​ចម្រុះ​​​លោកខាង​លិច​​ខ្វែង​គំនិតគ្នា

ដោយ ៖ អប្សរា

ថ្ងៃ អង្គារ ទី ២២ ខែ មិនា ឆ្នាំ ២០១១

ការ​វាយ​ប្រហារ​​តាមអាកាស​របស់​ពួក​​លោកខាង​លិច ការបាញ់ប្រឆាំងការ​វាយ​ប្រហារ​​តាមអាកាស​របស់​ពួក​​លោកខាង​លិច

រូបភាព​ពី​វ៉េបសាយ

ការ​វាយ​ប្រហារ​​តាមអាកាស​របស់​ពួក​​លោកខាង​លិច

អំពើ​ហិង្សា​​នៅតែ​មាន​ការ​កើនឡើង​​ក្នុង​ ប្រទេស​លីប៊ី ​កាលពីថ្ងៃទី​​២១ មីនា ខណៈដែល​កង​កម្លាំង​​របស់លោក​​​មូអាម៉ា កាដាហ្វី ​អះអាង​ថា ​​វាយដណ្តើម​​​យក​បាន​ទីក្រុង MISRATA ជា​ទីក្រុង​​​ធំទី​៣ របស់ប្រទេស​ដែល​​នៅទីនោះ​ការ​វាយប្រហារ​​របស់​កង​ទ័ព​​លោកកាដាហ្វី ​បណ្តាល​ឱ្យ​មនុស្ស​​ស្លាប់​​យ៉ាងតិច​​៤០នាក់ និង​​​៣០០​នាក់​​ទៀត​ត្រូវរបួស ។​ ៣ថ្ងៃ​​ក្រោយ​ការ​វាយប្រហារ​​តាមអាកាស​​ដើម្បី​បញ្ឈប់ការ​​​បង្ហូរឈាម​​ នៅលីប៊ី​​បណ្តា​ប្រទេស​ដែល​​ចូលរួមក្នុង​​ផ្ទៃ​នៃ​កងទ័ព​​ចម្រុះ​មាន​​ការ​ រារែក​​លើ​វិធី​ដែលត្រូវ​អូស​បន្លាយ​​​​ពេល​​​​នៃ​ការ​ធ្វើ​​ប្រតិបត្តិការ​ ​​យោធា​​នៅលីប៊ី ។ ​ការ​​ហក់​ចូល​របស់​អូតង់​​ធ្វើ​ឱ្យ​​ក្រុម​ចម្រុះ​​​​បែក​បាក់​គ្នា ។ ​បច្ចុ​ប្បន្ន​​ប្រតិបត្តិការ​​របស់ក្រុមចម្រុះ​​ដឹកនាំ​​​ដោយ​​អាមេរិក​ បារាំង និង​​អង់គ្លេស ​ហើយ​មានការ​​សម្របសម្រួល​​ដោយ​សេនាធិការ​ដ្ឋាន​​​កងទ័ព​អាមេរិក​​នៅ RAMSTEIN (អាល្លឺម៉ង់) ​និង​​ក្រុង NAPLES (អ៊ីតាលី) ។ ក៏ប៉ុន្តែ​​ប្រទេស​ជា​ច្រើន​​បាននិយាយ​ជា​ថ្មី​កាលពីថ្ងៃទី​​២១ មីនា ​ថា ពួកគេ​​​ចង់​ឱ្យ​អូ​តង់​​​ស្ថិត​ក្នុង​​ក្រុម​ចម្រុះ​​ឱ្យបាន​​​ឆាប់​រហ័ស​​ តាមដែលអាចធ្វើ​ទៅបាន ។​

រដ្ឋ​មន្ត្រី​​ការបរទេស​​លុច​​ហ្សំបួរ លោក JEAN ASSELBORN និយាយ​ថា ​​ប្រទេស​របស់ខ្ញុំ​​ ក៏ដូចជា​​ប្រទេស​ដទៃៗទៀតដែរ មាន​​មធ្យោបាយ​​តែមួយកត់ គឺ​ចូល​រួមក្នុង​​ក្រប​ខណ្ឌ​​របស់អូតង់ ។ ​ចំណែក​​ប្រទេសអ៊ីតា​លី​​​រហូត​ដល់​​និយាយ​ថា ប្រសិនបើ​​​​បញ្ហា​​មិន​ត្រូវ​​បាន​ដោះ​ស្រាយ​​ នោះអ៊ីតាលី​នឹង​លែង​​ឱ្យក្រុម​​ចម្រុះ​​ប្រើ​ប្រាស់​​​មូល​ដ្ឋាន​យោធា​​ទាំង ​ឡាយ​របស់​ខ្លួនទៀត ។ ​រហូត​មក​ទល់ពេលនេះ ​បារាំងពុំ​​ចង់​​ឱ្យ​អូតង់​​​ចូលរួម​ក្នុងការ​​ខិតខំប្រឹងប្រែង​​​​ខាងយោធា ​​ឡើយ ​ដោយ​យល់ថា បណ្តាប្រទេស​​អារ៉ាប់​ពុំ​ចង់​​ឱ្យ​អូតង់​​​ចូល​រួម​​ ។​

រដ្ឋ​មន្ត្រី​​ការពារប្រទេស​​អាមេរិក​​លោក​រ៉ូប៊ែត ​ហ្គេត ​​ឱ្យ​ដឹង​ថា ​ប្រទេស​របស់លោក​នឹង​ដក​ខ្លួន​​​​ថយពីការ​ខិតខំប្រឹងប្រែង​​ខាងយោធា​​ ក្នុងប៉ុន្មាន​ថ្ងៃ​​ខាង​មុខ​នេះទៀត ​តែពុំ​បញ្ជាក់​​ពី​កា​រ​ដក​ខ្លួន​ថយ​​​បែបម៉េច​ឡើយ ។ ​​លោកគូសបញ្ជាក់​ថា ​ការ​ទទួលខុសត្រូវ​​​​សម្រប​សម្រួល​​​ប្រតិបត្តិការ​​ក្នុង​ប៉ុន្មានថ្ងៃ​​​ ខាង​មុខនេះនឹង​ផ្ទេរ​​ទៅ​ឱ្យ​បារាំង​​ និង​អង់​គ្លេស ឬ​ទៅ​​ឱ្យអូតង់ ។​ ប្រធានាធិបតី​​​អាមេរិក ​លោក​​បារ៉ាក់ អូបា​ម៉ា ​​មានប្រសាសន៍​ថា ​​ការចាកចេញ​​ពីអំណាច​​របស់​លោក​​កាដា​ហ្វី ​នៅតែ​​ជា​គោលដៅ​​​​ចុង​ក្រោយ​មួយរបស់​​​សហរដ្ឋអាមេរិក ។ ​ក៏ប៉ុន្តែ​​រហូត​មកទល់ពេលនេះ ​បណ្តា​ភ្នាក់ងារ​​​អាមេរិក បានទទួល​​ស្គាល់ថា វា​​មាន​ការ​ស្មុគស្មាញ​​ណាស់ ​ហើយ​រហូតដល់​ទៅ​ពុំ​ដឹង​ថា តើ​​លោកកាដា​ហ្វី ​ស្ថិត​នៅ​កន្លែង​​ណាផង ។​

  • តំបន់​​ហាមហោះហើរ​​នៅលីប៊ី​​​បង្កើត​​បាន​ហើយ

ថ្ងៃទី​​​​២១ មីនា ជា​​ថ្ងៃទី​​៣ ហើយ​នៃការ​វាយ​ប្រហារ​​តាមអាកាស​របស់​ពួក​​លោកខាង​លិច ដើម្បី​ការពារ​​បណ្តាជន​ស៊ីវិល​​​ពីការ​វាយ​ប្រហារ​​របស់កងទ័ព​​លោកកាដាហ្វី ដែល​​ប្រតិបត្តិការ​​​នេះជា​កម្មវត្ថុ​​នៃការ​​រិះគន់​​មួយចំនួន ។ ក៏ប៉ុន្តែ​​​ពួក​បះបោរ​​​លីប៊ី និយាយ​ថា ​ចង់​ឱ្យ​​ពួកគេ​បន្ត​ការ​វាយប្រហារ​​ទៀត ។​ ខាង​ផ្នែក​​ប្រតិបត្តិការ​​​ នាយករដ្ឋ​មន្ត្រី​​​អង់​គ្លេស​​លោកដាវីដ កាមឺរ៉ូន ​ថ្លែង​ថា ​ក្រុមចម្រុះ​​​អន្តរជាតិ​​​បាន​​កម្ទេច​មួយ​​ផ្នែក​​​​ធំ​នូវ​​ទីតាំង​​​ ការ​ពារ​​អាកាស​របស់លីប៊ី និង​ថា​តំបន់​ហាមហោះហើរ​​មួយ ពេលនេះ​បង្កើត​​បានហើយ​ក្នុងដែន​​អាកាស​​លីប៊ី ។​ នៅក្រុង​​ប៉េកាំង ​កាសែត​ជា​ច្រើន​​​បាន​បរិហារ​​​ចំពោះ​​ការ​វាយ​ប្រហារ​តាម​​អាកាស​​នៅលីប៊ី ​​ ដោយចោទប្រកាន់​​បណ្តាប្រទេស​​​ដែល​ចូលរួម​​ថា ​ចំអក​ឡក​ឡឺយ​ចំពោះ​​ច្បាប់​អន្តរជាតិ ​ហើយ​​​បង្ក​ភាព​ចលាចល​​ថ្មីៗទៀត​​នៅមជ្ឈិ​មបូពា៍ ។

នៅក្រុង​​គែរ ​អគ្គលេខាធិការ​​​​សម្ព័ន្ធ​អារ៉ាប់​ លោក​អាមរ៍ មូសា ​មុននេះ​បាន​បរិហារ​​ការ​ទម្លាក់​គ្រាប់បែក​​​ ដែល​បណ្តាល​ឱ្យមនុស្ស​​ស្លាប់ និង​​របួសច្រើន​នាក់​​​ក្នុងចំណោម​​ជនស៊ី​​វិល​លីប៊ី ។ ​នៅក្រុង​​តេហេរ៉ង់​ មេដឹកនាំ​​​កំពូល​អ៊ីរ៉ង់ លោក អាយ៉ា​​តុលឡា អាលី ​ខាមេនី ​ថ្លែង​ថា ​ប្រសិនបើ​​​ពួកលោក​ខាង​លិច ចង់​​ជួយ​​​​​បណ្តា​ជនស៊ីវិល​​​លីប៊ី​​នោះ​គេ​ត្រូវ​​​បំពាក់អាវុធ​ឱ្យពួកគេ ​ជា​ជាង​​ទម្លាក់​គ្រាប់បែក​​លើ​លោក​​កាដាហ្វី ហើយ​លោក​ចោទ​ប្រកាន់​​​សហរដ្ឋអាមេរិក​​​​ថា ស្វះស្វែង​​ធ្វើ​ក្បាល​​​ស្ពានក្នុង​ប្រទេស​មួយដែលសំបូរប្រេង ៕​

ភ្ញៀវ​កូន​ក្រមុំ​​កូន​កំលោះ​​ដេញ​​កាប់​​គ្នា​ផ្អើល​​​រោង​ការ​​របួស២នាក់

ដោយ ៖ អប្សរា

ថ្ងៃ អង្គារ ទី ២២ ខែ មិនា ឆ្នាំ ២០១១

បុរស​២​នាក់​​បាន​រង​របួស​​​​នាំចូលពេទ្យ បុរស​២​នាក់​​បាន​រង​របួស​​​​នាំចូលពេទ្យ

(​រូបថត ចាន់​ថេ​ត​)

បុរស​២​នាក់​​បាន​រង​របួស​​​​នាំចូលពេទ្យ

ខេត្តកំពង់​ចាម​ ៖ បុរស​២​នាក់​​បាន​រង​របួស​​​​នាំចូលពេទ្យ​ ក្រោយ​ពី​មាន​​​ហេតុការណ៍​​ដេញ​វាយ​កាប់​​ចាក់​គ្នា​ទៅវិញ​ទៅមក​នៅ​ ក្នុងពិធី​​មង្គល​ការ​​មួយ​​នៅភូមិ​ម៉ឺន​នូង ឃុំ​កោះ​​២ ស្រុក​ក្រូច​ឆ្មារ​ កាលពី​​វេលា​ម៉ោង​​១០​យប់​ ថ្ងៃទី​២១ មីនា ក្នុង​ពេល​កំពុង​រាំរែក​ ។ បុរស​​ទាំង​២​នាក់​​នេះ​​ម្នាក់​​ធ្លាយ​ពោះ​វៀន​និង​ម្នាក់​ទៀត​ត្រូវ​​ ១ពូថៅ​​ចំខ្នង​ ហើយ​ត្រូវ​​បាន​​ដឹក​តាម​រថយន្ត​យកទៅ​​សង្គ្រោះ​​នៅមន្ទីរ​ពេទ្យ​ខេត្តទាំង​ យប់​​ ។​

តាមស្ត្រីឈ្មោះហ៊ន់ ហេន អាយុ៥៥ឆ្នាំ រស់​នៅភូមិកំពង់ក្របី ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ បានឱ្យដឹងថា នៅវេលាម៉ោងជិត១១យប់​ថ្ងៃ​​ទី​២១​ មីនា​ មាន​មិត្តភក្តិកូនប្រុសបាន​ទូរស័ព្ទ​មក​ប្រាប់​គាត់ថា កូនប្រុសគាត់​ឈ្មោះហុន សុខហាន អាយុ២៣ឆ្នាំ ត្រូវគេកាប់ចំពោះ១​កាំបិត ​បណ្តាល​ឱ្យធ្លាយពោះ​វៀន​ចេញ​មកក្រៅ​និង​ កំពុងស្ថិតនៅមាត់ទន្លេក្បែរសាលាឆទាន ។ ​ក្រោយ​​ពី​ទទួលបានព័ត៌មាននេះ​ភ្លាមរូបគាត់​និងក្រុម​ គ្រួសារនាំគ្នាមកតាមមើលក៏បានឃើញ​កូន​ប្រុសត្រូវរបួសដោយគេកាប់មែននិង​បាន​ នាំគ្នាសែងយកមកផ្ទះហើយប្រញាប់ប្រញាល់​ហៅរថយន្តអ្នកភូមិដឹកយកមកសង្រ្គោះនៅ​ មន្ទីរពេទ្យខេត្តជាបន្ទាន់ ។ សូមបញ្ជាក់ថា​ ក្នុង​ពេលមានទំនាស់នៅកន្លែងរាំក្នុងពិធី​មង្គលការ​នោះ ក្រុមម្ខាងទៀតបាននាំគ្នាដេញ​តាមកាប់​កូន​ប្រុសរបស់គាត់ដល់​ក្បែរសាលាឆទាន​ បណ្តាល​ឱ្យរងរបួស​ធ្លាយពោះវៀនចេញមក​ក្រៅ មិនតែ​ប៉ុណ្ណោះ​បានបាញ់បង្ហើរគំរាម​ចំនួន​៣គ្រាប់ថែមទៀត​ រួចនាំគ្នាត្រឡប់ទៅវិញអស់​ទៅ ។

អ្នករងគ្រោះឈ្មោះ ហេង ស៊ាងហ៊ត់ ភេទ​ប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិម៉ឺននួង ឃុំកោះ​២បានប្រាប់ថា ក្នុង​ពិធីមង្គលការមិត្តភក្តិឈ្មោះ​ប៊ុន ឡុង រូបគេបានទៅរាំលេងជាច្រើនបទ​ដោយ​មិនបានឈ្លោះប្រកែកជាមួយនឹងអ្នកណា​នោះ​ទេ ។ លុះ​នៅវេលាម៉ោងជាង៩យប់​ពេល​រូបគេ​ដើរ​ត្រឡប់​មកមាត់ទន្លេវិញ ស្រាប់តែត្រូវ​​គេគប់១ពូថៅចំខ្នងរយះហូរឈាមស្រោច​ពេញខ្លួនប្រាណតែម្តង ហើយត្រូវបានម្តាយ​ដឹក​មកកាន់មន្ទីរពេទ្យខេត្តជាបន្ទាន់ ។

លោកវរសេនីយ៍ត្រីឡាយ ងួន អធិការនគរ​បាលស្រុកក្រូចឆ្មារ បានប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទថា ចំពោះ​មូលហេតុដែលឈានដល់ការ​ដេញកាប់ចាក់គ្នា​នេះ ផ្តើមចេញពីក្រុមអ្នកនៅ​ខាង​ព្រែកអាជី​ពេលដែលទៅដល់រោងការបាន​ចាប់ក្មេងប្រុស​ ជំទង់ម្នាក់​មិន​​ដែល​​ស្គាល់គ្នា​សោះ​​ញ៉ឹង​ត្រចៀក​។ ហេតុតែឈឺពេក ពេលនោះក្រុម​អ្នកឃុំកោះ២បានញ៉ឹង​ត្រចៀកវិញទើបកើតទៅ​ជារឿងជម្លោះ តែត្រូវ​​បាន​ចាស់ៗបំបែក​ក្រុម​ទាំង២មិនឱ្យ​ឈ្លោះគ្នាបន្តទៀត។ បន្ទាប់មក​ពេលដែល​ក្រុមខាងព្រែកអាជីមានគ្នាចំនួន​៣នាក់​ទៅរាំលេង ក្នុងនោះម្នាក់ឈ្មោះ វេត ដូង​បាន​ស្រែកឌឺដាក់ឱ្យគេក៏មានមនុស្សជា​ច្រើន​​នាក់នាំគ្នាដេញវាយជននេះឡើង​ ទ្រម​ខ្លួន ។ ​

លោក​វរេសនីយ៍​​ត្រី​ឡាយ ងួន បាន​​រៀប​រាប់​​​​ទៀត​​ថា ​​ពេល​នោះ​​នគរបាលដែលយាម​ប្រចាំ​​ការ​នៅរោងការបានអន្តរាគមន៍ឃាត់​បំបែក​​​ ក្រុមទាំង២​ ហើយការផ្ទុះអាវុធ​៣​គ្រាប់​គឺ​សមត្ថ​កិច្ចជាអ្នកបាញ់បង្ហើរ​ឡើងលើ ដើម្បី​តាម​ចាប់​ក្រុមខាងព្រែកអាជីដែលមានគ្នា​ច្រើននាក់​ តែចាប់មិនបានព្រោះយប់​ងងឹតពេក។ ករណី​ខាង​​លើ​នេះកម្លាំងជំនាញក្រោមឱវាទ​កំពុងស្រាវ​ជ្រាវ​បន្ថែមទៀត ដើម្បើ​តាម​ចាប់ក្រុមជន​ដៃដល់មកផ្តន្ទាទោស​តាមច្បាប់ ៕​

ប្រទះ​​ឃើញរូបចម្លាក់ថ្មបុរាណ​ លោក​គិរី​ស្វារៈសង្ស័យជនល្មើសលាក់ទុក

ដោយ ៖ អប្សរា

ថ្ងៃ អង្គារ ទី ២២ ខែ មិនា ឆ្នាំ ២០១១

រូបចម្លាក់លោកគីរីស្វារៈ​ធ្វើ​អំពីថ្មភក់សម័យអង្គរ ត្រូវបានប្រជាពលរដ្ឋប្រទះ​ឃើញ

(​រូបថត បទុម​)

រូបចម្លាក់លោកគីរីស្វារៈ​ធ្វើ​អំពីថ្មភក់សម័យអង្គរ ត្រូវបានប្រជាពលរដ្ឋប្រទះ​ឃើញ

ខេត្ត​កំពង់​ធំ ៖ រូបចម្លាក់លោកគីរីស្វារៈ​ធ្វើ​អំពីថ្មភក់សម័យអង្គរ​ដែលមានការខូចខាតតែ​ បន្តិច​បន្តួច ត្រូវបានប្រជាពលរដ្ឋប្រទះ​ឃើញ​ក្នុង​ពេលជីកកាយយកអាចម៍​ដីនៅក្នុងតំបន់អ្នក​ តា​ស្វាយ ឃុំទួលគ្រើល ស្រុកប្រាសាទ​បល្ល័ង្ក និង​បាន​​ប្រគល់ឱ្យ​សមត្ថកិច្ចភ្លាមៗផង​ដែរ។ ទាក់ទិន​នឹង​ការ​ប្រទះ​ឃើញរូបសំណាក​បុរាណ​​ខាង​លើ​នេះ ប្រជាពលរដ្ឋឈ្មោះ​កាយ មុំ ភេទ​ស្រី និងឈ្មោះថោ ច្រឹប ភេទស្រី រស់នៅ​ក្នុង​ភូមិ​ថ្នល់ ឃុំទួលគ្រើល បាន​រៀប​រាប់​ថា នៅ​វេលាម៉ោងជាង៨ព្រឹក​ថ្ងៃ​ទី​១២ មីនា ខណៈ​ពួក​គាត់រួមជាមួយអ្នកភូមិឯ​ទៀត នាំគ្នាកាប់ដីលើក​ផ្លូវ​ទៅកាន់សាលារៀន​ក្នុងភូមិ ស្រាប់តែកាប់​ត្រូវ​ថ្មនៅក្នុងដីដែលមាន​ជំរៅ​ប្រមាណជា២០​ទៅ​៣០សង្ទីម៉ែត្រ។ ដោយ​មានការសង្ស័យ​ពួក​គាត់ក៏​នាំគ្នាកាយដីស្រាប់តែ​ប្រទៈឃើញរូប​ ចម្លាក់ថ្មសណ្ដូកកប់ដី ក៏​នាំគ្នារើសយកមក​ ហើយ​ហៅមនុស្សគ្រប់គ្នា​ពិនិត្យ​មើល និងបាន​រាយ​ការណ៍​ទៅសមត្ថកិច្ច​ស្រុកតែម្ដង ។

ដោយឡែកលោកអធិការ​នគរ​បាល​ស្រុក​ប្រាសាទ​បល្ល័ង្ក​បាន​ ឱ្យ​ដឹងថា ក្រោយពេល​ប្រជា​ពល​រដ្ឋ​រាយការណ៍ភ្លាម លោកក៏​ដឹកនាំ​កម្លាំង​ទៅ​​ពិនិត្យ​មើល និង​បាន​ឃើញរូប​ចម្លាក់​ថ្ម​បុរាណ​​នេះ​​មានកម្ពស់៨៥សង្ទីម៉ែត្រ មានដៃ៤​ ដៃ​ស្ដាំ​ខាងលើកាន់អង្កាំ ដៃ​ស្ដាំក្រោមកាន់ខ្យង តែ​ត្រូវ​មុខ​ចប​កាប់​បាក់ជាពីកំណាត់ ដៃឆ្វេង​លើ​កាន់ពូថៅ​តែ​បាក់ត្រឹម​.កដៃ ដៃឆ្វេងក្រោម​កាន់​ផ្កា​ឈូក តែ​បាក់​ត្រឹមកដៃកប់ក្នុងដី។ លោក​អធិ​ការ​​បន្ត​ថា ពេល​នោះ​លោក​បាន​រាយកាណ៍ជូន​លោក​ឧត្តមសេនីយ៍​ត្រីស្នងការ និង​មន្ត្រី​ជំនាញ បន្ទាប់មកលោកស្នងការក៏​បាន​បញ្ជា​ឱ្យ​ប្រគល់​រូបសំណាកនោះទៅមន្ទីរ​វប្បធម៌​ ខេត្តរក្សាទុក​ជា​សម្បត្តិរដ្ឋ ។

ទាក់ទិន​នឹង​រូបសំណាកនេះ មន្ត្រី​បេតិក​ភណ្ឌ​នៃ​មន្ទីរវប្បធម៌​ខេត្តបានធ្វើការវាយតម្លៃថា ជា​រូប​​​សំណាក​លោកគីរីស្វារៈ កសាង​ក្នុង​រចនា​បថ​សម័យ​អង្គរ​ធ្វើពី​ថ្មភក់​ ដែលនៅ​ពី​ខាង​លើ​មាន​រូបព្រះពុទ្ធ​សំដៅលើការគោរពដល់ព្រះ​ពុទ្ធ​សាសនា និង​ព្រហ្មញ្ញសាសនា ។ ជុំវិញការប្រទះឃើញរូបសំណាកខាងលើនេះ សមត្ថកិច្ចនគរបាលជំនាញបេតិកភណ្ឌបាន​និយាយថា គេសង្ស័យថារូបសំណាក​នេះអាច​ត្រូវ​​​ជនខិលខូច​យកទៅលាក់ទុក​កាលពីពេលថ្មីៗ​ កន្លង​ទៅ​ ក្នុងបំណងបំបាត់ដានពីភ្នែក​សមត្ថ​កិច្ច​ព្រោះថា កន្លងមក ក្រុមជនទុច្ចរិត​តែង​តែ​ធ្វើ​សកម្ម​ភាពលួចវត្ថុបុរាណពីខេត្តព្រះវិហារ និង​កំពង់​ធំទៅលក់នៅខេត្តផ្សេងៗជាញឹកញាប់៕

ឪពុកចុង​​ប្រមឹក​​ចាក់​កូន​​ធ្លាយ​ពោះ​ហើយ​​ដុត​ផ្ទះ​​ រួច​អារ​​.ក​ខ្លួន​ឯង

ដោយ ៖ អប្សរា

ថ្ងៃ អង្គារ ទី ២២ ខែ មិនា ឆ្នាំ ២០១១

ខេត្តកំពង់​ធំ​ ៖ ​តាមប្រភពព័ត៌មាន​​បាន​ឱ្យ​​ដឹង​ថា ​បុរសជា​ឪពុកចុង​​ និងកូនប្រុស​​បានរង​របួស​ធ្ងន់ធ្ងរ កាលពីវេលា​ម៉ោង​​​​១៨​និង​​​​៣០នាទិ​ថ្ងៃទី​​២១ មីនា ។ ទាក់ទិន​នឹង​ការ​រង​របួស​​នេះត្រូវ​បានប្រភព​ព័ត៌មាន​​ឱ្យ​ដឹង​ថា ​បុរ​ស​ជា​​​ឪពុកចុង​​ឈ្មោះ​​​តាប់ ស៊ីន ​អាយុ​​​៤៦​ឆ្នាំ ​ខណៈ​ដែល​​ស្រវឹង​​ស្រា​មាន​​ជម្លោះ​​ជាមួយ​​កូន​អាយុ​​២៦​ឆ្នាំ ​ហើយបាន​​​យកកាំបិត​​ចាក់​​កូន​ធ្លាយពោះ​​​បណ្តាល​​ឱ្យរបួស​ធ្ងន់ ។ ​ហេតុការណ៍​​នេះកើត​មាន​​ឡើង​នៅ​​ឯ​ផ្ទះចំការ​ក្នុង​តំបន់​​​អូរគ្រញូង ​ឃុំ​បឹង​ល្វា​ ស្រុក​សន្ទុក ។​ ទាំង​ឪពុក​​ចុង និង​កូន​មាន​ទីលំនៅ​​ភូមិ​ត្រពាំង​​ទឹម​ ​ឃុំបឹង​​ល្វា​ ស្រុកសន្ទុក ។​

កូនប្រុស​ដែល​រង​​របួសឈ្មោះ​​ក្រឿន​ ​ណាក់ អាយុ​​២៦​ឆ្នាំ ។ ​ក្រោយពេល​​ចាក់​កូន​របួស ហើយ បុរស​​ជា​ឪពុក​​ចុង​បានដុត​ផ្ទះប្រក់ស្បូវ​ទំហំ​​​៤ម៉ែត្រគុណ​​៦ម៉ែត្រឆេះ​​ ម៉ដ្ឋ ទោះបី​​ប្រពន្ធ​​ខំ​ប្រឹង​អង្វរ​យ៉ាង​ណា​ក៏​ដោយ រួច​ហើយ​​អារ.​ក​​ខ្លួនឯង​​ទៀត ។ ទោះបីជា​​បែបណា ​អំពើ​​ហិង្សា​​​អគតិ​​ដែល​​​​​កើតឡើង​​នេះ​ត្រូវ​បាន​​អ្នកភូមិ​​​​ជួយ​ ឃាត់ និងបញ្ជូន​​អ្នករបួស​ទាំង​២នាក់​​មក​កាន់​មន្ទីរ​ពេទ្យ​ ។​ គេមិនទាន់​ដឹង​ថា មូលហេតុ​​នៃ​ការ​កើតអំពើ​ហិង្សា​​នេះបណ្តាលមកពី​​អ្វី​នៅ​ឡើយទេ ៕​

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | free samples without surveys